ព្រះយេស៊ូវ៖ ទង់នៃជ័យជម្នះរបស់យើងគំរូ

Jesus: Our Banner of Victory

ថ្ងៃទី 3 ក្នុងចំណោម 7 ថ្ងៃ

ជ័យជម្នះនៅលើភាពអាម៉ាស

មារដែលជាអារក្សវាស្រឡាញ់នឹងការនិយាយចរចា។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានថ្លែងថា អារក្សសាតាំងប្រៀបបាននឹងសត្វតោ ដែលស្រែកក្រហឹម កំពុងរកមើលអស់អ្នកណា ដែលវាអាចលេបប្របាក់។ នៅក្នុងសៀវភៅ វិវរណៈ បានហៅវាថា ជាអ្នកចោទប្រកាន់។ គម្ពីរថ្លែងថា វាជាអ្នកចោទប្រកាន់រូបយើង នៅចំពោះព្រះភក្រ្ដព្រះជាម្ចាស់ ទាំងថ្ងៃនិងយប់។ អារក្សសាតាំង វាមានកលល្បិចខ្លាំងណាស់។ ហើយវាក៏ដឹងថា របៀបមួយ ដើម្បីនឹងសម្លាប់ លួច និងបំផ្លាញ សក្ដានុពលដែលព្រះជាម្ចាស់ប្រទានដល់យើង នោះគឺ ជាការបង្កើតនូវសេចក្ដីអធិប្បាយ ជុំវិញអំពើបាប ដែលនាំឱ្យយើងស្ថិតនៅក្នុងការគិតអត់ឈប់ឈរ ថាខ្លួនយើងជាមនុស្សគ្មានបានប្រយោជន៍ និងគ្មានតម្លៃនោះ។ វាចង់ឱ្យយើងរស់នៅក្នុងជីវិតដែលពេញដោយភាពអាម៉ាស។

អ្នកឃើញអត់ ចិត្ដដែលជាប់មានទោស គិតថាខ្លួននៅជាប់កំហុស គឺសំដៅទៅកាន់ការគិតទៅលើអ្វីៗ ដែលយើងបានប្រព្រឹត្ដ ប៉ុន្តែភាពអាម៉ាសវិញ គឺស្ដីអំពីការដែលយើងគិតថាខ្លួនយើង ជាមនុស្សយ៉ាងដូច្នោះមែន។ យើងភាគច្រើនទទួលស្គាល់ថាព្រះជាម្ចាស់ ទ្រង់អត់ឱនទោសដល់យើង សម្រាប់រាល់អ្វីៗដែលយើងបានប្រព្រឹត្ដ ប៉ុន្តែយើងបានអនុញ្ញាតឱ្យអារក្សវាមក ដើម្បីចោទប្រកាន់រូបយើង ហើយបំបិទយើង ជាមួយនឹងសេចក្ដីកុហក ដោយយោងលើអតីតកាល និងរូបលក្ខណៈ ដែលលែងជាប់នឹងយើង នោះទៅវិញ។ គ្រប់ទាំងសេចក្ដីកុហកទាំងអស់នេះ នាំឱ្យយើងធ្លាក់ទៅជា ស្លន់ហើយខ្វិន ដោយរារាំងយើង មិនឱ្យយើងអាចឱបក្រសោប និងសម្រេចនូវអ្វីដែលជាបំណងហឫទ័យរបស់ព្រះអង្គសម្រាប់ជីវិតរបស់យើង។ យើងរាល់គ្នាទទួលបាននូវការត្រាស់ហៅ ឱ្យចេះប្រើប្រាស់នូវអំណោយទាន និងទេពកោសល្យ ដែលព្រះជាម្ចាស់ប្រទានដល់យើង ដើម្បីឱ្យយើងអាចនាំមកនូវការផ្លាស់ប្រែនៅក្នុងលោកិយនេះ។ ប៉ុន្តែ ប្រសិនបើយើងមិនគេចចេញផុតពីភាពអាម៉ាស និងចិត្ដគំនិត ដែលថាខ្លួនយើង គ្មានតម្លៃ នោះទេ នោះយើងនឹងមិនអាចបំពេញឱ្យបានពេញលេញ នូវអ្វីដែលព្រះជាម្ចាស់បានបង្កើតយើងមកឱ្យធ្វើ បាននោះដែរ។

