អេម៉ុស 1:1
អេម៉ុស 1:1 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នេះជាពាក្យរបស់លោកអេម៉ុស ជាអ្នកចិញ្ចឹមសត្វនៅភូមិត្កូអា រៀបរាប់អំពីនិមិត្តហេតុអស្ចារ្យដែលលោកបានឃើញ ស្ដីអំពីស្រុកអ៊ីស្រាអែល ពីរឆ្នាំមុនរញ្ជួយផែនដី គឺនៅរជ្ជកាលព្រះបាទអូសៀសស្ដេចស្រុកយូដា ត្រូវនឹងរជ្ជកាលព្រះបាទយេរ៉ូបោម បុត្ររបស់ព្រះបាទយ៉ូអាស ស្ដេចស្រុកអ៊ីស្រាអែល។
អេម៉ុស 1:1 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នេះជាពាក្យរបស់ហោរាអេម៉ុស ជាម្នាក់ក្នុងចំណោមពួកគង្វាលនៅត្កូអា ជាសេចក្ដីដែលលោកបានឃើញពីដំណើរស្រុកអ៊ីស្រាអែល នៅក្នុងរជ្ជកាលព្រះបាទអូសៀស ស្តេចស្រុកយូដា និងក្នុងរជ្ជកាលព្រះបាទយេរ៉ូបោម ជាបុត្រព្រះបាទយ៉ូអាស ស្តេចស្រុកអ៊ីស្រាអែល គឺពីរឆ្នាំ មុនរញ្ជួយផែនដី។
អេម៉ុស 1:1 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នេះជាពាក្យរបស់អេម៉ុស ជាម្នាក់ក្នុងពួកគង្វាលនៅត្កូអា គឺជាសេចក្ដីដែលគាត់បានឃើញ ពីដំណើរពួកអ៊ីស្រាអែលនៅក្នុងរាជ្យនៃអូសៀស ជាស្តេចយូដា ហើយក្នុងរាជ្យនៃយេរ៉ូបោម ជាបុត្រយ៉ូអាស ស្តេចអ៊ីស្រាអែលគឺ២ឆ្នាំមុនកក្រើកដី។