ព្រះគុម្ពីរសំរាប់កុមារគំរូ

ព្រះគុម្ពីរសំរាប់កុមារ

ថ្ងៃទី 5 ក្នុងចំណោម 7 ថ្ងៃ

ស្ត្រីម្នាក់បានឈរនៅក្បែរភ្នំដ៏អ៊ូរអរភ្នែកពោរពេញដោយសេច ក្តីទុក្ខព្រួយសំលឹងមើលទៅទិដ្ឋភាពដ៏គួរអោយរន្ធត់។កូន របស់គាត់កំពុងជិតបាត់បង់ជីវិត។ម៉ារី ជាម្តាយបានឈរនៅ ជិតកន្លែងដែលព្រះ យេស៊ូត្រូវបានគេដំ ដែកគោលភ្ជាប់ ទៅនឹងឈើ ឆ្កាង។

តើរឿងទាំងនេះកើតឡើងបានយ៉ាងដូចម្តេចទៅ? ហេតុដូចម្តេចបានជាព្រះយេស៊ូបញ្ចប់ជីវិតដ៏ស្រស់ស្អាតរបស់ ទ្រង់ក្នុងសភាពដ៏ អាក្រក់បែបនេះ? ហេតុអ្វីបានជា ព្រះជាម្ចាស់ អនុញ្ញាតអោយគេដំដែក គោលព្យួរព្រះបុត្រារបស់ទ្រង់ទៅនឹងឈើឆ្កាងដើម្បីបញ្ច ប់ជីវិតនៅទីនោះ? តើព្រះយេស៊ូភាន់ច្រឡំពីអត្តសញ្ញាណរបស់ទ្រង់ឬ? តើព្រះជាម្ចាស់ បានបរាជ័យហើយឬ?

ទេ! ព្រះជាម្ចាស់មិនបានបរាជ័យទេ។ព្រះ យេស៊ូក៏មិនបានភាន់ច្រឡំអ្វីដែរ។ព្រះយេស៊ូបានដឹងជានិច្ចថាទ្រង់នឹងត្រូវសុគ តដោយសារមនុស្សអាក្រក់។សូម្បីតែពេលដែលព្រះ យេស៊ូនៅជាទារកនៅឡើយបុរសចំណាស់ម្នាក់ឈ្មោះ សាយមិនក៏បានប្រាប់ម៉ារីថាក្តីទុក្ខព្រួ យនឹងកើតមានឡើងនៅពេលខាងមុខ។

ពីរបីថ្ងៃមុនពេលដែលព្រះ យេស៊ូត្រូវបានគេធ្វើគុតស្ត្រីម្នាក់បានមកហើយ ចាក់ប្រេងទឹកអប់លើព្រះ បាតរបស់ទ្រង់។ពួកសិស្ស បានរអ៊ូរទាំថា “ស្ត្រីម្នាក់នេះ កំពុងខ្ជះខ្ជាយប្រាក់របស់ គាត់ហើយ”។ព្រះយេស៊ូបានមានព្រះ បន្ទូលថា “ស្ត្រីម្នាក់នេះធ្វើបាន ល្អណាស់, គាត់ធ្វើនេះសំរាប់ជាកិច្ចបញ្ចុះ សពរបស់យើង។” នេះជាព្រះបន្ទូលដ៏ចម្លែកណាស់!

ក្រោយពីនោះមក យូដាសដែលជាកូនសិស្សម្នា ក់ក្នុងចំណោមសិស្សទាំង១២នាក់របស់ព្រះយេស៊ូ បានយល់ព្រមជាមួយពួកប្រធានសង្ឃក្បត់នឹងព្រះយេស៊ូ ដោយទទួលបានដុំប្រាក់ ចំនួន៣០ដុំ។

នៅពិធីបុណ្យរំលងរបស់សាសន៍ជូហ្វ ព្រះយេស៊ូបានសោយភោជនាហារចុងក្រោ យរបស់ទ្រង់ជាមួយពួកសិស្សរបស់ទ្រង់។ ទ្រង់បានប្រាប់ពួកគេពីរឿងអ ស្ចារ្យរបស់ព្រះជាម្ចាស់ និងការសន្យារបស់ទ្រង់ចំពោះអ្នកដែលស្រលាញ់ទ្រង់។ បន្ទាប់មក ព្រះយេស៊ូបានប្រទាននំបុ័ង និងទឹកមួយពែងចែករំលែកដល់ពួក គេ។ ទាំងនេះជាការរំលឹកដល់ ពួកគេថាព្រះយេស៊ូ ប្រទានព្រះកាយ និងព្រះលោហិត របស់ទ្រង់ដើម្បីទទួល បានការអភ័យទោស ចំពោះអំពើបាប។

ក្រោយមក ព្រះយេស៊ូបានប្រាប់មិត្តរបស់ទ្រង់ថា មានមនុស្សក្បត់ទ្រង់ ហើយពួកគេនឹងរត់ចោលទ្រង់។ ភីតធើ បានបញ្ជាក់ហើយបញ្ជាក់ទៀតថា “ទោលបង្គំមិនរត់ចោលទ្រង់ទេ”។ ព្រះយេស៊ូបានមានព្រះបន្ទូលថា“មុនពេល មាន់រងាវ អ្នកនឹងបដិសេធនឹងយើងចំនួន៣ដង”។

