ម៉ាឡាគី 3:11-12
ម៉ាឡាគី 3:11-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ដោយយល់ដល់ឯងរាល់គ្នា នោះអញនឹងបន្ទោសដល់សត្វដែលស៊ីបង្ខូច មិនឲ្យវាបំផ្លាញផលដែលកើតពីដីឯងឡើយ ឯដើមទំពាំងបាយជូរនៅចំការរបស់ឯង ក៏មិនជំរុះផ្លែពីកាលនៅក្តឹបដែរ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ យ៉ាងនោះគ្រប់ទាំងសាសន៍នឹងថា ឯងរាល់គ្នាមានពរ ដ្បិតស្រុករបស់ឯងរាល់គ្នា នឹងបានជាស្រុកសប្បាយណាស់ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
ម៉ាឡាគី 3:11-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ដោយយល់ដល់អ្នករាល់គ្នា យើងនឹងបន្ទោសដល់សត្វដែលស៊ីបង្ខូច មិនឲ្យវាបំផ្លាញផលដែលកើតពីដីអ្នកឡើយ ឯដើមទំពាំងបាយជូរនៅចម្ការ ក៏មិនជ្រុះផ្លែពេលនៅក្តឹបដែរ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។ យ៉ាងនោះគ្រប់ទាំងសាសន៍នឹងថា អ្នករាល់គ្នាមានពរ ដ្បិតស្រុករបស់អ្នករាល់គ្នា នឹងបានជាស្រុកសប្បាយណាស់ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ»។
ម៉ាឡាគី 3:11-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «យើងនឹងរារាំងសត្វល្អិតមិនឲ្យបំផ្លាញ ដំណាំរបស់អ្នករាល់គ្នា ហើយចម្ការទំពាំងបាយជូររបស់អ្នករាល់គ្នា នឹងផ្ដល់ភោគផលបរិបូណ៌»។ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «ប្រជាជាតិទាំងអស់នឹងពោលថា អ្នករាល់គ្នាពិតជាមានសុភមង្គលមែន ដ្បិតស្រុករបស់អ្នករាល់គ្នានឹងទៅជាស្រុកមួយ ដ៏សម្បូណ៌សប្បាយ»។