លោកុប្បត្តិ 39:7-9

លោកុប្បត្តិ 39:7-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្រោយ​មក ភរិយា​ម្ចាស់​របស់​លោក​យ៉ូសែប​ចាប់​ចិត្ត​ស្រឡាញ់​លោក ហើយ​បបួល​លោក​ថា៖ «សុំ​មក​រួម​ដំណេក​ជា​មួយ​ខ្ញុំ!»។ លោក​យ៉ូសែប​បាន​បដិសេធ លោក​ពោល​ទៅ​ភរិយា​ម្ចាស់​របស់​លោក​ថា៖ «លោក​ម្ចាស់​របស់​ខ្ញុំ​បាន​ប្រគល់​ឲ្យ​ខ្ញុំ​គ្រប់‌គ្រង​លើ​អ្វីៗ​ទាំង​អស់​ដែល​លោក​មាន គឺ​លោក​មិន​ខ្វល់​ខ្វាយ​នឹង​កិច្ចការ​ក្នុង​ផ្ទះ​សំបែង​របស់​លោក​ឡើយ។ ក្នុង​ផ្ទះ​នេះ គ្មាន​នរណា​ធំ​ជាង​ខ្ញុំ​ទេ លោក​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប៉ះ‌ពាល់​អ្វីៗ​នៅ​ក្នុង​ផ្ទះ​ទាំង​អស់ វៀរ‌លែង​តែ​លោក​ស្រី​ម្នាក់​ប៉ុណ្ណោះ ព្រោះ​លោក​ស្រី​ជា​ភរិយា​របស់​លោក។ ដូច្នេះ ខ្ញុំ​ពុំ​អាច​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​បំផុត​នេះ​ឡើយ ហើយ​ខ្ញុំ​ក៏​ពុំ​អាច​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់​បាន​ដែរ»។

លោកុប្បត្តិ 39:7-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្រោយ​មក ប្រពន្ធ​របស់​ចៅ‌ហ្វាយ​លោក​ចេះ​តែ​ដៀង​ភ្នែក​មើល​លោក​យ៉ូសែប ហើយ​និយាយ​ថា៖ «មក​ដេក​ជា‌មួយ​ខ្ញុំ!»។ ប៉ុន្ដែ លោក​បាន​បដិសេធ ហើយ​ពោល​ទៅ​ប្រពន្ធ​ចៅ‌ហ្វាយ​ខ្លួន​ថា៖ «មើល៍! ចៅ‌ហ្វាយ​ខ្ញុំ​ឥត​ដឹង​ថា​មាន​អ្វី​ៗ​នៅ​នឹង​ខ្ញុំ នៅ​ក្នុង​ផ្ទះ​នេះ​ផង លោក​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​របស់​លោក​មក​ក្នុង​ដៃ​របស់​ខ្ញុំ។ គ្មាន​អ្នក​ណា​ធំ​ជាង​ខ្ញុំ​ទេ​ក្នុង​ផ្ទះ​នេះ ហើយ​លោក​ក៏​មិន​បាន​ហួង​ហែង​របស់​ណា​នឹង​ខ្ញុំ​ដែរ លើក​លែង​តែ​លោក​ស្រី​ប៉ុណ្ណោះ ព្រោះ​លោក​ស្រី​ជា​ប្រពន្ធ​របស់​លោក។ ដូច្នេះ តើ​ឲ្យ​ខ្ញុំ​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​យ៉ាង​ធំ​នេះ ដោយ​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ​ម្ដេច​បាន?»

លោកុប្បត្តិ 39:7-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ក្រោយ​ការ​ទាំង​នោះ​មក នោះ​ប្រពន្ធ​របស់​ចៅហ្វាយ​គាត់ ចេះ​តែ​ដេញ​ភ្នែក​ជាប់​តាម​មើល​យ៉ូសែប​ហើយ​និយាយ​ថា ចូរ​មក​ដេក​នឹង​អញ តែ​គាត់​មិន​ព្រម​សោះ ក៏​និយាយ​ទៅ​ប្រពន្ធ​ចៅហ្វាយ​ខ្លួន​ថា មើល ចៅហ្វាយ​ខ្ញុំ លោក​ឥត​ដឹង​ជា​មាន​អ្វីៗ​នៅ​នឹង​ខ្ញុំ​ក្នុង​ផ្ទះ​ផង លោក​បាន​ប្រគល់​គ្រប់​របស់​ទាំង​អស់​មក​ក្នុង​កណ្តាប់​ដៃ​ខ្ញុំ គ្មាន​អ្នក​ណា​ធំ​ជាង​ខ្ញុំ​ក្នុង​ផ្ទះ​នេះ​ទេ ហើយ​លោក​ក៏​មិន​បាន​ហួង​ទុក​របស់​ណា​មួយ​នឹង​ខ្ញុំ​ដែរ លើក​តែ​លោក​ស្រី​ប៉ុណ្ណោះ ពី​ព្រោះ​លោក​ស្រី​ជា​ប្រពន្ធ​របស់​លោក ដូច្នេះ ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ​ប្រព្រឹត្ត​ការ ដែល​អាក្រក់​យ៉ាង​ធំ​នេះ​ទៅ​បាន ធ្វើ​យ៉ាង​នោះ​នឹង​មាន​បាប​នៅ​ចំពោះ​ព្រះ​ផង