លោកុប្បត្តិ 49:24-25
លោកុប្បត្តិ 49:24-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
តែធ្នូរបស់វានៅតែខ្លាំងពូកែ ដៃរបស់វាមានកម្លាំង ដោយសារព្រះហស្ត នៃព្រះដ៏មានព្រះចេស្តារបស់យ៉ាកុប ដោយសារនាមព្រះអង្គដែលជាគង្វាល គឺជាថ្មដារបស់អ៊ីស្រាអែល គឺដោយសារព្រះរបស់ឪពុក ដែលព្រះអង្គនឹងជួយកូន ដោយសារព្រះដ៏មានគ្រប់ព្រះចេស្តា ដែលនឹងប្រទានពរកូន ព្រះពរពីលើមេឃ ព្រះពរពីទីជម្រៅដែលនៅខាងក្រោម ព្រះពរពីទឹកដោះ និងពីផ្ទៃផង។
លោកុប្បត្តិ 49:24-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប៉ុន្តែ ធ្នូរបស់យ៉ូសែបមានប្រៀបជាង យ៉ូសែបនៅតែខ្លាំងពូកែជានិច្ច។ សូមឫទ្ធានុភាពនៃព្រះរបស់យ៉ាកុប ដែលគ្មាននរណាអាចយកជ័យជម្នះបាន សូមព្រះអង្គដែលជាគង្វាល និងជាថ្មដារបស់ជនជាតិអ៊ីស្រាអែល សូមព្រះរបស់ពុកជួយទំនុកបម្រុងកូន សូមព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត ប្រទានពរកូន គឺឲ្យមានភ្លៀងបង្អុរចុះមកពីលើមេឃ ឲ្យប្រភពទឹកផុសចេញមកពីទីជម្រៅ ឲ្យមានកូនច្រើន និងហ្វូងសត្វក៏ច្រើនដែរ។
លោកុប្បត្តិ 49:24-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែធ្នូវានៅតែខ្លាំងពូកែ ដៃវាក៏មានកំឡាំងដោយសារព្រះហស្តនៃព្រះដ៏មានព្រះចេស្តារបស់យ៉ាកុប ឯអ្នកគង្វាល គឺជាថ្មដារបស់អ៊ីស្រាអែលបានចេញពីនោះមក គឺដោយនូវព្រះនៃឪពុកឯង ដែលទ្រង់នឹងជួយឯង ហើយដោយនូវព្រះដ៏មានគ្រប់ទាំងព្រះចេស្តា ដែលទ្រង់នឹងប្រទានពរដល់ឯង ជាព្រះពរពីលើមេឃ ហើយជាព្រះពរពីទីជំរៅដែលនៅខាងក្រោម ទាំងផលរបស់ដោះ ហើយនឹងពោះផង