ហូសេ 9:7
ហូសេ 9:7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្រាស្នងទោសបានមកដល់ គឺគ្រាសងសំណងដល់គេបានមកហើយ ពួកអ៊ីស្រាអែលនឹងដឹងដែរ ឯហោរា គេឆ្កួត ហើយមនុស្សដែលមាននិស្ស័យខាងវិញ្ញាណក៏លីលា តែដោយព្រោះអំពើទុច្ចរិតដ៏បរិបូណ៌របស់ឯង នឹងសេចក្ដីសំអប់ដ៏ជាខ្លាំង
ហូសេ 9:7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ថ្ងៃដាក់ទោសបានមកដល់ហើយ គឺថ្ងៃតបស្នងតាមអំពើ ដែលគេបានប្រព្រឹត្តមកដល់ហើយ អ៊ីស្រាអែលស្រែកឡើងថា "ហោរានេះឆ្កួត មនុស្សដែលមាននិស្ស័យខាងវិញ្ញាណនេះ ឡប់សតិហើយ!" តែដោយព្រោះអំពើទុច្ចរិតដ៏សម្បើម និងអំពើសម្អប់ដ៏ខ្លាំងរបស់អ្នកវិញ។
ហូសេ 9:7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ៊ីស្រាអែលត្រូវតែដឹងថា គ្រាដែលព្រះជាម្ចាស់ដាក់ទោស មកដល់ហើយ គឺគ្រាដែលម្នាក់ៗទទួលផលតាមអំពើ ដែលខ្លួនបានប្រព្រឹត្ត។ ព្យាការីក្លាយទៅជាមនុស្សឡប់សតិ ហើយអ្នកដែលមានវិញ្ញាណភ្លឺស្វាង ក្លាយទៅជាមនុស្សវង្វេងស្មារតី ព្រោះតែកំហុសដ៏ធ្ងន់ និងអំពើឃោរឃៅដ៏ច្រើនរបស់អ្នក។