ការធ្វើវិនិយោគទន់ដ៏ល្អបំផុតរបស់អ្នកគំរូ

ការធ្វើវិនិយោគទន់ដ៏ល្អបំផុតរបស់អ្នក

ថ្ងៃទី 1 ក្នុងចំណោម 5 ថ្ងៃ

“សន្យានឹងត្រលប់មកវិញ”

នៅក្នុងសង្គមពេលបច្ចុប្បន្ន ខ្លឹមសារនេះធ្វើឲ្យមានការចងចិញ្ចើម   និងមានការសង្ស័យខ្លះផងដែរ។ ប៉ុន្តែមានច្បាប់ជា សកលដែលបានយកទៅអនុវត្តន៍ស្ទើរគ្រប់ផ្នែកទាំងអស់នៅក្នុងជីវិត។   ច្បាប់សម្រាប់ពេលព្រោះគ្រាប់ពូជ និងច្រូតកាត់ ឬថ្វាយឲ្យបានច្រើន “អ្នកនឹងច្រូតនូវអ្វីដែលអ្នកបានដាំ”   ។ 

អ្នកមិនអាចច្រូតចម្រូតលុះត្រាតែអ្នកបានព្រោះគ្រាប់ពូជជាមុន   អ្នកមិនអាចទទួលផលត្រលប់មកវិញឡើយ លុះត្រាតែអ្នកបានវិនិយោគទន់ជាមុន។   អ្នកមិនអាចទទួលប្រាក់ចំណេញពីផលិតផល​​ ឬសេវាកម្មរបស់អ្នកបានឡើយ   លុះត្រាតែអ្នកបានទិញជាមុន។ អ្នកមិនអាចរក្សាសុខភាពខាងរាងកាយឡើយ បើគ្មានការទទួលរបបអាហារ   និងការហាត់ប្រាណឲ្យបានទៀងទាត់។ ជាមួយនឹងឧទាហរណ៍ទាំងនេះ ការទទួលផលត្រលប់មកវិញ   គឺអាស្រ័យទៅលើគុណភាព ឬចំនួនដែលបានដាក់ចុះជាមុន។ 

មានច្បាប់ដូចគ្នាផងដែរក្នុងការអនុវត្តន៍នូវទំនាក់ទំនងរបស់យើងជាមួយនឹងព្រះជាម្ចាស់។   យើងមិនអាចទទួលព្រះពរ និងបំពេញនូវការដើរជាមួយព្រះជាម្ចាស់បានឡើយ   លុះត្រាតែយើងបានព្រោះគ្រាប់ពូជ​ ដែលនឹងផ្តល់ផលនូវរដូវច្រូតកាត់។ ដំណឹងល្អគឺថាព្រះជាម្ចាស់មានគ្រាប់ពូជល្អរួចជាស្រេចហើយសម្រាប់យើង   គឺហៅថាព្រះបន្ទូលរបស់ទ្រង់។ ការព្រោះគ្រាប់ពូជនៃព្រះបន្ទូលរបស់ព្រះដោយសប្បុរសមកក្នុងជីវិតរបស់យើង ធានាការវិលត្រលប់មកកាន់យើងវិញនូវលទ្ធផលដ៏បរិបូរណ៍   សម្រាប់វិនិយោគទន់នេះ។ 

អត្ថបទគម្ពីរ

ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

ការធ្វើវិនិយោគទន់ដ៏ល្អបំផុតរបស់អ្នក

ការទទួលព្រះពរ និងជីវិតដ៏ពេញបរិបូរណ៍ គឺចាប់ផ្តើម ជាមួយនឹងការវិនិយោគទន់ដែលត្រឹមត្រូវ។ ប្រសិនបើអ្នកជាគ្រិស្តបរិស័ទថ្មី គ្មានការវិនិយោគទន់ណាមួយដែលល្អជាងការដែលអ្នកទទួលយកព្រះបន្ទូលរបស់ព្រះជាប្រចាំ សម្រាប់សេចក្តីជំនឿរបស់អ្នកឡើយ។ ចាប់ផ្តើមនូវទីនេះដើម្បីជួយអ្នកនៅក្នុងការអាន ស្វែងយល់ និងអនុវត្តន៍ឲ្យមានប្រសិទ្ធិភាពជារៀងរាល់ថ្ងៃ។ ដកស្រង់ចេញពីសៀវភៅ “ ចេញពីផែនដី នេះ : សៀវភៅណែនាំគ្រីស្តបរិស័ទឲ្យរីកចម្រើន និងមានគោលបំណង “ ដោយលោក David J. Swandt ។

More

យើងសូមអរគុណដល់ជំនឿ Twenty20 Faith ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា:
http://www.twenty20faith.org/yvdev2/#googtrans (km)