ម៉ាឡាគី 3:17-18
ម៉ាឡាគី 3:17-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលថា នៅថ្ងៃដែលអញធ្វើការនេះ នោះគេនឹងបានជារបស់ផងអញ គឺជារបស់ផងអញពិត ហើយអញនឹងប្រណីដល់គេ ដូចជាមនុស្សប្រណីដល់កូនខ្លួនដែរ គឺជាកូនដែលគោរពដល់ខ្លួនពិត គ្រានោះ ឯងរាល់គ្នានឹងត្រឡប់ជាចេះញែកសេចក្ដីសុចរិត នឹងសេចក្ដីអាក្រក់ចេញពីគ្នា ហើយនឹងមនុស្សដែលគោរពដល់ព្រះ នឹងមនុស្សដែលមិនគោរពផង។
ម៉ាឡាគី 3:17-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា៖ «នៅថ្ងៃដែលយើងធ្វើការនេះ គេនឹងក្លាយជារបស់យើង គឺជារបស់យើងពិតប្រាកដ ហើយយើងនឹងប្រណីដល់គេ ដូចជាមនុស្សប្រណីដល់កូនខ្លួនដែរ គឺជាកូនដែលគោរពដល់ខ្លួន។ ពេលនោះ អ្នករាល់គ្នានឹងឃើញម្ដងទៀត អំពីភាពខុសគ្នារវាងមនុស្សសុចរិតនឹងមនុស្សអាក្រក់ រវាងអ្នកដែលគោរពបម្រើព្រះនឹងអ្នកដែលមិនគោរពបម្រើ។
ម៉ាឡាគី 3:17-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «នៅថ្ងៃដែលយើងបានកំណត់ទុក អ្នកទាំងនោះនឹងទៅជាប្រជារាស្ត្ររបស់យើង ពួកគេនឹងទៅជាប្រជារាស្ត្រដែលជា ចំណែកមត៌ករបស់យើងផ្ទាល់។ យើងនឹងត្រាប្រណីពួកគេ ដូចឪពុកត្រាប្រណីកូនដែលបម្រើឪពុក។ ពេលនោះ អ្នករាល់គ្នានឹងឃើញសាជាថ្មីថា តើមនុស្សសុចរិត និងមនុស្សអាក្រក់ ខុសគ្នាយ៉ាងណា ហើយអ្នកគោរពបម្រើព្រះជាម្ចាស់ និងអ្នកមិនគោរពបម្រើ ខុសគ្នាយ៉ាងណា