ម៉ាឡាគី 2:16
ម៉ាឡាគី 2:16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតយើងស្អប់ការលះលែងគ្នាណាស់ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល យើងក៏ស្អប់ទាំងអ្នកដែលឃ្លុំសម្លៀកបំពាក់ខ្លួន ដោយការច្រឡោតដែរ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។ ដូច្នេះ ចូរប្រយ័ត្នចំពោះវិញ្ញាណរបស់អ្នកចុះ កុំប្រព្រឹត្តចិត្តក្បត់ឡើយ។
ម៉ាឡាគី 2:16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា ព្រះអង្គមិនសព្វព្រះហឫទ័យ នឹងការលែងលះគ្នាទេ ហើយព្រះអម្ចាស់នៃពិភពទាំងមូល ក៏មិនសព្វព្រះហឫទ័យនឹងអ្នកដែលប្រព្រឹត្ត អំពើឃោរឃៅបែបនេះ ចំពោះភរិយារបស់ខ្លួនដែរ! ហេតុនេះ ចូរកាន់ចិត្តគំនិតឲ្យបានល្អ មិនត្រូវមានចិត្តក្បត់ឡើយ។
ម៉ាឡាគី 2:16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតអញស្អប់ការលះលែងគ្នាណាស់ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល អញក៏ស្អប់ទាំងអ្នកដែលគ្រលុំសំលៀកបំពាក់ខ្លួន ដោយការច្រឡោតដែរ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា នៃពួកពលបរិវារ ដូច្នេះ ចូរប្រយ័តចំពោះវិញ្ញាណរបស់ឯងចុះ កុំឲ្យប្រព្រឹត្ត ដោយចិត្តក្បត់ឡើយ។