អេសាយ 29:16
អេសាយ 29:16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អ្នករាល់គ្នាយល់ខុសស្រឡះ តើនឹងរាប់ជាងស្មូនទុកដូចជាដីឥដ្ឋដែរឬ? បានជារបស់ដែលគេបានបង្កើតមកហើយ នឹងពោលពីអ្នកដែលបានបង្កើតខ្លួនថា៖ «គេមិនបានបង្កើតយើងទេ» ឬរបស់ដែលគេសូនធ្វើ នឹងពោលពីអ្នកដែលបានសូនធ្វើនោះថា៖ «គេឥតមានតម្រិះយោបល់អ្វីឡើយ» ដូច្នេះ។
អេសាយ 29:16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នករាល់គ្នាគិតដូច្នេះខុសទាំងស្រុង! តើគេអាចចាត់ទុកដីឥដ្ឋ ស្មើនឹងជាងស្មូនកើតឬ? ក្អមមិនអាចនិយាយអំពីជាងស្មូនថា «អ្នកនោះមិនបានសូនខ្ញុំមកទេ» ថូក៏មិនអាចនិយាយអំពីជាងស្មូនថា «គាត់គ្មានប្រាជ្ញា» ដែរ។
អេសាយ 29:16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
យីអើ អ្នករាល់គ្នាយល់ផ្ទុយអីម៉្លេះ តើនឹងរាប់ជាងស្មូនទុកដូចជាដីឥដ្ឋដែរឬ បានជារបស់ដែលគេបានបង្កើតមកហើយ នឹងពោលពីអ្នកដែលបានបង្កើតខ្លួនថា គេមិនបានបង្កើតអញទេ ឬរបស់ដែលគេសូនធ្វើឡើង នឹងពោលពីអ្នកដែលបានសូនធ្វើនោះថា គេឥតមានដំរិះយោបល់អ្វីឡើយដូច្នេះ។