ហេប្រឺ 6:1
ហេប្រឺ 6:1 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ចូរឲ្យយើងចេញពីសេចក្តីបង្រៀនខាងឯបឋមសិក្សាអំពីព្រះគ្រីស្ទទៅ ហើយឈានទៅរកភាពពេញវ័យវិញ មិនត្រូវចាក់គ្រឹះសាជាថ្មីអំពីការប្រែចិត្តពីកិច្ចការដែលស្លាប់ អំពីជំនឿដល់ព្រះ
ចែករំលែក
អាន ហេប្រឺ 6ហេប្រឺ 6:1 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហេតុនេះ ត្រូវឈោងចាប់យកសេចក្ដីណាដែលមានខ្លឹមសារ គ្រប់លក្ខណៈរបស់មនុស្សពេញវ័យ ដោយទុកសេចក្ដីផ្សេងៗនៅដើមដំបូងស្ដីអំពីព្រះគ្រិស្តនោះសិន យើងមិនបាច់ចាក់គ្រឹះសាជាថ្មីទៀតទេ គឺដូចជានិយាយអំពីការកែប្រែចិត្តគំនិត ឈប់ប្រព្រឹត្តអំពើឥតបានការ អំពីជំនឿលើព្រះជាម្ចាស់
ចែករំលែក
អាន ហេប្រឺ 6ហេប្រឺ 6:1 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ចូរឲ្យយើងឈប់ ខាងឯសេចក្ដីបថមសិក្សានៃព្រះបន្ទូលព្រះគ្រីស្ទ ហើយខំឲ្យបានជឿនទៅមុខ ដរាបដល់ពេញខ្នាតចុះ មិនត្រូវតាំងសេចក្ដីដើមនោះជាថ្មីឡើងវិញ ដូចជាសេចក្ដីប្រែចិត្តចេញពីការស្លាប់ នឹងសេចក្ដីជំនឿជឿដល់ព្រះ
ចែករំលែក
អាន ហេប្រឺ 6