និក្ខមនំ 4:14
និក្ខមនំ 4:14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ ព្រះអម្ចាស់ទ្រង់ព្រះពិរោធទាស់នឹងលោកម៉ូសេយ៉ាងខ្លាំង ហើយមានព្រះបន្ទូលថា៖ «អ្នកមានបងប្រុសម្នាក់ឈ្មោះអើរ៉ុន ជាកូនចៅលេវី។ យើងដឹងថា គាត់ជាមនុស្សពូកែវោហារ ហើយកំពុងតែមករកជួបអ្នកទៀតផង។ កាលណាគាត់ឃើញអ្នក នោះគាត់មុខជាសប្បាយរីករាយយ៉ាងខ្លាំង។
និក្ខមនំ 4:14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ សេចក្ដីក្រោធរបស់ព្រះយេហូវ៉ាក៏ឆួលឡើងទាស់នឹងលោកម៉ូសេ ហើយព្រះអង្គមានព្រះបន្ទូលថា៖ «តើអើរ៉ុនកូនចៅលេវី មិនមែនជាបងប្រុសរបស់អ្នកទេឬ? យើងដឹងថា គាត់ជាមនុស្សពូកែវោហារ មើល៍ គាត់កំពុងតែមករកអ្នកទៀតផង កាលណាគាត់ឃើញអ្នក នោះគាត់នឹងមានចិត្តរីករាយឡើង។
និក្ខមនំ 4:14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាក៏ឆួលឡើងទាស់នឹងម៉ូសេ ទ្រង់មានបន្ទូលថា តើអើរ៉ុន ជាពួកលេវី មិនមែនជាបងឯងទេឬអី អញដឹងថា គាត់ចេះវោហារស្រួលណាស់ ហើយមើល គាត់ក៏ចេញមករកឯងដែរ កាលណាឃើញឯងហើយ នោះគាត់នឹងមានចិត្តអំណរអរ