កិច្ចការ 8:29-31
កិច្ចការ 8:29-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខណនោះ ព្រះវិញ្ញាណទ្រង់មានបន្ទូលទៅភីលីពថា ឲ្យចូលទៅប្រកៀកនឹងរថនោះទៅ ភីលីពក៏រត់ទៅតាម ឮលោកកំពុងតែអានមើលគម្ពីរហោរាអេសាយ រួចសួរថា លោកមើលយល់ឬទេ ឯលោកក៏ឆ្លើយឡើងថា បើគ្មានអ្នកណាដឹកនាំខ្ញុំ នោះធ្វើដូចម្តេចឲ្យខ្ញុំយល់បាន រួចលោកក៏សូមឲ្យភីលីពឡើងជិះរថជាមួយគ្នា
កិច្ចការ 8:29-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ព្រះវិញ្ញាណមានព្រះបន្ទូលទៅលោកភីលីពថា៖ «ចូលទៅកៀកនឹងរទេះសេះនោះទៅ»។ លោកភីលីពក៏រត់ចូលទៅ ហើយឮមន្រ្តីនោះកំពុងអានគម្ពីរហោរាអេសាយ។ លោកភីលីពសួរថា៖ «តើលោកយល់សេចក្ដីដែលលោកកំពុងអាននេះឬទេ?» មន្ត្រីនោះឆ្លើយថា៖ «ធ្វើម្ដេចឲ្យខ្ញុំយល់បាន បើគ្មានអ្នកណាពន្យល់ណែនាំខ្ញុំផងនោះ?» លោកក៏អញ្ជើញលោកភីលីពឲ្យឡើងជិះរទេះជាមួយ។
កិច្ចការ 8:29-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះវិញ្ញាណមានព្រះបន្ទូលមកលោកភីលីពថា៖ «ចូរទៅមុខ រួចចូលទៅជិតរទេះសេះនោះទៅ»។ លោកភីលីពក៏រត់ទៅមុខ ហើយឮមន្ត្រីអេត្យូពីអានគម្ពីរព្យាការីអេសាយ លោកភីលីពសួរមន្ត្រីនោះថា៖ «តើលោកយល់សេចក្ដីដែលលោកកំពុងតែអាននេះឬទេ?»។ លោកមន្ត្រីតបមកវិញថា៖ «ធ្វើម្ដេចឲ្យខ្ញុំយល់បាន បើគ្មាននរណាពន្យល់ណែនាំសោះនោះ!»។ លោកក៏អញ្ជើញលោកភីលីពឡើងជិះរទេះសេះជាមួយ។