សេផានា 3:19
សេផានា 3:19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅថ្ងៃនោះ យើងនឹងដាក់ទោស ជាតិសាសន៍ទាំងឡាយដែលសង្កត់សង្កិនអ្នក។ យើងនឹងសង្គ្រោះចៀមដែលដើរពុំរួច ហើយប្រមូលចៀមដែលវង្វេង។ យើងនឹងធ្វើឲ្យពួកគេមានកិត្តិយស និងមានកេរ្តិ៍ឈ្មោះល្បី នៅគ្រប់ទីកន្លែង ក្នុងស្រុកដែលពួកគេត្រូវអាម៉ាស់។
សេផានា 3:19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មើល នៅគ្រានោះ អញនឹងធ្វើទោសដល់អស់ពួកអ្នកដែលធ្វើទុក្ខឯង អញនឹងជួយសង្គ្រោះណាដែលខ្វិន ហើយនឹងប្រមូលណាដែលត្រូវបណ្តេញឲ្យមកវិញ រួចអញនឹងតាំងគេដែលពីដើមមានសេចក្ដីខ្មាសនៅពេញលើផែនដី ឲ្យឡើងជាទីសរសើរ នឹងជាកិត្តិសព្ទវិញ
សេផានា 3:19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មើល៍ នៅគ្រានោះ យើងនឹងធ្វើទោសអស់អ្នកដែលសង្កត់សង្កិនអ្នក យើងនឹងសង្គ្រោះអ្នកដែលខ្វិន ហើយប្រមូលអ្នកដែលគេបណ្តេញចេញមកវិញ យើងនឹងបំផ្លាស់សេចក្ដីអាម៉ាស់របស់គេ ឲ្យទៅជាទីសរសើរ ហើយឲ្យមានកេរ្ដិ៍ឈ្មោះល្បីពាសពេញលើផែនដី។