និក្ខមនំ 4:11-12
និក្ខមនំ 4:11-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកថា៖ «តើនរណាធ្វើឲ្យមនុស្សមានមាត់? តើនរណាធ្វើឲ្យមនុស្សទៅជា គ ឬថ្លង់ មើលឃើញ ឬខ្វាក់? តើមិនមែនយើងទេឬអី? ឥឡូវនេះ ចូរចេញទៅចុះ ពេលអ្នកនិយាយ យើងនឹងនៅជាមួយអ្នក យើងនឹងប្រាប់អ្នកអំពីសេចក្ដីដែលត្រូវនិយាយ»។
និក្ខមនំ 4:11-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកថា៖ «តើអ្នកណាបានបង្កើតមាត់មនុស្ស? តើអ្នកណាធ្វើឲ្យគេទៅជាគ ថ្លង់ មើលឃើញ ឬខ្វាក់? តើមិនមែនជាយើង ជាព្រះយេហូវ៉ាទេឬ? ឥឡូវនេះ ចូរចេញទៅចុះ យើងនឹងនៅជាមួយមាត់អ្នក ហើយបង្រៀនពីសេចក្ដីដែលអ្នកត្រូវនិយាយ»។
និក្ខមនំ 4:11-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងលោកថា តើអ្នកណាបានបង្កើតមាត់មនុស្ស តើអ្នកណាដែលធ្វើឲ្យគ ឬឲ្យថ្លង់ ឲ្យភ្លឺ ឬឲ្យខ្វាក់នោះ បើមិនមែនអញជាព្រះយេហូវ៉ាប៉ុណ្ណោះទេ ដូច្នេះ ចូរឯងទៅឥឡូវចុះ អញនឹងនៅជាមួយនឹងមាត់ឯង ព្រមទាំងបង្រៀនសេចក្ដីដែលឯងត្រូវនិយាយផង