លោកុប្បត្តិ 49:8-9
លោកុប្បត្តិ 49:8-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
យូដាអើយ បងប្អូនរបស់កូននឹងសរសើរកូន ដៃរបស់កូននឹងចាប់កញ្ចឹងក ខ្មាំងសត្រូវរបស់កូន បងប្អូនបង្កើតរបស់កូននឹងឱនគោរពកូន។ យូដាជាសិង្ហស្ទាវ កូនអើយ កូនបានឡើងមកពីស៊ីរំពា។ វាបានក្រាបចុះ បានដេកដូចជាសិង្ហ ហើយដូចជាសិង្ហញី តើអ្នកណាហ៊ានដាស់វា?
លោកុប្បត្តិ 49:8-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យូដាអើយ បងប្អូនកូននឹងលើកតម្កើងកូនឡើង កូននឹងមានអំណាចបង្ក្រាបខ្មាំងសត្រូវរបស់កូន បងប្អូនបង្កើតរបស់កូននឹងក្រាបថ្វាយបង្គំកូន។ យូដាកូនអើយ កូនប្រៀបបាននឹងសត្វ សិង្ហស្ទាវ ដែលវិលមកពីចាប់សត្វស៊ី ពេលសិង្ហស្ទាវនេះក្រាបក្ដី ដេកក្ដី វាមានឫទ្ធិដូចសិង្ហឈ្មោល និងសិង្ហញី គ្មាននរណាហ៊ានដាស់ទេ។
លោកុប្បត្តិ 49:8-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
យូដាអើយ ពួកបងប្អូនឯងនឹងសរសើរឯង ដៃឯងនឹងចាប់កញ្ចឹងកនៃពួកខ្មាំងសត្រូវឯង ពួកកូនឪពុកឯងនឹងឱនគោរពដល់ឯង យូដាជាសិង្ហស្ទាវ កូនអើយ ឯងបានឡើងមកពីស៊ីរំពា វាបានក្រាបចុះ បានដេកដូចជាសិង្ហ ហើយដូចជាសិង្ហយ៉ាងខ្លាំង នោះតើអ្នកណាហ៊ានដាស់វា