ម៉ាកុស 15
15
ណាពីអ៊ីសានៅមុខលោកពីឡាត
1លុះព្រលឹមឡើងពួកអ៊ីមុាំប្រជុំគ្នា ជាមួយពួកអះលីជំអះ ពួកតួន និងក្រុមប្រឹក្សាជាន់ខ្ពស់ទាំងមូល។ គេបានចងអ៊ីសា ហើយបញ្ជូនគាត់ទៅលោកពីឡាត។ 2លោកពីឡាតសួរអ៊ីសាថា៖ «តើអ្នកជាស្ដេចយូដាមែនឬ?»។ អ៊ីសាឆ្លើយថា៖ «លោកទេតើ ដែលមានប្រសាសន៍ដូច្នេះ!»។ 3ពួកអ៊ីមុាំបានយករឿងជាច្រើន មកចោទប្រកាន់អ៊ីសា។ 4លោកពីឡាតសួរអ៊ីសាម្ដងទៀតថា៖ «ហេតុដូចម្ដេចបានជាអ្នកមិនឆ្លើយអ្វីសោះដូច្នេះ? អ្នកមិនឮពាក្យទាំងប៉ុន្មានដែលគេចោទប្រកាន់អ្នកទេឬ?»។ 5អ៊ីសាពុំបានឆ្លើយទៀតឡើយជាហេតុនាំឲ្យលោកពីឡាតងឿងឆ្ងល់ជាខ្លាំង។
លោកពីឡាតកាត់ទោសប្រហារជីវិតណាពីអ៊ីសា
6ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យរំលង លោកពីឡាតតែងលែងអ្នកទោសម្នាក់ តាមពាក្យសុំរបស់បណ្ដាជន។ 7មានបុរសម្នាក់ ឈ្មោះបារ៉ាបាសជាប់ឃុំឃាំងជាមួយពួកបះបោរ ដែលសម្លាប់មនុស្សម្នាក់នៅពេលកើតចលាចល។ 8បណ្ដាជននាំគ្នាឡើងទៅជួបលោកពីឡាតសុំឲ្យលោកដោះលែងអ្នកទោសម្នាក់ តាមទម្លាប់ដែលលោកធ្លាប់អនុគ្រោះដល់គេ។ 9លោកពីឡាតមានប្រសាសន៍សួរថា៖ «តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងស្ដេចយូដាឬ?»។ 10លោកមានប្រសាសន៍ដូច្នេះ មកពីលោកដឹងថា ពួកអ៊ីមុាំបញ្ជូនអ៊ីសាមកលោក ព្រោះពួកគេមានចិត្ដច្រណែន។
11ពួកអ៊ីមុាំនាំគ្នាបញ្ចុះបញ្ចូលបណ្ដាជនសុំឲ្យលោកពីឡាតដោះលែងបារ៉ាបាសវិញ។ 12លោកពីឡាតមានប្រសាសន៍ទៅគេម្ដងទៀតថា៖ «បើដូច្នេះ តើអ្នករាល់គ្នាចង់ឲ្យខ្ញុំធ្វើអ្វីដល់អ្នកដែលអ្នករាល់គ្នាហៅថា ស្ដេចយូដានេះ?»។ 13គេស្រែកឡើងថា៖ «ឆ្កាងទៅ!»។ 14លោកពីឡាតសួរថា៖ «តើអ្នកនេះបានប្រព្រឹត្ដអំពើអាក្រក់អ្វី?»។ ប៉ុន្ដែ គេនាំគ្នាស្រែកកាន់តែខ្លាំងឡើងៗថា៖ «ឆ្កាងទៅ!»។ 15លោកពីឡាតចង់បំពេញចិត្ដបណ្ដាជន ក៏ដោះលែងបារ៉ាបាស។ បន្ទាប់ពីបញ្ជាឲ្យគេវាយអ៊ីសានឹងរំពាត់រួចហើយ លោកប្រគល់ទៅឲ្យគេឆ្កាង។
ទាហានមើលងាយ និងធ្វើបាបណាពីអ៊ីសា
