ទំនុកតម្កើង 139:23-24
ទំនុកតម្កើង 139:23-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះជាម្ចាស់អើយ សូមពិនិត្យមើលទូលបង្គំ ដើម្បីឲ្យស្គាល់ចិត្តទូលបង្គំ សូមល្បងលមើលទូលបង្គំ ដើម្បីឲ្យជ្រាបអ្វីៗដែលទូលបង្គំគិត! សូមទតមើលទូលបង្គំផង ប្រសិនបើឃើញទូលបង្គំដើរខុសផ្លូវ នោះសូមដឹកនាំទូលបង្គំឲ្យដើរក្នុងមាគ៌ា ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចផង។
ទំនុកតម្កើង 139:23-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះអើយ សូមពិនិត្យមើលទូលបង្គំ ហើយស្គាល់ចិត្តទូលបង្គំផង! សូមល្បងមើលទូលបង្គំ ដើម្បីឲ្យស្គាល់គំនិតទូលបង្គំ។ សូមទតមើល ប្រសិនបើមានអំពើអាក្រក់ណា នៅក្នុងទូលបង្គំ ហើយនាំទូលបង្គំ តាមផ្លូវដ៏នៅអស់កល្បជានិច្ចផង។
ទំនុកតម្កើង 139:23-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះអង្គអើយ សូមពិនិត្យមើល ឲ្យបានស្គាល់ចិត្តទូលបង្គំផង សូមល្បងលឲ្យបានជ្រាបអស់ទាំងគំនិតនៃទូលបង្គំចុះ សូមទតមើលបើមានអំពើអាក្រក់ណានៅក្នុងទូលបង្គំ ហើយនាំទូលបង្គំតាមផ្លូវដ៏នៅអស់កល្បជានិច្ច។