ទុតិយកថា 30:17-18
ទុតិយកថា 30:17-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប៉ុន្តែ បើអ្នកបែរចិត្តចេញពីព្រះអង្គ មិនព្រមស្ដាប់បង្គាប់ព្រះអង្គ ដោយបណ្ដោយខ្លួនទៅក្រាបថ្វាយបង្គំ និងគោរពបម្រើព្រះឯទៀតៗ នោះខ្ញុំប្រាប់ឲ្យអ្នករាល់គ្នាដឹងនៅថ្ងៃនេះថា អ្នករាល់គ្នាមុខជាវិនាសសូន្យ គឺអ្នកពុំអាចមានអាយុយឺនយូរនៅក្នុងស្រុក ដែលអ្នកត្រូវឆ្លងទន្លេយ័រដាន់ចូលទៅកាន់កាប់នោះឡើយ។
ទុតិយកថា 30:17-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្តែ បើចិត្តរបស់អ្នកបែរចេញ មិនព្រមស្តាប់តាម តែបណ្ដោយឲ្យគេទាញទៅថ្វាយបង្គំព្រះដទៃ ហើយគោរពប្រតិបត្តិតាមដល់ព្រះទាំងនោះ នោះខ្ញុំប្រកាសប្រាប់អ្នកនៅថ្ងៃនេះថា អ្នកនឹងត្រូវវិនាសជាមិនខាន។ អ្នកនឹងមិនបានរស់នៅយូរអង្វែង នៅក្នុងស្រុកដែលអ្នកនឹងឆ្លងទន្លេយ័រដាន់ ចូលទៅចាប់យកនោះឡើយ។
ទុតិយកថា 30:17-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ប៉ុន្តែបើចិត្តឯងបែរចេញ មិនព្រមស្តាប់តាម ក៏យល់ព្រមឲ្យគេប្រទាញនាំទៅថ្វាយបង្គំ ហើយគោរពប្រតិបត្តិតាមព្រះដទៃវិញ នោះអញប្រាប់ឯងរាល់គ្នាដោយត្រង់ នៅថ្ងៃនេះថា ឯងនឹងត្រូវវិនាសទៅជាមិនខាន គឺឯងមិនបានរស់នៅជាយូរប៉ុន្មាន នៅក្នុងស្រុកដែលឯងនឹងឆ្លងទន្លេយ័រដាន់ ចូលទៅចាប់យកនោះទេ