16ពួកទាហានបណ្ដើរអ៊ីសាទៅក្នុងទីធ្លាបន្ទាយ ហើយហៅកងទាហានទាំងមូលមក។ 17គេយកអាវពណ៌ក្រហមទុំមកពាក់ឲ្យអ៊ីសា រួចយកបន្លាមកក្រងធ្វើភួងបំពាក់ជាមកុដលើក្បាលអ៊ីសា។ 18គេក៏នាំគ្នាសំពះអ៊ីសាទាំងពោលថា៖ «សូមគោរពថ្វាយបង្គំស្ដេចយូដា!»។ 19គេយកផ្ដៅវាយក្បាលអ៊ីសា គេស្ដោះទឹកមាត់ដាក់គាត់ ព្រមទាំងលុតជង្គង់ថ្វាយបង្គំគាត់ថែមទៀតផង។ 20ក្រោយពីបានប្រមាថមើលងាយអ៊ីសារួចហើយ ពួកគេដោះអាវពណ៌ក្រហមចេញ យកអាវរបស់អ៊ីសាមកពាក់ឲ្យគាត់វិញ ហើយបណ្ដើរយកទៅឆ្កាង។
គេឆ្កាងណាពីអ៊ីសា
21ពេលនោះ មានបុរសម្នាក់ជាអ្នកស្រុកគីរ៉ែនត្រឡប់មកពីចម្ការ គេចាប់បង្ខំគាត់ឲ្យលីឈើឆ្កាងរបស់អ៊ីសា។ អ្នកនោះឈ្មោះស៊ីម៉ូន ជាឪពុករបស់អលេក្សានត្រុស និងរូភូស។ 22គេបណ្ដើរអ៊ីសាមកដល់កន្លែងមួយ ឈ្មោះ “គាល់កូថា”ដែលប្រែថា “ភ្នំលលាដ៍ក្បាល”។ 23គេយកស្រាទំពាំងបាយជូរលាយជាមួយគ្រឿងញៀនម្យ៉ាង មកឲ្យអ៊ីសាពិសា ប៉ុន្ដែ គាត់ពុំបានពិសាទេ។ 24គេក៏ឆ្កាងអ៊ីសា ហើយយកសម្លៀកបំពាក់របស់គាត់មកចាប់ឆ្នោតចែកគ្នា។ 25គេឆ្កាងអ៊ីសានៅម៉ោងប្រាំបួនព្រឹក។ 26គេសរសេរប្រកាសអំពីហេតុដែលគេធ្វើទោសអ៊ីសាថា«ស្ដេចជនជាតិយូដា»។ 27គេក៏បានឆ្កាងចោរព្រៃពីរនាក់ជាមួយអ៊ីសាដែរ ម្នាក់នៅខាងស្ដាំអ៊ីសា ម្នាក់ទៀតនៅខាងឆ្វេងអ៊ីសា។ [ 28ហេតុការណ៍នេះកើតឡើង ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគីតាបថា «គាត់ត្រូវគេរាប់បញ្ចូលជាមួយមនុស្សអាក្រក់»។] 29មនុស្សម្នាដើរកាត់តាមនោះប្រមាថមើលងាយអ៊ីសា ទាំងគ្រវីក្បាលដាក់គាត់ និងពោលថា៖ «នែ៎ អ្នករុះម៉ាស្ជិទ ហើយសង់ឡើងវិញតែបីថ្ងៃអើយ 30សង្គ្រោះខ្លួនឯងទៅ អញ្ជើញចុះពីឈើឆ្កាងមក!»។ 31រីឯពួកអ៊ីមុាំ និងតួន ក៏និយាយគ្នាចំអកឲ្យអ៊ីសាដូចគេដែរ ពួកគេពោលថា៖ «គាត់បានសង្គ្រោះអ្នកឯទៀតៗ តែមិនអាចសង្គ្រោះខ្លួនឯងបានទេ!។ 32សូមអាល់ម៉ាហ្សៀសជាស្ដេចអ៊ីស្រអែល អញ្ជើញចុះពីឈើឆ្កាងឥឡូវនេះមក ដើម្បីឲ្យយើងឃើញ និងជឿផង!»។ អ្នកដែលជាប់ឆ្កាងជាមួយអ៊ីសា ក៏ជេរប្រមាថអ៊ីសាដែរ។
ណាពីអ៊ីសាស្លាប់
33នៅពេលថ្ងៃត្រង់ ស្រាប់តែផែនដីទាំងមូលងងឹតសូន្យ រហូតដល់ម៉ោងបីរសៀល។ 34នៅវេលាម៉ោងបីរសៀល អ៊ីសាស្រែកអង្វរខ្លាំងៗថា៖ «អេទ្បយ អេឡយ ឡាម៉ាសាបាច់ថានី?» ពាក្យនេះប្រែថា «ឱអុលឡោះជាម្ចាស់នៃខ្ញុំ អុលឡោះជាម្ចាស់នៃខ្ញុំអើយ ហេតុអ្វីបានជាទ្រង់បោះបង់ខ្ញុំចោលដូច្នេះ?»។ 35អ្នកខ្លះឈរនៅទីនោះ បានឮពាក្យរបស់អ៊ីសាក៏ពោលថា៖ «ឃើញទេ! គាត់ហៅណាពីអេលីយ៉េស!»។ 36មានម្នាក់រត់ទៅយកសារាយស្ងួត ជ្រលក់ទឹកខ្មេះជោក រុំជាប់នៅចុងត្រែងមួយដើម ហុចឲ្យអ៊ីសាពិសាទាំងពោលថា៖ «ចាំមើលមើល៍ តើអេលីយ៉េសមកយកគាត់ចុះពីឈើឆ្កាងឬទេ?»។
37រីឯអ៊ីសាវិញ គាត់បន្លឺសំឡេងយ៉ាងខ្លាំង រួចរលត់វិញ្ញាណទៅ 38វាំងនននៅក្នុងម៉ាស្ជិទរហែកជាពីរ តាំងពីលើរហូតដល់ក្រោម។ 39នាយទាហានរ៉ូម៉ាំង ដែលឈរនៅខាងមុខអ៊ីសា ឃើញអ៊ីសារលត់វិញ្ញាណរបៀបនេះ ក៏ពោលឡើងថា៖ «បុរសនេះពិតជាបុត្រារបស់អុលឡោះមែន!»។
40មានស្ត្រីៗខ្លះទៀត មើលពីចម្ងាយ ក្នុងចំណោមស្ដ្រីទាំងនោះ មាននាងម៉ារីជាអ្នកស្រុកម៉ាដាឡា នាងម៉ារីជាម្ដាយរបស់យ៉ាកកូបតូច និងយ៉ូសេ្វ ព្រមទាំងនាងសាឡូមេផង។ 41ស្ដ្រីទាំងនោះមកជាមួយ ហើយបម្រើអ៊ីសា តាំងពីអ៊ីសានៅស្រុកកាលីឡេម៉្លេះ។ មានស្ដ្រីឯទៀតៗជាច្រើន បានឡើងមកក្រុងយេរូសាឡឹមជាមួយអ៊ីសាដែរ។
ការបញ្ចុះសពណាពីអ៊ីសា
42ថ្ងៃនោះ ជាថ្ងៃដែលគេរៀបចំបុណ្យរំលង គឺមួយថ្ងៃមុនថ្ងៃជំអាត់។ លុះដល់ល្ងាច 43យូសុះជាអ្នកស្រុកអើរីម៉ាថេ មកដល់ លោកជាសមាជិក ដែលមានកេរ្ដិ៍ឈ្មោះល្អ ក្នុងក្រុមប្រឹក្សាជាន់ខ្ពស ហើយលោកក៏រង់ចាំនគររបស់អុលឡោះដែរ។ លោកមានចិត្ដក្លាហានហ៊ានទៅជួបលោកពីឡាតសុំយកសពអ៊ីសា។ 44លោកពីឡាតនឹកឆ្ងល់ណាស់ ដោយឮថាអ៊ីសាស្លាប់យ៉ាងឆាប់ដូច្នេះ។ លោកហៅនាយទាហានមកសួរឲ្យដឹងថា អ៊ីសាស្លាប់យូរហើយឬ។ 45បន្ទាប់ពីបានទទួលសេចក្ដីរាយការណ៍ពីនាយទាហានរួចហើយ លោកក៏អនុញ្ញាតឲ្យគេប្រគល់សពទៅយូសុះ។
46យូសុះទិញក្រណាត់ផាឌិប លោកយកសពអ៊ីសាចុះពីឈើឆ្កាង ហើយរុំនឹងក្រណាត់រួចដាក់ក្នុងរូងថ្មមួយដែលគេដាប់ធ្វើជាផ្នូរ។ បន្ទាប់មក លោកប្រមៀលថ្មមួយដុំបិទមាត់ផ្នូរ។ 47នាងម៉ារីជាអ្នកស្រុកម៉ាដាឡា និងនាងម៉ារី ជាម្ដាយយ៉ូសេ្វ នាំគ្នាមើលកន្លែងដែលគេបញ្ចុះសពអ៊ីសា។
Currently Selected:
ម៉ាកុស 15: អគត
Tya elembo
Kabola
Copy
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fln.png&w=128&q=75)
Olingi kobomba makomi na yo wapi otye elembo na baapareyi na yo nyonso? Kota to mpe Komisa nkombo
© 2014 United Bible Societies, UK.

:
Tya elembo
Kabola
Copy
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fen.png&w=128&q=75)