កាឡាទី 2:15-19
កាឡាទី 2:15-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឯយើងវិញ យើងជាសាសន៍យូដាពីកំណើត ហើយមិនមែនជាអ្នកមានបាបក្នុងសាសន៍ដទៃនោះទេ តែយើងដឹងថា ព្រះមិនបានរាប់មនុស្សជាសុចរិត ដោយប្រព្រឹត្តតាមក្រឹត្យវិន័យឡើយ គឺដោយសារជំនឿដល់ព្រះយេស៊ូវគ្រីស្ទវិញ ហេតុនេះហើយបានយើងជឿដល់ព្រះគ្រីស្ទយេស៊ូវ ដើម្បីឲ្យព្រះបានរាប់យើងជាសុចរិតដោយសារជំនឿក្នុងព្រះគ្រីស្ទ មិនមែនដោយប្រព្រឹត្តតាមក្រឹត្យវិន័យទេ ព្រោះគ្មានអ្នកណាបានសុចរិតដោយប្រព្រឹត្តតាមក្រឹត្យវិន័យឡើយ។ ប៉ុន្ដែ ប្រសិនបើយើងសង្វាតឲ្យបានសុចរិតក្នុងព្រះគ្រីស្ទ ហើយឃើញខ្លួនយើងថាជាមនុស្សមានបាបដែរនោះ តើព្រះគ្រីស្ទជាអ្នកបម្រើអំពើបាបឬ? ទេ មិនមែនទេ! ប៉ុន្ដែ បើខ្ញុំសង់អ្វីដែលខ្ញុំបានរំលំពីមុនឡើងវិញ នោះឈ្មោះថា ខ្ញុំជាអ្នករំលងច្បាប់ហើយ។ ដ្បិតដោយសារក្រឹត្យវិន័យ ខ្ញុំបានស្លាប់ខាងឯក្រឹត្យវិន័យ ដើម្បីឲ្យខ្ញុំអាចរស់ខាងឯព្រះវិញ។
កាឡាទី 2:15-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
រីឯយើងវិញ យើងជាជាតិយូដាពីកំណើតមក យើងមិនមែនជាអ្នកមានបាបដូចសាសន៍ដទៃនោះទេ។ យើងដឹងថា ព្រះជាម្ចាស់ពុំប្រោសមនុស្សឲ្យបានសុចរិត ដោយការប្រព្រឹត្តតាមក្រឹត្យវិន័យទេ គឺបានសុចរិតដោយសារជំនឿលើព្រះយេស៊ូគ្រិស្តវិញ។ ដូច្នេះ យើងក៏បានជឿលើព្រះគ្រិស្តយេស៊ូដែរ ដើម្បីព្រះជាម្ចាស់ប្រោសយើងឲ្យសុចរិត តាមរយៈជំនឿរបស់ព្រះគ្រិស្ត គឺមិនមែនដោយបានប្រព្រឹត្តតាមក្រឹត្យវិន័យនោះទេ ព្រោះគ្មានមនុស្សបានសុចរិតដោយប្រព្រឹត្តតាមក្រឹត្យវិន័យឡើយ។ ប៉ុន្តែ ប្រសិនបើយើងប្រាថ្នាចង់បានសុចរិតតាមរយៈព្រះគ្រិស្ត ហើយបែរជាឃើញថាយើងជាមនុស្សជាប់បាបដូចគេនោះ តើបានសេចក្ដីថា ព្រះគ្រិស្តនាំឲ្យយើងជាប់បាបឬ? ទេ មិនមែនដូច្នោះទេ! ប្រសិនបើខ្ញុំសង់ឡើងវិញនូវអ្វីដែលខ្ញុំបានកម្ទេចចោលហើយនោះ បានសេចក្ដីថា ខ្ញុំប្រព្រឹត្ត ល្មើសក្រឹត្យវិន័យ។ ដោយសារក្រឹត្យវិន័យ ខ្ញុំបានរួចពីអំណាចរបស់ក្រឹត្យវិន័យ ដើម្បីឲ្យខ្ញុំមានជីវិតរស់នៅសម្រាប់ព្រះជាម្ចាស់។ ខ្ញុំបានជាប់ឆ្កាងរួមជាមួយព្រះគ្រិស្ត
កាឡាទី 2:15-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯយើងដែលជាសាសន៍យូដាពីកំណើត ហើយមិនមែនជាអ្នកដែលមានបាបក្នុងសាសន៍ដទៃ យើងដឹងថា មនុស្សមិនបានរាប់ជាសុចរិត ដោយប្រព្រឹត្តតាមក្រិត្យវិន័យនោះឡើយ គឺដោយសេចក្ដីជំនឿ ជឿដល់ព្រះយេស៊ូវគ្រីស្ទវិញ ហេតុនោះបានជាយើងជឿដល់ព្រះគ្រីស្ទយេស៊ូវ ដើម្បីឲ្យបានរាប់ជាសុចរិត ដោយសារសេចក្ដីជំនឿ ជឿដល់ព្រះគ្រីស្ទនោះ មិនមែនដោយប្រព្រឹត្តតាមក្រិត្យវិន័យទេ ពីព្រោះគ្មានមនុស្សណាបានរាប់ជាសុចរិតដោយប្រព្រឹត្តតាមក្រិត្យវិន័យឡើយ រីឯ កាលយើងខ្ញុំកំពុងតែស្វែងរកឲ្យបានរាប់ជាសុចរិតក្នុងព្រះគ្រីស្ទ នោះបើសិនជាគេឃើញយើងមានបាបវិញ ដូច្នេះ តើព្រះគ្រីស្ទជាអ្នកចែកចាយអំពើបាបឬអី ទេ មិនមែនឡើយ ដ្បិតបើសិនជាខ្ញុំតាំងការទាំងនោះឡើងវិញ ដែលខ្ញុំបានរំលំពីដើម នោះឈ្មោះថា ខ្ញុំតាំងខ្លួនខ្ញុំជាអ្នករំលងច្បាប់ហើយ ពីព្រោះខ្ញុំបានស្លាប់ខាងឯក្រិត្យវិន័យ ដោយសារក្រិត្យវិន័យនោះឯង ដើម្បីឲ្យខ្ញុំបានរស់ខាងឯព្រះវិញ