លូកា 20:46-47
លូកា 20:46-47 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«ចូរប្រុងប្រយ័ត្ននឹងពួកអាចារ្យ ដែលដើរចុះឡើងពាក់អាវវែង ហើយចូលចិត្តឲ្យគេគោរពខ្លួននៅតាមទីផ្សារ ចង់អង្គុយកន្លែងមុខគេក្នុងសាលាប្រជុំ និងកន្លែងកិត្តិយសក្នុងពិធីជប់លៀង។ តែគេឆបោកនៅផ្ទះស្រីមេម៉ាយ ដោយធ្វើពុតជាសូត្រពាក្យអធិស្ឋានយ៉ាងវែង។ អ្នកទាំងនោះនឹងត្រូវទទួលទោសយ៉ាងធ្ងន់បំផុត»។
លូកា 20:46-47 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«ចូរប្រយ័ត្ននឹងពួកអាចារ្យ*ឲ្យមែនទែន ពួកនោះចូលចិត្តពាក់អាវវែង ដើរចុះដើរឡើង ហើយចូលចិត្តឲ្យគេឱនកាយគោរពនៅតាមផ្សារ ព្រមទាំងរើសកន្លែងអង្គុយនៅមុខគេក្នុងសាលាប្រជុំ* និងចូលចិត្តកន្លែងកិត្តិយសនៅពេលជប់លៀង។ អ្នកទាំងនោះតែងនាំគ្នាឆបោកយកទ្រព្យសម្បត្តិរបស់ស្ត្រីមេម៉ាយ ដោយធ្វើឫកជាសូត្រធម៌យ៉ាងយូរ។ ពួកគេមុខជាត្រូវទទួលទោសយ៉ាងធ្ងន់បំផុត»។
លូកា 20:46-47 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរប្រុងប្រយ័តនឹងពួកអាចារ្យ ដែលគេចូលចិត្តពាក់អាវវែងដើរចុះឡើង ក៏គាប់ចិត្តឲ្យមនុស្សគំនាប់គេនៅទីផ្សារ ហើយចង់អង្គុយកន្លែងមុខគេ ក្នុងសាលាប្រជុំ នឹងកន្លែងដ៏ប្រសើរបំផុត ក្នុងការស៊ីលៀង តែគេឆស៊ីផ្ទះស្រីមេម៉ាយ ទាំងដោះសាខ្លួន ដោយសូត្រធម៌ឲ្យច្រើន អ្នកទាំងនោះឯងនឹងត្រូវទោសធ្ងន់ជាងទៅទៀត។