យ៉ាកុប 3:1-3
យ៉ាកុប 3:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បងប្អូនអើយ កុំចង់ធ្វើគ្រូច្រើនគ្នាពេក ដ្បិតអ្នករាល់គ្នាដឹងហើយថា យើងដែលបង្រៀនគេនឹងត្រូវទទួលការជំនុំជម្រះតឹងរឹងជាងគេ។ ដ្បិតយើងទាំងអស់គ្នាជំពប់ជាញឹកញាប់ ហើយបើអ្នកណាមិនជំពប់ដោយពាក្យសម្ដី អ្នកនោះជាមនុស្សគ្រប់លក្ខណ៍ហើយ ក៏អាចនឹងទប់រូបកាយទាំងមូលបានដែរ។ ប្រសិនបើយើងដាក់ដែកបង្ខាំក្នុងមាត់សេះ ដើម្បីឲ្យវាស្តាប់បង្គាប់យើង នោះយើងក៏អាចញាក់រូបកាយរបស់វាទាំងមូលបានដែរ។
យ៉ាកុប 3:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បងប្អូនអើយ កុំចង់ធ្វើគ្រូច្រើនគ្នាពេក ដ្បិតបងប្អូនជ្រាបស្រាប់ហើយថា ព្រះជាម្ចាស់វិនិច្ឆ័យទោសយើងជាគ្រូយ៉ាងតឹងរ៉ឹងជាងគេ។ យើងទាំងអស់គ្នាតែងតែធ្វើខុសជាច្រើន។ អ្នកណាឥតធ្វើខុស ដោយពាក្យសម្ដី អ្នកនោះជាមនុស្សគ្រប់លក្ខណៈ អាចត្រួតលើខ្លួនឯងទាំងមូលបាន។ ប្រសិនបើយើងដាក់ដែកបង្ខាំក្នុងមាត់សេះ ដើម្បីឲ្យវាស្ដាប់បង្គាប់យើង នោះយើងអាចញាក់ខ្លួនវាទាំងមូលឲ្យទៅណាក៏បាន។
យ៉ាកុប 3:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បងប្អូនអើយ កុំឲ្យធ្វើជាគ្រូច្រើនគ្នាពេកឡើយ ពីព្រោះដឹងហើយថា យើងនឹងត្រូវទោសធ្ងន់ជាងគេ ដ្បិតយើងទាំងអស់គ្នាក៏ជំពប់ជាញយៗដែរ បើអ្នកណាមិនបានជំពប់ដោយពាក្យសំដី នោះជាមនុស្សគ្រប់លក្ខណ៍ហើយ ដែលអាចនឹងទប់រូបកាយទាំងមូលបានដែរ មើលយើងដាក់ដែកបង្ខាំចុះក្នុងមាត់សេះ ឲ្យវាស្តាប់បង្គាប់តាម ហើយយើងញាក់រូបកាយវាទាំងមូលទៅបាន