លោកុប្បត្តិ 49:3-4
លោកុប្បត្តិ 49:3-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
រូបេនជាកូនច្បងរបស់ពុក កូនជាផលនៃកម្លាំងរបស់ពុក ហើយពុកបានបង្កើតកូនមកមុនគេ ក្នុងកាលដែលពុកនៅពេញកម្លាំងនៅឡើយ។ កូនមានកិត្តិយស និងអំណាចច្រើនជាងគេ។ កូនប្រៀបបីដូចជាទឹកហូរយ៉ាងខ្លាំង តែកូនមិនអាចធ្វើជាមេគេបានទេ ព្រោះកូនបានបង្អាប់កិត្តិយសពុក ដោយលួចរួមដំណេកជាមួយប្រពន្ធរបស់ពុក។
លោកុប្បត្តិ 49:3-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រូបេន កូនជាកូនច្បង ជាឫទ្ធិ និងជាផលដំបូងនៃកម្លាំងរបស់ពុក កូនមានកិត្តិយស និងមានឥទ្ធិឫទ្ធិលើសគេ។ កូនប្រៀបដូចជាទឹកដែលរំពើកចុះឡើង កូននឹងមិនអាចខ្ពង់ខ្ពស់បានទេ ព្រោះកូនបានឡើងទៅលើគ្រែរបស់ពុក ហើយបានធ្វើឲ្យគ្រែរបស់ឪពុកទៅជាអាស្រូវ គឺកូន ឡើងទៅដេកជាមួយប្រពន្ធរបស់ពុក។
លោកុប្បត្តិ 49:3-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រូបេនអើយ ឯងជាកូនច្បង ជាឫទ្ធីហើយជាដើមកំឡាំងរបស់អញ ឯងមានកិត្តិយស មានឥទ្ធិឫទ្ធិយ៉ាងឯក តែដែលរំពើកចុះឡើងដូចទឹក នោះឯងមិនបានស្ថិតស្ថេរនៅជាប់ទេ ពីព្រោះឯងបានឡើងទៅលើដំណាក់របស់ឪពុកឯង ហើយបានធ្វើឲ្យគ្រែអញទៅជាអាស្រូវបារាយក្នុងកាលដែលឡើងទៅដេកនោះ។