យេរេមា 9:13-14
យេរេមា 9:13-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ហេតុការណ៍ទាំងនេះកើតឡើង មកពីពួកគេបោះបង់ចោលក្រឹត្យវិន័យ*ដែលយើងប្រគល់ឲ្យពួកគេ ពួកគេមិនបានស្ដាប់ និងធ្វើតាមសេចក្ដីដែលយើងទូន្មានពួកគេទេ។ ផ្ទុយទៅវិញ ពួកគេធ្វើតាមចិត្តរឹងរូសរបស់ខ្លួន ហើយនាំគ្នាជំពាក់ចិត្តនឹងព្រះបាល ដូចដូនតារបស់ខ្លួនប្រៀនប្រដៅ»។
យេរេមា 9:13-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ គឺដោយព្រោះតែគេបានបោះបង់ក្រឹត្យវិន័យរបស់យើង ដែលយើងបានដាក់នៅមុខគេ ហើយមិនបានស្តាប់ ឬដើរតាមពាក្យរបស់យើងប៉ុណ្ណោះ។ គឺគេបានដើរតាមតែចិត្តរឹងរបស់គេវិញ ព្រមទាំងតាមព្រះបាលទាំងប៉ុន្មាន ដែលបុព្វបុរសគេបានបង្រៀនដល់គេ។
យេរេមា 9:13-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា គឺដោយព្រោះតែគេបានបោះបង់ចោលក្រឹត្យវិន័យរបស់អញ ដែលអញបានដាក់នៅមុខគេ ហើយមិនបានស្តាប់ ឬដើរតាមពាក្យរបស់អញប៉ុណ្ណោះ គឺគេបានដើរតាមតែចិត្តរឹងរបស់គេវិញ ព្រមទាំងតាមព្រះបាលទាំងប៉ុន្មាន ដែលពួកព្ធយុកោគេបានបង្រៀនដល់គេផង