ហាបាគូក 3:2
ហាបាគូក 3:2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានឮសេចក្ដីដែលទ្រង់មានបន្ទូលមកនោះ ហើយទូលបង្គំមានសេចក្ដីភិតភ័យ ឱព្រះយេហូវ៉ាអើយ កំពុងដែលឆ្នាំទាំងឡាយកន្លងទៅ នោះសូមធ្វើឲ្យកិច្ចការរបស់ទ្រង់កើតឡើងជាថ្មី កំពុងដែលឆ្នាំទាំងឡាយកន្លងទៅ សូមសំដែងឲ្យស្គាល់ការនោះវិញ ហើយក្នុងគ្រាដែលទ្រង់ក្រោធ សូមនឹកចាំពីសេចក្ដីមេត្តាករុណាផង
ហាបាគូក 3:2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានឮសេចក្ដី ដែលព្រះអង្គមានព្រះបន្ទូលមកនោះ ហើយទូលបង្គំភិតភ័យ ឱព្រះយេហូវ៉ាអើយ កំពុងដែលឆ្នាំទាំងឡាយកន្លងទៅ នោះសូមធ្វើឲ្យកិច្ចការរបស់ព្រះអង្គកើតឡើងជាថ្មី កំពុងដែលឆ្នាំទាំងឡាយកន្លងទៅ សូមសម្ដែងឲ្យស្គាល់ការនោះវិញ ហើយក្នុងគ្រាដែលទ្រង់ក្រោធ សូមនឹកចាំពីសេចក្ដីមេត្តាករុណាផង
ហាបាគូក 3:2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះអម្ចាស់អើយ ទូលបង្គំបានឮសេចក្ដី ដែលគេថ្លែងអំពីព្រះអង្គ ព្រះអម្ចាស់អើយ ទូលបង្គំកោតស្ញប់ស្ញែង ស្នាព្រះហស្ដដែលព្រះអង្គបានធ្វើ។ សូមសម្តែងឲ្យមនុស្សលោកស្គាល់ ស្នាព្រះហស្ដទាំងនេះ តទៅមុខទៀត! ប៉ុន្តែ ពេលព្រះអង្គទ្រង់ព្រះពិរោធ សូមនឹកដល់ព្រះហឫទ័យអាណិតមេត្តា របស់ព្រះអង្គផង។