អេសាយ 59:21
អេសាយ 59:21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលថា យើងនេះជាសេចក្ដីសញ្ញាដែលយើងបានតាំងនឹងគេ គឺថាវិញ្ញាណរបស់យើងដែលសណ្ឋិតនៅលើអ្នក ហើយពាក្យដែលយើងបានដាក់នៅក្នុងមាត់អ្នក នោះនឹងមិនដែលឃ្លាតចេញពីមាត់អ្នក ពីមាត់ពូជពង្សរបស់អ្នក ឬពីមាត់នៃកូនចៅគេ ចាប់តាំងពីឥឡូវនេះដរាបដល់អស់កល្បរៀងទៅ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
អេសាយ 59:21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា៖ «រីឯសម្ពន្ធមេត្រី* ដែលយើងចងជាមួយអ្នកទាំងនោះមានដូចតទៅ: ព្រះវិញ្ញាណរបស់យើងសណ្ឋិតលើអ្នកហើយ យើងឲ្យអ្នកប្រកាសព្រះបន្ទូលរបស់យើង ចាប់ពីពេលនេះ រហូតអស់កល្បតទៅ។ យើងនឹងមិនដកព្រះបន្ទូលនេះចេញពីមាត់អ្នក មាត់កូនចៅ និងពូជពង្សរបស់អ្នកឡើយ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
អេសាយ 59:21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ឯអញ នេះឯងជាសេចក្ដីសញ្ញាដែលអញបានតាំងនឹងគេ គឺថាវិញ្ញាណរបស់អញដែលសណ្ឋិតនៅលើឯង ហើយពាក្យអញដែលអញបានដាក់នៅក្នុងមាត់ឯង នោះនឹងមិនដែលឃ្លាតចេញពីមាត់ឯង ឬពីមាត់នៃពូជពង្សរបស់ឯង ឬពីមាត់នៃកូនចៅគេ ចាប់តាំងពីឥឡូវនេះដរាបដល់អស់កល្បរៀងទៅ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។