បញ្ហាផ្លូវភេទ (ស៊ិច)គំរូ

Sex

ថ្ងៃទី 1 ក្នុងចំណោម 7 ថ្ងៃ

រូបភាព​អាសអាភាសន៍​និង​ឱកាស​ក្នុង​ការ​ប្រព្រឹត្តអំពើផិតក្បត់​អាចកើត​បាន​នៅ​គ្រប់​ទី​កន្លែងទាំង​អស់។ កាលពី​ម្ភៃ​ឆ្នាំមុន ការ​ស្វែង​រក​រូប​ភាព​អាសអាភាសន៍​មាន​ការ​លំបាក។ ផ្ទុយពី​អតីតកាល សព្វថ្ងៃនៃការស្វែង​រករូបភាព​អាស អាភាសន៍ អាច​រក​បាន​យ៉ាង​ងាយ ដោយ​គ្រាន់​តែ​ការ​ចុច​ទៅ​លើច្នុច​របស់​ម៉ាស៊ីន​កុំព្យូទ័រ ឬ ឧបករណ៍បញ្ជារទូរទស្សន៍ប៉ុណ្ណោះ។ ការ​នេះ ធ្វើ​អោយ​មនុស្ស​ងាយ​នឹង​ធ្លាក់​ចូល​ទៅ​ក្នុងការល្បួង ប្រព្រឹត្ត​ភេទ​ដោយ​ដៃ តណ្ហា និង ការផិតក្បត់​​មិន​បរិសុទ្ធ។ តើព្រះគម្ពីរ​មាន​ចែងយ៉ាងដូច​ម្ដេច​ខ្លះអំពី​ប្រធាន​បទទាំង​នេះ? តើ​ព្រះ​ជា​ម្ចាស់​ទ្រង់​មាន​ព្រះតំរិះយ៉ាង​ដូច​ម្ដេច​ខ្លះអំពី​​ការ​​ដែលយើង​គួរ​ប្រស្រ័យចំពោះ​គ្នា​ទៅវិញ​ទៅ​មក? ព្រះគម្ពីរ​មិន​បាន​ចែង​ច្រើន​អំពីការ​ប្រព្រឹត្ត​ភេទ​ដោយដៃឡើយ។ ប៉ុន្តែមានគោលការ​ណ៍អំពី​ភាព​បរិសុទ្ធ និង ការ​ផិតក្បត់ ត្រូវ​បាន​ចែង​យើង​ច្បាស់នៅក្នុង​ព្រះគម្ពីរ។ ប្រសិន​បើ​លោក​អ្នក​សំរេច​ចិត្ត​ក្នុង​ការ​ផ្លាស់​ប្ដូរ​ជីវិត​របស់​លោក​អ្នក​នៅផ្នែក​នេះ វិធី​​ល្អ​បំផុតដែល​លោកអ្នក​អាចធ្វើ​បាន គឺ​ការដែល​លោក​អ្នក​ប្រាប់​នរណា​ម្នាក់អំពី​ការភាព​កំសោយ​របស់​លោក​អ្នក​ត្រង់ចំណុច​នេះ។ ការ​ធ្វើ​បែប​នេះ នឹង​ជួយ​អោយ​លោក​អ្នក​អាច​ទទួល​បាន​ជោគជ័យ​លើអំពើរបាប​នេះ។

អត្ថបទគម្ពីរ

ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

Sex

បញ្ហា​ផ្លូវ​ភេទ​មាន​នៅ​គ្រប់​ទិសទី។ មនុស្ស​គ្រប់​រូប​ងាយ​នឹងធ្លាក់ចូល​ទៅ​ក្នុង​ការ​ប្រព្រឹត្តភេទ​ដោយ​ប្រើដៃ តណ្ហា និង អំពើផិតក្បត់​មិន​បរិសុទ្ធផ្សេងៗ។ ព្រះ​ជា​ម្ចាស់​ទ្រង់​រំពឹង​អោយ​យើង​រក្សាភាព​បរិសុទ្ធ ពឹង​ទៅ​លើព្រះវិញ្ញាណបរិសុទ្ធ​របស់​ទ្រង់ និង កើនឡើងនូវការ​ចេះ​គ្រប់​គ្រង​ខ្លួន​ឯង។ គំរោង​ការណ៍រយៈពេល​ប្រាំពីរ​ថ្ងៃនេះ​នឹង​ជួយយើង​អោយ​ចេះ​ដើរ​តាមគន្លងនៃ​ភាព​បរិសុទ្ធនឹង​រស់​នៅ​ទៅ​តាម​ខ្នាត (ស្តង់ដារ) ដែល​ព្រះជាម្ចាស់​បាន​កំណត់​អោយ​មកយើង។ ចូរ​ស្វែង​រក​នរណា​ម្នាក់​ដែល​លោក​អ្នក​ទុកចិត្ត ហើយអនុវត្តតាម​គំរោង​នេះទាំង​អស់គ្នា។ ព្រោះថា​ការ​ដែល​យើង​ទទួល​ខុសត្រូវ​ចំពោះមុខ​ម្នាក់​ផ្សេងទៀត គឺ​ជា​មធ្យោបាយ​យ៉ា​ងសំខាន់តដើម្បីរក្សានូវ​ភាព​បរិសុទ្ធ​ខាង​ផ្លូវភេទ។

More

We would like to thank Life.Church for providing this plan. For more information, please visit: www.life.church