យ៉ូណាស 2:4-10

យ៉ូណាស 2:4-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះអង្គ​បោះ​ទូលបង្គំ​មក​ក្នុង​បាត​សមុទ្រ ដ៏​សែន​ជ្រៅ ទឹក​មក​រួប‌រឹត​ជុំ‌វិញ​ខ្លួន​ប្រាណ​ទូលបង្គំ។ ព្រះអង្គ​ក៏​បញ្ជា​ឲ្យ​ទឹក​រលក​ហូរ​បក់​បោក មក​លើ​ទូលបង្គំ​ដែរ។ ទូលបង្គំ​គិត​ថា ព្រះអង្គ​បាន​ដេញ​ទូលបង្គំ​ចេញ ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ​ហើយ ប៉ុន្តែ ទូលបង្គំ​នៅ​តែ​សម្លឹង​ឆ្ពោះ​ទៅ​រក ព្រះ‌វិហារ​ដ៏វិសុទ្ធ​របស់​ព្រះអង្គ​ត​ទៅ​ទៀត។ ទឹក​សមុទ្រ​បាន​ឡើង​ដល់​ច្រមុះ​ទូលបង្គំ សេចក្ដី​អន្តរាយ​មក​រួប‌រឹត​ទូលបង្គំ មាន​សារាយ​មក​រុំ​ព័ទ្ធ​ក្បាល​ទូលបង្គំ​ដែរ។ ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​បាន​ចុះ​ទៅ​ដល់​គ្រឹះ​នៃ​ភ្នំ​ទាំង‌ឡាយ ទូលបង្គំ​ជាប់​ឃុំ​ក្នុង​ស្ថាន​មច្ចុរាជ​រហូត តែ​ព្រះអង្គ​បាន​លើក​ទូលបង្គំ​ឡើង​ពី​រណ្ដៅ ហើយ​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ជីវិត។ ពេល​ទូលបង្គំ​ស្រយុត​ចិត្ត​យ៉ាង​ខ្លាំង​នោះ ទូលបង្គំ​នឹក​ដល់​ព្រះ‌អម្ចាស់ ហើយ​ពាក្យ​អង្វរ​របស់​ទូលបង្គំ ក៏​បាន​ឮ​ទៅ​ដល់​ព្រះអង្គ ឮ​ដល់​ព្រះ‌វិហារ​ដ៏វិសុទ្ធ​របស់​ព្រះអង្គ។ សូម​អស់​អ្នក​ដែល​វង្វេង​ទៅ​តាម​ព្រះ​ក្លែង‌ក្លាយ លែង​គោរព​បម្រើ​ព្រះ​ទាំង​នោះ​ទៅ! រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​នឹង​យក​យញ្ញ‌បូជា មក​ថ្វាយ​ព្រះអង្គ ទាំង​ច្រៀង​អរ​ព្រះ‌គុណ​ព្រះអង្គ​ផង។ ទូលបង្គំ​នឹង​ថ្វាយ​តង្វាយ ស្រប​តាម​ពាក្យ​ដែល​ទូលបង្គំ​បាន​បន់ ដ្បិត​មាន​តែ​ព្រះ‌អម្ចាស់​ទេ ដែល​សង្គ្រោះ​ទូលបង្គំ»។

ចែក​រំលែក
អាន យ៉ូណាស 2

យ៉ូណាស 2:4-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ទូល‌បង្គំ​បាន​ពោល​ថា ទូល‌បង្គំ​ត្រូវ​បោះ​ចោល​ពី​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​ហើយ ប៉ុន្តែ ទូល‌បង្គំ​នឹង​មើល​ទៅ​ឯ ព្រះ‌វិហារ​បរិសុទ្ធ​របស់​ព្រះ‌អង្គ ទឹក​បាន​ឡោម‌ព័ទ្ធ​ទូល‌បង្គំ សឹង​តែ​នឹង​ផុត​ជីវិត ទី​ជម្រៅ​បាន​ហ៊ុម​ទូល‌បង្គំ​ជិត ហើយ​សារ៉ាយ​បាន​រុំ​ព័ទ្ធ​ក្បាល​ទូល‌បង្គំ។ ទូល‌បង្គំ​បាន​ចុះ​ទៅ​ដល់​ឫស​នៃ​ភ្នំ​ទាំង​ប៉ុន្មាន រនុក​នៃ​ផែនដី​បាន​បិទ​ខ្ទប់​ពី​លើ ទូល‌បង្គំទុក​ជា​ដរាប​តទៅ ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ ព្រះ‌អង្គ​បាន​នាំ​ទូល‌បង្គំ​ឡើង​ចេញ ពី​រណ្តៅ​មក​ទាំង​រស់។ កាល​ព្រលឹង​នៅ​ក្នុង​ខ្លួន ទូល‌បង្គំ​បាន​សន្លប់​ទៅ នោះ​ទូល‌បង្គំ​បាន​នឹក​ដល់​ព្រះ‌យេហូវ៉ា ហើយ​សេចក្ដី​អធិស្ឋាន​របស់​ទូល‌បង្គំ​បានទៅ​ព្រះ‌អង្គ គឺ​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​បរិសុទ្ធ​របស់​ព្រះ‌អង្គ។ ពួក​អ្នក​ដែល​មើល​របស់​ឥត​ប្រយោជន៍ ដែល​មិន​ទៀង‌ទាត់ គេ​រមែង​លះ‌បង់​ចោល​សេចក្ដី​អាណិត‌អាសូរ​របស់​ខ្លួន។ ប៉ុន្តែ ទូល‌បង្គំ​នឹង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌អង្គ ដោយ​សំឡេង​នៃ​ពាក្យ​អរ​ព្រះ‌គុណ ហើយ​ទូល‌បង្គំ​នឹង​លា​បំណន់​របស់​ទូល‌បង្គំ​ផង ឯ​សេចក្ដី​សង្គ្រោះ នោះ​កើត​មក​តែ​ពី​ព្រះ‌យេហូវ៉ា​ទេ»។ ពេល​នោះ ព្រះ‌យេហូវ៉ា​បង្គាប់​ត្រី ហើយ​វា​ក៏​ក្អែ​ហោរា​យ៉ូណាស​ចេញ​នៅ​លើ​ដី​គោក។