នៅពេលដែលព្រះយេស៊ូវទ្រង់បានដោះដូរបាបរបស់យើង ជាមួយនឹងភាពសុចរិតរបស់ព្រះអង្គ នៅលើឈើឆ្កាង ទ្រង់បានបង្កើតយើងឱ្យក្លាយទៅជាមនុស្សថ្មី។ លក្ខណៈមនុស្សដែលយើងធ្លាប់មានពីពេលមុន គ្មាននូវក្រញាំកាន់ជាប់នៅលើជីវិតរបស់យើងឥឡូវនេះឡើយ។ យើងជាបុត្រធីតារបស់ព្រះជាម្ចាស់ ដែលជាមនុស្សបានទទួលការអត់ឱនទោសពេញលេញ គ្របដណ្ដប់ដោយព្រះគុណ បានបំពេញដោយអនុភាព និងចេស្ដា សម្រាប់កិច្ចការដ៏សម្បើម សម្រាប់សិរីរុងរឿងរបស់ព្រះអង្គ។ តែប៉ុនណេះ នោះក៏អាចនិយាយថ្លែងប្រាប់ ឱ្យយើងដឹងល្មម ពីអត្ដសញ្ញាណ ដែលយើងមាននៅក្នុងព្រះអង្គហើយដែរ។ សំឡេងនៃភាពអាម៉ាស ដែលប្រឆាំងទាស់នឹងសេចក្ដីពិត វាគ្រាន់តែជាសេចក្ដីកុហកតែប៉ុណ្ណោះ។

ក្នុងរយៈកាលនៃបុណ្យអ៊ីស្ទើរនេះ ចូរឱ្យយើងចងចាំអ្វី ដែលព្រះជាម្ចាស់ ទ្រង់ថ្លែងអំពីរូបអ្នក ដែលជាបុត្ររបស់ព្រះអង្គ ហើយដាក់ឃុំឃាំង រាល់គំនិតទាំងអស់ណា ដែលមិនស្របនឹងព្រះបន្ទូលរបស់ព្រះអង្គ។ ព្រះយេស៊ូវបានយាងមក ដើម្បីឱ្យយើងអាចមានជីវិតពេញបរិបូរណ៍។ ចូរគប់ចោលរាល់ភាពអាម៉ាស់ និងដេញតាមចាប់ និងបំពេញរាល់គោលបំណងដ៏ថ្លៃថ្លាពីស្ថានសួគ៌សម្រាប់ជីវិតរបស់អ្នកនោះវិញ!

ទាញយកនូវរូបភាពថ្ងៃនេះ តាមតំណនេះ។ 

ថ្ងៃ 2ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

Jesus: Our Banner of Victory

នៅពេលយើងប្រារព្ធអបអរបុណ្យអ៊ីស្ទើរ (ថ្ងៃព្រះគ្រីស្ទមានព្រះជន្មរស់ឡើងវិញ) យើងក៏អបអរសាទរនូវជ័យជម្នះដ៏ធំមហាវិសេសវិសាល នៅក្នុងប្រវត្ដិសាស្រ្ដនៃពិភពលោកនេះផងដែរ។ តាមរយៈការសុគតរបស់អង្គព្រះយេស៊ូវ និងការរស់ឡើងវិញរបស់ព្រះអង្គ ព្រះទ្រង់បានយកឈ្នះលើអំណាចនៃអំពើបាប និងសេចក្ដីស្លាប់ ព្រមទាំងផលប៉ះពាល់ដ៏អាក្រក់ទាំងប៉ុន្មានរបស់វា។ ប៉ុណ្ណោះសោត ព្រះអង្គជ្រើសរើសចែករំលែកនូវជ័យជម្នះនេះ រួមជាមួយនឹងយើងផងដែរ។ នៅសប្ដាហ៍រំឭកបុណ្យអ៊ីស្ទើរនេះ ចូរឱ្យយើងលោតចូលទៅក្នុង បន្ទាយរឹងមាំមួយចំនួន ដែលព្រះអង្គទ្រង់បានច្បាំងឈ្នះនោះ។ ចូរឱ្យយើងបានត្រិះរិះគិតលើការប្រយុទ្ធតទល់ទាំងប៉ុន្មាន ដែលព្រះអង្គបានវាយប្រហារកម្ទេច សម្រាប់រូបយើង។ ហើយក៏ចូរឱ្យយើងលើកសរសើរតម្កើងព្រះអង្គ និងលើកទ្រង់ឡើង ប្រៀបដូចជា ទង់នៃជ័យជម្នះ របស់យើងផងដែរ។

More

យើង​សូម​ថ្លែង​អំណរ​គុណ​ទៅដល់ក្រុមជំនុំ Church of the Highlands ដែល​បាន​ផ្ដល់​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​ចូល​ទៅកាន់៖ ​https://www.churchofthehighlands.com