នេហេមា 13:1-2
នេហេមា 13:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅថ្ងៃនោះឯង គេបានអានមើលក្នុងគម្ពីរលោកម៉ូសេ នៅចំពោះបណ្តាជន ហើយគេប្រទះឃើញសេចក្ដីដែលចែងទុកមកថា ពួកសាសន៍អាំម៉ូន នឹងពួកសាសន៍ម៉ូអាប់ មិនត្រូវចូលទៅក្នុងពួកជំនុំនៃព្រះឡើយ ដោយព្រោះគេមិនបានរាក់ទាក់ទទួលពួកកូនចៅអ៊ីស្រាអែល ដោយនំបុ័ងនឹងទឹកទេ គឺបានជួលបាឡាម ឲ្យមកដាក់បណ្តាសាដល់គេវិញ ប៉ុន្តែព្រះនៃយើងរាល់គ្នា ទ្រង់បានបំផ្លាស់សេចក្ដីបណ្តាសានោះ ឲ្យទៅជាពរវិញ
នេហេមា 13:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅថ្ងៃនោះ គេអានគម្ពីរលោកម៉ូសេឲ្យប្រជាជនស្ដាប់ ហើយគេប្រទះឃើញសេចក្ដីដែលចែងទុកមកថា ពួកសាសន៍អាំម៉ូន និងពួកសាសន៍ម៉ូអាប់ មិនត្រូវចូលទៅក្នុងក្រុមជំនុំនៃព្រះឡើយ ដ្បិតពួកគេមិនបានយកនំប៉័ង និងទឹកមកទទួលពួកកូនចៅអ៊ីស្រាអែលទេ គឺបានជួលបាឡាម ឲ្យមកដាក់បណ្ដាសាដល់ពួកគេវិញ ប៉ុន្តែ ព្រះនៃយើងបានបង្វែរបណ្ដាសា ឲ្យទៅជាព្រះពរវិញ។
នេហេមា 13:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅគ្រានោះ ពេលអានគម្ពីរវិន័យរបស់លោកម៉ូសេ នៅចំពោះមុខប្រជាជនទាំងអស់ គេឃើញមានអត្ថបទមួយចែងថា ជនជាតិអាំម៉ូន និងជនជាតិម៉ូអាប់ មិនអាចចូលរួមក្នុងក្រុមជំនុំរបស់ព្រះជាម្ចាស់ជាដាច់ខាត ដ្បិតពួកគេពុំបានយកអាហារ និងទឹក មកទទួលជនជាតិអ៊ីស្រាអែលទេ។ ជនជាតិម៉ូអាប់បានសូកលោកបាឡាមឲ្យដាក់បណ្ដាសាជនជាតិអ៊ីស្រាអែល។ ប៉ុន្តែ ព្រះរបស់យើងបានប្ដូរបណ្ដាសា ឲ្យប្រែទៅជាព្រះពរវិញ។