ម៉ាកុស 11
11
ណាពីអ៊ីសាចូលក្រុងយេរូសាឡឹម
1អ៊ីសាមកជាមួយសិស្សជិតដល់ក្រុងយេរូសាឡឹមហើយ។ លុះមកដល់ជិតភូមិបេតផាសេ និងភូមិបេថានី ដែលនៅចង្កេះភ្នំដើមអូលីវ អ៊ីសាចាត់សិស្សពីរនាក់ឲ្យទៅមុនដោយមានប្រសាសន៍ថា៖ 2«ចូរទៅភូមិនៅមុខអ្នករាល់គ្នា ពេលទៅដល់ភ្លាម អ្នកនឹងឃើញកូនលាមួយដែលគេចងទុក ពុំទាន់ដែលមាននរណាជិះនៅឡើយទេ ចូរស្រាយវាដឹកមក។ 3ប្រសិនបើមានគេសួរថា“ហេតុអ្វីបានជាអ្នកស្រាយវា” ចូរឆ្លើយប្រាប់គេថា “អ៊ីសាជាអម្ចាស់ត្រូវការវា តែគាត់នឹងឲ្យគេដឹកមកវិញភ្លាមជាមិនខាន”»។
4សិស្សទាំងពីរនាក់ចេញដំណើរទៅ ឃើញកូនលាមួយដែលគេចងទុកនៅមាត់ទ្វារ ខាងក្រៅផ្ទះ ក្បែរផ្លូវហើយក៏ស្រាយវា។ 5មានអ្នកខ្លះនៅទីនោះសួរអ្នកទាំងពីរថា៖ «តើអ្នកធ្វើអ្វីហ្នឹង ហេតុអ្វីបានជាអ្នកស្រាយកូនលានេះ?»។ 6សិស្សទាំងពីរឆ្លើយទៅគេ តាមពាក្យដែលអ៊ីសាបានបង្គាប់មក គេក៏ឲ្យដឹកចេញទៅ។ 7សិស្សទាំងពីរដឹកវាយកមកឲ្យអ៊ីសា ហើយយកអាវរបស់ខ្លួនក្រាលពីលើខ្នងកូនលា អ៊ីសាក៏ឡើងជិះលើខ្នងកូនលានោះ។ 8មានមនុស្សម្នាជាច្រើននាំគ្នាយកអាវរបស់ខ្លួនក្រាលតាមផ្លូវ ហើយខ្លះទៀតយកស្លឹកឈើពីចម្ការមករាយលើផ្លូវដែរ។ 9អស់អ្នកដែលដើរហែហមអ៊ីសាពីមុខពីក្រោយ នាំគ្នាស្រែកឡើងថា៖ «ជយោ! 10សូមអុលឡោះប្រទានពរដល់នគរដែលកំពុងតែមកដល់ គឺនគររបស់ទត ជាឪពុករបស់យើង! ជយោ! អុលឡោះនៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត!»។
11កាលអ៊ីសាទៅដល់ក្រុងយេរូសាឡឹម គាត់ក៏ចូលក្នុងម៉ាស្ជិទ។ ក្រោយពីបានមើលសព្វគ្រប់អស់ហើយ អ៊ីសាទៅភូមិបេថានីជាមួយសិស្សទាំងដប់ពីរនាក់ ដ្បិតល្ងាចណាស់ហើយ។
ដើមឧទុម្ពរត្រូវបណ្ដាសា
12នៅថ្ងៃបន្ទាប់ អ៊ីសាចេញពីភូមិបេថានី ពេលនោះគាត់ឃ្លាន។ 13អ៊ីសាឃើញឧទុម្ពរមួយដើមពីចម្ងាយ មានស្លឹកខៀវខ្ចី អ៊ីសាក៏ដើរតម្រង់ទៅ ក្រែងលោមានផ្លែ។ ពេលអ៊ីសាទៅជិតឃើញមានតែស្លឹកប៉ុណ្ណោះ ដ្បិតពុំទាន់ដល់រដូវឧទុម្ពរផ្លែនៅឡើយទេ។ 14អ៊ីសាមានប្រសាសន៍ទៅកាន់ដើមឧទុម្ពរនោះថា៖ «ចាប់ពីពេលនេះតទៅគ្មាននរណាបរិភោគផ្លែរបស់ឯងទៀតឡើយ!»។ ពួកសិស្សបានឮពាក្យរបស់អ៊ីសា។
ណាពីអ៊ីសាដេញអ្នកលក់ដូរចេញពីម៉ាស្ជិទ
15អ៊ីសាមកដល់ក្រុងយេរូសាឡឹមជាមួយពួកសិស្ស អ៊ីសាចូលក្នុងម៉ាស្ជិទ ហើយដេញអ្នកលក់ដូរចេញ។ អ៊ីសាផ្ដួលតុពួកអ្នកប្ដូរប្រាក់ ផ្ដួលកៅអីរបស់អ្នកលក់ព្រាប។ 16អ៊ីសាមិនឲ្យនរណាលីសែងអីវ៉ាន់កាត់ទីធ្លាម៉ាស្ជិទឡើយ។ 17អ៊ីសាមានប្រសាសន៍ប្រៀនប្រដៅគេថា៖ «ក្នុងគីតាបមានចែងថា
ដំណាក់របស់យើងត្រូវធ្វើជាដំណាក់
សម្រាប់ឲ្យជាតិសាសន៍ទាំងឡាយទូរអា
តែអ្នករាល់គ្នាយកធ្វើជាសំបុកចោរទៅវិញ»។
18កាលពួកអ៊ីមុាំ និងពួកតួនដឹងរឿងនេះ គេនាំគ្នារកមធ្យោបាយសម្លាប់អ៊ីសា។ ប៉ុន្ដែ គេខ្លាចអ៊ីសា ដ្បិតបណ្ដាជនទាំងមូលចាប់អារម្មណ៍នឹងសេចក្ដីដែលអ៊ីសាបង្រៀនណាស់។ 19លុះដល់ល្ងាច អ៊ីសាចាកចេញពីទីក្រុងជាមួយពួកសិស្ស។
