និក្ខមនំ 7:11-12
និក្ខមនំ 7:11-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប៉ុន្តែ ព្រះចៅផារ៉ោនហៅពួកអ្នកប្រាជ្ញ និងពួកគ្រូធ្មប់របស់ស្រុកអេស៊ីបមក ហើយពួកគេក៏ប្រើមន្តអាគម ធ្វើបានដូចគ្នា។ ពួកគេម្នាក់ៗបោះដំបងរបស់ខ្លួន ហើយដំបងទាំងនោះក្លាយជាពស់ ប៉ុន្តែ ដំបងរបស់លោកអើរ៉ុនបានលេបដំបងរបស់ពួកគេអស់។
និក្ខមនំ 7:11-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្តែ ផារ៉ោនកោះហៅពួកអ្នកប្រាជ្ញ និងពួកគ្រូធ្មប់មក ឯពួកគ្រូនៅស្រុកអេស៊ីព្ទទាំងនោះ ក៏ធ្វើដូច្នោះដោយប្រើមន្តអាគមរបស់គេដែរ។ គេបានបោះដំបងរបស់គេរៀងខ្លួន ហើយដំបងទាំងនោះក៏ក្លាយទៅជាពស់ តែដំបងរបស់លោកអើរ៉ុនបានលេបដំបងរបស់អ្នកទាំងនោះអស់។
និក្ខមនំ 7:11-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ប៉ុន្តែ ផារ៉ោនទ្រង់មានបន្ទូលហៅពួកអ្នកប្រាជ្ញ នឹងពួកអាបធ្មប់មក ឯពួកគ្រូនៅស្រុកអេស៊ីព្ទទាំងនោះ គេក៏បានធ្វើដូច្នោះ ដោយរបៀនរបស់គេដែរ គេបានបោះដំបងរបស់គេរៀងខ្លួន ហើយដំបងទាំងនោះក៏ត្រឡប់ក្លាយទៅជាពស់ទាំងអស់ដែរ តែដំបងរបស់អើរ៉ុនបានលេបដំបងរបស់អ្នកទាំងនោះបាត់វិញ