ចែក​រំលែក
អាន យ៉ូណាស 2

យ៉ូណាស 2:4-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​ទ្រង់​បាន​បោះ​ទូលបង្គំ​ទៅ​ក្នុង​ទី​ជំរៅ គឺ​ចុះ​ទៅ​ក្នុង​ផ្ទៃ​នៃ​សមុទ្រ ទឹក​បាន​នៅ​ព័ទ្ធ​ជុំវិញ​ទូលបង្គំ ហើយ​រលក​ទាំង​ប៉ុន្មាន នឹង​អស់​ទាំង​ខ្សែ​ទឹក​របស់​ទ្រង់​បាន​ហូរ​ពី​លើ​ទូលបង្គំ នោះ​ទូលបង្គំ​បាន​ពោល​ថា ទូលបង្គំ​ត្រូវ​បោះ​ចោល​ចេញ​ពី​ចំពោះ​ព្រះ‌នេត្រ​ទ្រង់​ហើយ ប៉ុន្តែទូលបង្គំ​នឹង​មើល​ទៅ​ឯ​ព្រះ‌វិហារ​បរិសុទ្ធ​នៃ​ទ្រង់​ទៀត ទឹក​បាន​ឡោម‌ព័ទ្ធ​ទូលបង្គំ សឹង​តែ​នឹង​ផុត​ជីវិត​ផង ទី​ជំរៅ​បាន​ហ៊ុម​ទូលបង្គំ​ជិត ហើយ​សារ៉ាយ​បាន​រុំ​ព័ទ្ធ​ក្បាល​ទូលបង្គំ ទូលបង្គំ​បាន​ចុះ​ទៅ​ដល់​ឫស​នៃ​ភ្នំ​ទាំង​ប៉ុន្មាន រនុក​នៃ​ផែនដី​បាន​បិទ​ខ្ទប់​ពី​លើ​ទូលបង្គំ ទុក​ជា​ដរាប​ត​ទៅ ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ទ្រង់​បាន​នាំ​ទូលបង្គំ​ឡើង​ចេញ​ពី​រណ្តៅ​មក​ទាំង​រស់ កាល​ព្រលឹង​នៅ​ក្នុង​ខ្លួន ទូលបង្គំ​បាន​សន្លប់​ទៅ នោះ​ទូលបង្គំ​បាន​នឹក​ដល់​ព្រះ‌យេហូវ៉ា ហើយ​សេចក្ដី​អធិស្ឋាន​របស់​ទូលបង្គំ​បាន​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​បរិសុទ្ធ នៅ​ចំពោះ​ទ្រង់ ពួក​អ្នក​ដែល​មើល​ទៅ​ឯ​របស់​ឥត​ប្រយោជន៍ ដែល​មិន​ទៀង‌ទាត់ គេ​រមែង​លះ‌បង់​ចោល​សេចក្ដី​អាណិត‌អាសូរ​របស់​ខ្លួន​ចេញ តែ​ទូលបង្គំ​នឹង​ថ្វាយ​យញ្ញ‌បូជា​ដល់​ទ្រង់ ដោយ​សំឡេង​នៃ​ពាក្យ​អរ​ដល់​ព្រះ‌គុណ ហើយ​ទូលបង្គំ​នឹង​លា​បំណន់​របស់​ទូលបង្គំ​ផង ឯ​សេចក្ដី​សង្គ្រោះ នោះ​កើត​មក​តែ​ពី​ព្រះ‌យេហូវ៉ា​ទេ។

ចែក​រំលែក
អាន យ៉ូណាស 2