ក្រោយមកនៅយប់នឹង ព្រះយេស៊ូបានយាងទៅបួងសួងនៅក្នុងសួន ហ្កិតសេមេន។ ពួកសិស្សដែលនៅជាមួយទ្រង់បានដេកលក់អស់។ ព្រះយេស៊ូបានបួងសួង “ឳ ព្រះវរបិតានៃទូលបង្គំអើយ…សូមអោយពែងនេះឆ្លងកាត់ពីទូលបង្គំទៅ។ ប៉ុន្តែសូមកុំអោយកើតឡើងតាមចិត្តរបស់ទូលបង្គំឡើយ សូមកើតឡើងតាមព្រះហឬទ័យរបស់ទ្រង់វិញ។”

រំពេចនោះ ហ្វូងមនុស្សកកកុញបានចូលមកក្នុងសួន, ដឹកនាំដោយពួកយូដាស។ ព្រះយេស៊ូមិនបានរឹងទទឹងឡើយ ប៉ុន្តែ ភីតធើវិញបានកាត់ត្រចៀករបស់បុរសម្នាក់ចោល។ ព្រះយេស៊ូបានប៉ះត្រចៀកបុរសម្នាក់នោះដោយស្ងៀមស្ងាត់ ហើយបានព្យាបាលគាត់។ ព្រះ យេស៊ូបានដឹងថាការចាប់ ខ្លួនរបស់ទ្រង់គឺជាផ្នែក មួយនៃបំណងរបស់ព្រះ ជាម្ចាស់។

មនុស្សទាំងនោះបាននាំព្រះយេស៊ូទៅផ្ទះរបស់សម្តេចសង្ឃ។ នៅពេលនោះ មេដឹកនាំជូហ្វបាននិយាយថា ព្រះយេស៊ូគួរតែ សុគត។ នៅជិតនោះ ភីត ធើបានឈរជិតភ្លើងរបស់ អ្នកបម្រើ ហើយ សំលឹងមើល។ មនុស្សបីនាក់បានសំលឹងមើលភីតធើដោយមិនដាក់ភ្នែក ហើយបាននិយាយថា “អ្នកអែងនៅជាមួយនឹងព្រះយេស៊ូ!” ភីតធើបានប្រកែកចំនួន ៣ដង ដូចដែលព្រះយេស៊ូបាន មានបន្ទូល។ ភីតធើ បានជេរដាក់បណ្តា សា ហើយបានទាំង ស្បថស្បែរទៀតផង ថាមិនបាននៅ ជាមួយព្រះយេស៊ូ។

ក្រោយមក មាន់បានរងាវ។ ដូចជាសំលេងព្រះជាម្ចាស់ទៅកាន់ភីតធើ។ ភីតធើបានចងចាំពាក្យរបស់ព្រះយេស៊ូ ហើយបានទ្រហរយំយ៉ាងខ្លាំង។

យូដាសក៏មានអារម្មណ៍សោកស្តាយដែរ។ គេបានដឹងថាព្រះយេស៊ូមិនបានប្រព្រឹត្តអំពើបាប ឬឧក្រិឌកម្មណាមួយឡើយ។ យូដាសបានយកដុំប្រាក់៣០ដុំទៅអោយពួកសង្ឃវិញ តែពួកគេមិនយក។

យូដាសបានបោះដុំលុយទាំងនោះចោល, ដើរចេញទៅ-ហើយចងកសំលាប់ខ្លួន។

ពួកសង្ឃបាននាំព្រះយេស៊ូទៅជួប ពីឡាត់, ដែលជាអភិបាលរបស់ពួកសាសន៍រ៉ូម។ ពីឡាត់បាននិយាយថា “បុរសម្នាក់នេះមិនមានកំហុសអ្វីទេ។” ប៉ុន្តែបណ្តាជនចេះតែបន្តស្រែកថា “ឆ្កាងគេទៅ! ឆ្កាងគេទៅ!”

ទីបំផុត ពីឡាត់បានសុខចិត្តធ្វើស្របតាមអ្វីដែលបណ្តាជនចង់បាន ហើយបានដាក់ទោសព្រះ យេស៊ូ អោយស្លាប់លើឈើឆ្កាង។ ពួកទាហានបានដាល់ព្រះយេស៊ូ, ស្តោះទឹកមាត់ដាក់ព្រះភក្រ័ព្រះអង្គ ហើយវាយព្រះកាយទ្រង់។ ពួកគេបានធ្វើម្កុដ ដ៏សាហាវមួយចេញពីមែកប ន្លាដែលមុតស្រួចវែង ហើយបានសង្កត់វាលើព្រះសិរសាររបស់ទ្រង់។ បន្ទាប់មក ពួកគេបានដំដែកគោលទ្រង់ទៅនឹងឈើឆ្កាងរហូត ដល់សោយទីវង្គត់។

