ការ​ធ្លាក់​ទឹក​ចិត្ត​គំរូ

Depression

ថ្ងៃទី 1 ក្នុងចំណោម 7 ថ្ងៃ

ការ​ធ្លាក់ទឹក​ចិត្ត​មាន​ច្រើន​កំរិត និង កើត​ឡើង​តាមរយៈ​ហេតុ​ផល​ជា​ច្រើនផ្សេងៗ​គ្នា​។ កម្រ​នឹង​មាន​នរ​ណា​អាចយកឈ្នះ​ការ​ធ្លាក់ទឹក​ចិត្ត​ដោយ​ងាយ​នោះឡើយ។ ជាការ​ពិត មាន​ភាព​ខុស​គ្នា​រវាងការ​ធ្លាក់​ទឹក​ចិត្ត និង ​ការ​រស់​នៅ​ជាមួយការ​ធ្លាក់​ទឹក​ចិត្ត។ ជួន​កាលយើង​ធ្លាក់​ទឹក​ចិត្ត​ដោយ​សារ​តែ​ អ្វី​មួយ​កើត​ឡើង​ខុសពី​អ្វី​ដែល​យើ​ង​បាន​សង្ឃឹមទុក។ ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​ការ​សំរេច​ចិត្ត និង ជីវិត​របស់​លោក​អ្នក​ចាប់​ផ្ដើមមាន​អ្វី​ខុសពី​ធម្មតា ដោយ​សារ​តែ​អារម្មណ៍​អវិជ្ជមាន​ដែល​មាន​នៅ​ក្នុង​ចិត្ត លោក​អ្នក​កំពុងតែ​ជួប​ប្រទះ​នឹង​ការ​ធ្លាក់​ទឹក​ចិត្តហើយ។ ការ​ធ្លាក់ទឹក​ចិត្តជា​លទ្ធផលដែល​មាន​ប្រភព​មក​ពី​ខាង​ក្នុងជំរៅចិត្ត​ដ៏សែន​ជ្រៅ។ លោកអ្នក​មិន​​ត្រូវ​មាន​អារម្មណ៍ខ្មាស់​អៀន​អំពី​អារម្មណ៍​របស់​លោក​អ្នក​ឡើយ។ លោក​អ្នក​ត្រូវ​ដឹង​ថាព្រះ​ជាម្ចាស់​សព្វ​ព្រះហឬទ័យផ្ដល់​ដល់ជីវិត​របស់​លោក​អ្នក​នូវ​អ្វី​ដែល​ល្អ។ ទ្រង់​ចង់​កំសាន្តចិត្ត​​របស់​លោក​អ្នក​ព្រមទាំង ស្ថាបនា​ជីវិត​របស់​លោក​អ្នក​អោយ​មាន​អំណរ។ សូម​ស្ងៀមស្ងាត់ចំពោះព្រះ​ភ័ក្ត្រទ្រង់ ព្រមទាំងអនុញ្ញាតិអោយ​ទ្រង់​ធ្វើជា​អ្នក​ផ្ដល់​ដំបូន្មាន​ដល់​លោក​អ្នក។

អត្ថបទគម្ពីរ

ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

Depression

ការ​ធ្លាក់​ទឹក​ចិត្ត​អាច​មាន​ឥទ្ធិពល​លើ​ម​នុស្ស​គ្រប់វ័យ ទៅ​តាម​គ្រប់របៀប។ គំរោង​ការ​អាន​រយៈពេល​ 7 ថ្ងៃនេះនឹង​ជួយដឹកនាំលោក​អ្នក​ទៅកាន់​អ្នក​ផ្ដល់​ដំបូន្មាន។ សូម​ធ្វើអោយ​ចិត្ត និង គំនិត​របស់​លោកអ្នក​នៅ​ពេល​អាន​ព្រះ​គម្ពីរ។ លោក​អ្នក​នឹង​រក​ឃើញ​នូវ ភាព​សុខសាន្ត កំលាំង និង សេចក្ដី​​ស្រលាញ់ដ៏អស់​កល្បជានិច្ច។

More

This plan was created by Life.Church.