ហាបាគូក 3:17-18
ហាបាគូក 3:17-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដើមឧទុម្ពរលែងផ្កា ទំពាំងបាយជូរលែងមានផ្លែ ដើមអូលីវលែងផ្ដល់ប្រេង ស្រែចម្ការលែងផ្ដល់ភោគផលជាអាហារ លែងមានចៀមនៅតាមវាលស្មៅ ហើយក៏លែងមានគោក្នុងក្រោលទៀតដែរ។ រីឯខ្ញុំវិញ ខ្ញុំនឹងសប្បាយរីករាយ ហើយមានអំណរដ៏លើសលុប ដោយព្រះជាម្ចាស់សង្គ្រោះខ្ញុំ។
ហាបាគូក 3:17-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ទោះបើដើមល្វាមិនមានផ្កា ទំពាំងបាយជូរឥតមានផ្លែ ដើមអូលីវមិនបញ្ចេញប្រេង ស្រែចម្ការឥតបង្កើតផល ហ្វូងចៀមត្រូវបាត់ចេញពីក្រោល និងគ្មានគោនៅក្នុងឃ្នងក៏ដោយ គង់តែខ្ញុំនឹងរីករាយ ដោយសារព្រះយេហូវ៉ា ខ្ញុំនឹងអរសប្បាយក្នុងព្រះដ៏ជួយសង្គ្រោះខ្ញុំដែរ
ហាបាគូក 3:17-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទោះបើដើមល្វាមិនមានផ្កា ក៏ឥតមានផ្លែទំពាំងបាយជូរ ហើយផលនៃដើមអូលីវក៏ខានមាន ស្រែចំការឥតបង្កើតបានអាហារ ហ្វូងចៀមត្រូវបាត់ចេញពីក្រោល ហើយគ្មានគោនៅក្នុងឃ្នងក៏ដោយ គង់តែខ្ញុំនឹងរីករាយ ដោយសារព្រះយេហូវ៉ា ខ្ញុំនឹងអរសប្បាយក្នុងព្រះដ៏ជួយសង្គ្រោះខ្ញុំដែរ