ព្រះយេស៊ូទ្រង់បានដឹងជានិច្ចហើយថាទ្រង់នឹងសុគតរបៀ បនេះ។ ទ្រង់ក៏បានដឹងផងដែរថា ការសុគតរបស់ទ្រង់នឹងនាំមកនូ វការអភ័យទោសសំរាប់ជនអ្នកប្រព្រឹត្តអំពើបាបដែល បានដាក់ជំនឿរបស់ពួកគេលើទ្រង់។ ឧក្រិឌជន២នា ក់ត្រូវបានឆ្កាង នៅជិតព្រះយេស៊ូ។ ម្នាក់ដែល មានជំនឿលើព្រះយេស៊ូ គាត់ បានឡើងទៅលើឋានសួគ៌។ ហើយម្នាក់ទៀតដែលមិនជឿ លើព្រះយេស៊ូ មិនបានឡើង ទៅឋានសួគ៌ទេ។

បន្ទាប់ពីទទួលការរងទុក្ខជាច្រើនម៉ោងហើយនោះ, ព្រះយេស៊ូបានមានបន្ទូលថា “វាចប់ហើយ” ហើយទ្រង់ក៏សុគតទៅ។ការងាររបស់ទ្រង់បាន ចប់សព្វគ្រប់ហើយ។មិត្តទ្រង់បានបញ្ចុះ សពទ្រង់ក្នុងផ្នូរ ឯកជនមួយ។

បន្ទាប់មកពួកទាហានរ៉ូមបានឡោមព័ទ្ធហើយបា នយាមផ្នូរនោះ។ពេលនេះគ្មាននរណាម្នាក់អាចចេញចូលបានទេ។

ប្រសិនបើនេះជាទីបញ្ចប់របស់សាច់រឿងមិនដឹងជាកំសត់ ប៉ុន្មាទេ។ប៉ុន្តែព្រះជាម្ចាស់បានធ្វើអ្វី ម៉្យាងដែលអស្ចារ្យ។ព្រះយេស៊ូមិនបានបន្តជាសាកសពនោះទេ!

នាពេលព្រឹកព្រលឹមនៅថ្ងៃទីមួយក្នុង សប្តាហ៍នោះ, ពួកសិស្សរបស់ព្រះ យេស៊ូមួយចំនួនបានឃើញ ថាដុំថ្មបានរមៀលចេញពី ផ្នូរ។ នៅពេលដែលពួក គេសំលឹងមើលនៅ ខាងក្នុង គេមិន ឃើញព្រះ យេស៊ូនៅទីនោះ ទៀតឡើយ។

ព្រះយេស៊ូបានលេចឡើងចំពោះមុខ ស្ត្រីម្នាក់ ដែលគាត់បាននៅបន្តយំ នៅជិតផ្នូររបស់ទ្រង់។ បន្ទាប់ពី បានឃើញព្រះយេស៊ូ គាត់បាន ប្រញាប់ប្រញាលត្រលប់ទៅប្រាប់ ពួកសិស្សដទៃទៀតយ៉ាង សប្បាយរីករាយ។ “ព្រះយេស៊ូ នៅមានជីវិត! ព្រះយេស៊ូបាន រស់ឡើងវិញពីសេចក្តីស្លាប់!”

មិនយូរប៉ុន្មាន ព្រះយេស៊ូបានទៅជួបពួកសិស្សរបស់ទ្រង់ ហើយបានបង្ហាញពួកគេនូវស្នាមដែកគោលនៅនឹ ងដៃទ្រង់។ វាជាការពិត ព្រះយេស៊ូមានជីវិតម្តងទៀត! ទ្រង់លើកទោសអោយភីតធើដែលបា នបដិសេធថាមិនបាននៅជាមួយទ្រង់ ហើយទ្រង់បានប្រាប់ពួកសិស្សទ្រង់អោយប្រាប់ទៅ គ្រប់គ្នាអំពីទ្រង់។ បន្ទាប់មកទ្រង់បានយាងត្រលប់ ទៅឋានសួគ៌វិញដែលជាទីកន្លែងដែល ទ្រង់បានយាងមកនោះ។

ចប់

អត្ថបទគម្ពីរ

ថ្ងៃ 4ថ្ងៃ 6

អំពី​គម្រោងអាន​នេះ

ព្រះគុម្ពីរសំរាប់កុមារ

តើវាទាំងអស់បានចាប់ផ្តើមយ៉ាងដូចម្តេច? តើយើងមកពីណា? ហេតុអ្វីបានជាមានទុក្ខវេទនាច្រើនណាស់នៅក្នុងពិភពលោក? តើមានសង្ឃឹមទេ? តើមានជីវិតក្រោយពេលស្លាប់ឬទេ? រកចម្លើយនៅពេលអ្នកអានប្រវត្តិពិតនៃពិភពលោកនេះ។

More

យើង​សូម​អរគុណ​ដល់​ព្រះគម្ពីរ​សម្រាប់​កុមារ, Inc. សម្រាប់​ការ​ផ្តល់​ផែនការ​នេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://bibleforchildren.org/languages/khmer/stories.php