អេសាយ 45:1
អេសាយ 45:1 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលទៅ ស្ដេចស៊ីរូស ដែលព្រះអង្គបាន ចាក់ប្រេងអភិសេកនោះថា៖ «យើងកាន់ដៃស្ដាំរបស់អ្នក យើងបង្ក្រាបប្រជាជាតិនានានៅចំពោះមុខអ្នក ហើយដកអាវុធពីស្ដេចទាំងឡាយ ព្រមទាំងបើកទ្វារក្រុងចំហនៅចំពោះមុខអ្នក រហូតតរៀងទៅ។
អេសាយ 45:1 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលទៅកាន់ព្រះបាទស៊ីរូស ដែលព្រះអង្គបានចាក់ប្រេងតាំងឡើងហើយ ជាអ្នកដែលព្រះអង្គកាន់ដៃស្តាំ ដើម្បីឲ្យបានបង្ក្រាបអស់ទាំងសាសន៍នៅមុខខ្លួន ហើយបន្ធូរចង្កេះពួកស្តេច ព្រមទាំងបើកទ្វារនៅមុខខ្លួន រួចទ្វារទាំងនោះនឹងមិនត្រូវបិទវិញឡើយ។
អេសាយ 45:1 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់មានបន្ទូលដល់ស៊ីរូស ដែលទ្រង់បានចាក់ប្រេងតាំងឡើងហើយ ជាអ្នកដែលទ្រង់កាន់ដៃស្តាំ ដើម្បីឲ្យបានបង្ក្រាបអស់ទាំងសាសន៍នៅមុខខ្លួន ហើយនឹងបន្ធូរចង្កេះពួកស្តេច ព្រមទាំងបើកទ្វារនៅមុខខ្លួន រួចទ្វារទាំងនោះនឹងមិនត្រូវបិទវិញឡើយ