ទំនុកតម្កើង 30:11-12
ទំនុកតម្កើង 30:11-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គបានផ្លាស់ការយំសោករបស់ទូលបង្គំ ឲ្យទៅជាការលោតកញ្ឆេង ព្រះអង្គបានយកសម្លៀកបំពាក់កាន់ទុក្ខចេញ ហើយបំពាក់ឲ្យទូលបង្គំដោយចិត្តត្រេកអរវិញ ដើម្បីឲ្យព្រលឹង ទូលបង្គំ បានច្រៀងសរសើរតម្កើងព្រះអង្គ ឥតនៅស្ងៀមឡើយ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងអរព្រះគុណព្រះអង្គជារៀងរហូត។
ទំនុកតម្កើង 30:11-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអង្គបានធ្វើឲ្យការសោកសង្រេង របស់ទូលបង្គំប្រែទៅជាអំណរសប្បាយ ព្រះអង្គបានយកសម្លៀកបំពាក់កាន់ទុក្ខចេញ ហើយប្រទានសម្លៀកបំពាក់ សម្រាប់ពិធីបុណ្យឲ្យទូលបង្គំវិញ។ ដូច្នេះ ទូលបង្គំនៅស្ងៀមមិនបានឡើយ ទូលបង្គំស្មូត្រទំនុកតម្កើង ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ ទូលបង្គំសរសើរតម្កើងព្រះអង្គរហូតតទៅ។
ទំនុកតម្កើង 30:11-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះទ្រង់បានផ្លាស់ការយំសោករបស់ទូលបង្គំ ឲ្យទៅជាសេចក្ដីត្រេកអរទៅវិញ ទ្រង់បានផ្លាស់សំពត់សំរាប់កាន់ទុក្ខចេញ ឲ្យទូលបង្គំបានស្លៀកពាក់សេចក្ដីអំណរឡើង ដើម្បីឲ្យចិត្តទូលបង្គំបានច្រៀងសរសើរដល់ទ្រង់ ឥតនៅស្ងៀមឡើយ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ជាដរាបទៅ។