ដើមឧទុម្ពរងាប់
20ព្រឹកឡើងពេលធ្វើដំណើរតាមផ្លូវនោះ ពួកសិស្សឃើញដើមឧទុម្ពរក្រៀមស្វិតរហូតដល់ឫស។ 21ពេត្រុសនឹកឃើញពាក្យរបស់អ៊ីសាក៏ជម្រាបអ៊ីសាថា៖ «តួន! សូមមើល! ដើមឧទុម្ពរដែលតួនបានដាក់បណ្ដាសានោះ ក្រៀមស្វិតទៅហើយ!»។ 22អ៊ីសាមានប្រសាសន៍ទៅកាន់ពួកសិស្សថា៖ «ចូរមានជំនឿលើអុលឡោះចុះ!។ 23ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា បើអ្នកណាម្នាក់និយាយទៅកាន់ភ្នំនេះថា “ចូរចេញពីទីនេះធ្លាក់ក្នុងសមុទ្រទៅ!”ហើយបើអ្នកនោះជឿជាក់ក្នុងចិត្ដ ដោយឥតសង្ស័យថាពាក្យរបស់ខ្លួននឹងបានសម្រេច នោះអុលឡោះនឹងប្រទានឲ្យបានសម្រេចតាមពាក្យគេមែន។ 24ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អ្វីក៏ដោយ ឲ្យតែអ្នករាល់គ្នាទូរអាសុំ ចូរជឿថាអ្នករាល់គ្នាបានទទួលហើយ នោះអុលឡោះនឹងប្រទានឲ្យអ្នករាល់គ្នាជាពុំខាន។ 25ម្យ៉ាងទៀតពេលឈរថ្វាយបង្គំ បើអ្នករាល់គ្នាមានទំនាស់អ្វីនឹងនរណាម្នាក់ ចូរអត់ទោសឲ្យគេទៅ ដើម្បីអុលឡោះជាបិតារបស់អ្នករាល់គ្នា ដែលនៅសូរ៉កាអត់ទោសឲ្យអ្នករាល់គ្នា»។ [26ប៉ុន្ដែ ប្រសិនបើអ្នករាល់គ្នាមិនអត់ទោសឲ្យគេទេ អុលឡោះជាបិតារបស់អ្នករាល់គ្នា ដែលនៅសូរ៉កា ក៏មិនអត់ទោសឲ្យអ្នករាល់គ្នាដែរ។]
អំណាចរបស់ណាពីអ៊ីសា
27អ៊ីសាចូលទៅក្រុងយេរូសាឡឹមជាមួយពួកសិស្សម្ដងទៀត។ កាលអ៊ីសាកំពុងតែចុះឡើងក្នុងម៉ាស្ជិទ ពួកអ៊ីមុាំ និងពួកតួននាំគ្នាមកជួបគាត់។ 28គេសួរអ៊ីសាថា៖ «តើអ្នកធ្វើការទាំងនេះដោយអាងអំណាចអ្វី? តើនរណាប្រគល់អំណាចឲ្យអ្នកធ្វើការទាំងនេះ?»។ 29អ៊ីសាឆ្លើយថា៖ «ខ្ញុំសុំសួរអស់លោកនូវសំណួរមួយ បើអស់លោកឆ្លើយមកខ្ញុំ ខ្ញុំនឹងប្រាប់អស់លោកវិញថា ខ្ញុំធ្វើការទាំងនេះដោយអាងលើអំណាចអ្វី។ 30សូមឆ្លើយប្រាប់ខ្ញុំមើល៍តើនរណាចាត់ណាពីយ៉ះយ៉ា ឲ្យមកធ្វើពិធីជ្រមុជទឹក? អុលឡោះ ឬមនុស្ស?»។ 31គេពិគ្រោះគ្នាថា៖ «បើយើងឆ្លើយថា អុលឡោះចាត់យ៉ះយ៉ាឲ្យមក គាត់មុខជាសួរយើងថា ហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿយ៉ះយ៉ា? 32ផ្ទុយទៅវិញ បើយើងឆ្លើយថាមនុស្សចាត់គាត់ឲ្យមក…» (ពួកគេខ្លាចប្រជាជន ព្រោះមនុស្សគ្រប់ៗគ្នាចាត់ទុកយ៉ះយ៉ាជាណាពីពិតប្រាកដមែន)។ 33ដូច្នេះគេឆ្លើយទៅអ៊ីសាថា៖ «យើងមិនដឹងទេ!»។ អ៊ីសាឆ្លើយទៅគេវិញថា៖ «រីឯខ្ញុំវិញ ខ្ញុំក៏មិនប្រាប់អស់លោកថា ខ្ញុំធ្វើការទាំងនេះដោយអាងលើអំណាចអ្វីដែរ»។
Currently Selected:
ម៉ាកុស 11: អគត
Tya elembo
Kabola
Copy

Olingi kobomba makomi na yo wapi otye elembo na baapareyi na yo nyonso? Kota to mpe Komisa nkombo
© 2014 United Bible Societies, UK.

: