សេផានា 3:20
សេផានា 3:20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅថ្ងៃនោះ យើងនឹងនាំអ្នករាល់គ្នាវិលមកវិញ ព្រោះជាពេលដែលយើងប្រមូលផ្ដុំអ្នករាល់គ្នា ពេលយើងស្ដារស្រុកអ្នករាល់គ្នាឡើងវិញ នៅចំពោះមុខរបស់អ្នករាល់គ្នា យើងនឹងធ្វើឲ្យអ្នករាល់គ្នាមាន កេរ្តិ៍ឈ្មោះល្បី និងមានកិត្តិយសក្នុងចំណោម ជាតិសាសន៍ទាំងប៉ុន្មាននៅលើផែនដី» នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
សេផានា 3:20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅគ្រានោះ យើងនឹងនាំឯងរាល់គ្នាចូលមក នៅគ្រានោះ យើងនឹងប្រមូលផ្ដុំឯងរាល់គ្នា ដ្បិតយើងនឹងធ្វើឲ្យឯងរាល់គ្នាមានកេរ្ដិ៍ឈ្មោះ ហើយឲ្យបានជាទីសរសើរក្នុងចំណោម អស់ទាំងសាសន៍នៅលើផែនដី នៅពេលដែលយើងស្ដារស្ថានភាពរបស់អ្នកឡើងវិញ នៅចំពោះភ្នែកឯងរាល់គ្នា នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។:៚
សេផានា 3:20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅគ្រានោះ អញនឹងនាំឯងរាល់គ្នាចូលមក ហើយនៅគ្រានោះ អញនឹងប្រមូលឯងឲ្យមូលគ្នា ដ្បិតអញនឹងលើកឯងរាល់គ្នាឲ្យមានឈ្មោះ ហើយឲ្យជាទីសរសើរ នៅកណ្តាលអស់ទាំងសាសន៍នៅផែនដី គឺក្នុងកាលដែលអញនាំពួកឯងដែលជាប់ជាឈ្លើយមកវិញ នៅចំពោះភ្នែកឯងរាល់គ្នា នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។:៚