លោកុប្បត្តិ 39:20-21
លោកុប្បត្តិ 39:20-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចៅហ្វាយរបស់លោកយ៉ូសែបក៏យកលោកទៅដាក់គុក នៅកន្លែងដែលសម្រាប់ឃុំឃាំងពួកអ្នកទោសរបស់ស្តេច ហើយលោកក៏ជាប់នៅក្នុងគុកនោះ។ ព្រះយេហូវ៉ាគង់ជាមួយលោកយ៉ូសែប ហើយព្រះអង្គសម្ដែងព្រះហឫទ័យសប្បុរសចំពោះលោក ព្រមទាំងធ្វើឲ្យមេគុកមានចិត្តសន្ដោសដល់លោក។
លោកុប្បត្តិ 39:20-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គាត់ឲ្យគេចាប់លោកយកទៅដាក់ក្នុងពន្ធនាគារ ដែលគេឃុំឃាំងអ្នកទោសរបស់ស្ដេច។ ពេលលោកយ៉ូសែបជាប់ឃុំឃាំងនៅទីនោះ ព្រះអម្ចាស់គង់ជាមួយលោក ហើយសម្តែងព្រះហឫទ័យសប្បុរសចំពោះលោក គឺធ្វើឲ្យនាយកពន្ធនាគារមានចិត្តសន្តោសដល់លោក។
លោកុប្បត្តិ 39:20-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហើយក៏យកគាត់ទៅដាក់គុក នៅកន្លែងដែលសំរាប់ឃុំពួកអ្នកទោសរបស់ស្តេច គាត់ក៏ជាប់នៅក្នុងគុកនោះ។ តែព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងយ៉ូសែប ហើយក៏ផ្តល់សេចក្ដីសប្បុរសដល់គាត់ ព្រមទាំងធ្វើឲ្យមេភូឃុំអាណិតមេត្តាដល់គាត់ផង