អេសេគាល 18:20
អេសេគាល 18:20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នកណាប្រព្រឹត្តអំពើបាប អ្នកនោះត្រូវស្លាប់។ កូនមិនត្រូវទទួលទោសជំនួសឪពុកទេ ឪពុកក៏មិនត្រូវទទួលទោសជំនួសកូនដែរ។ មនុស្សសុចរិតនឹងទទួលរង្វាន់តាមអំពើសុចរិតដែលខ្លួនប្រព្រឹត្ត រីឯមនុស្សទុច្ចរិតក៏នឹងទទួលទោសតាមអំពើទុច្ចរិតដែលខ្លួនប្រព្រឹត្តដែរ។
អេសេគាល 18:20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឯព្រលឹងណាដែលធ្វើបាប គឺព្រលឹងនោះនឹងត្រូវស្លាប់ កូនមិនត្រូវរងសេចក្ដីទុច្ចរិតរបស់ឪពុកទេ ហើយឪពុកក៏មិនត្រូវរងសេចក្ដីទុច្ចរិតរបស់កូនដែរ សេចក្ដីទុច្ចរិតរបស់មនុស្សសុចរិតនឹងនៅលើអ្នកនោះ ហើយសេចក្ដីទុច្ចរិតរបស់មនុស្សទុច្ចរិតនឹងនៅលើខ្លួនអ្នកទុច្ចរិតនោះដែរ។
អេសេគាល 18:20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯព្រលឹងណាដែលធ្វើបាប គឺព្រលឹងនោះឯងនឹងត្រូវស្លាប់ កូនមិនត្រូវរងសេចក្ដីទុច្ចរិតរបស់ឪពុកទេ ហើយឪពុកក៏មិនត្រូវរងសេចក្ដីទុច្ចរិតរបស់កូនដែរ សេចក្ដីសុចរិតរបស់មនុស្សសុចរិតនឹងនៅលើអ្នកនោះឯង ហើយសេចក្ដីទុច្ចរិតរបស់មនុស្សទុច្ចរិតនឹងនៅលើខ្លួនអ្នកទុច្ចរិតនោះឯងដែរ។