ម៉ាកុស 14
14
ការឃុបឃិតចាប់ណាពីអ៊ីសា
1នៅពីរថ្ងៃមុនបុណ្យរំលង និងបុណ្យនំបុ័ងឥតមេ ក្រុមអ៊ីមុាំ និងពួកតួន នាំគ្នារកមធ្យោបាយ ដើម្បីចាប់អ៊ីសាដោយកលល្បិចយកទៅសម្លាប់។ 2ប៉ុន្ដែ គេនិយាយគ្នាថា៖ «កុំចាប់ក្នុងពេលបុណ្យនេះឡើយ ក្រែងកើតចលាចលក្នុងចំណោមប្រជាជន»។
ស្ដ្រីម្នាក់ចាក់ប្រេងលើរូបកាយអ៊ីសា
3អ៊ីសានៅភូមិបេថានី ក្នុងផ្ទះបុរសម្នាក់ឈ្មោះស៊ីម៉ូនជាមនុស្សឃ្លង់។ ពេលអ៊ីសាកំពុងពិសាអាហារ មានស្ដ្រីម្នាក់ចូលមក ទាំងកាន់ដបថ្មកែវផង។ នៅក្នុងដបនោះ មានប្រេងទេព្វិរូសុទ្ធដ៏មានតម្លៃលើសលប់។ នាងបំបែកដបថ្មកែវ ហើយចាក់ប្រេងក្រអូបលើរូបកាយរបស់អ៊ីសា។ 4មានអ្នកខ្លះនៅទីនោះ ទាស់ចិត្ដយ៉ាងខ្លាំង គេនិយាយគ្នាថា៖ «ម្ដេចក៏ខ្ជះខ្ជាយប្រេងក្រអូបដូច្នេះ! 5បើយកប្រេងនេះទៅលក់ មុខជាបានប្រាក់ជាងបីរយដួង ហើយចែកទានដល់ជនក្រីក្រវិញ»។ អ្នកទាំងនោះខឹងនឹងនាងណាស់។ 6អ៊ីសាមានប្រសាសន៍ថា៖ «ទុកឲ្យនាងធ្វើតាមចិត្ដនាងទៅ! ហេតុអ្វីបានជារករឿងនាង! នាងបានធ្វើអំពើដ៏ល្អចំពោះខ្ញុំ។ 7អ្នករាល់គ្នាមានអ្នកក្រីក្រនៅជាមួយរហូត អ្នករាល់គ្នាអាចធ្វើទានដល់គេ តាមតែចិត្ដអ្នករាល់គ្នាចង់ រីឯខ្ញុំវិញ ខ្ញុំមិននៅជាមួយអ្នករាល់គ្នារហូតទេ។ 8ស្ដ្រីនេះបានធ្វើតាមសមត្ថភាពរបស់នាង គឺនាងលាបប្រេងក្រអូបលើរូបកាយខ្ញុំ ទុកជាមុនសម្រាប់យកទៅបញ្ចុះក្នុងផ្នូរ។ 9ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា នៅគ្រប់ទីកន្លែងក្នុងពិភពលោកទាំងមូល កាលណាគេប្រកាសដំណឹងល្អ គេក៏នឹងតំណាលអំពីកិច្ចការដែលនាងបានធ្វើនេះដែរ ដើម្បីរំលឹកអំពីនាង»។
យូដាសអ៊ីស្ការីយ៉ុតក្បត់ណាពីអ៊ីសា
10យូដាសអ៊ីស្ការីយ៉ុត ជាសិស្សម្នាក់ក្នុងក្រុមដប់ពីរនាក់ បានទៅជួបពួកអ៊ីមុាំ ដើម្បីគិតគូរនាំគេទៅចាប់អ៊ីសា។ 11កាលអ្នកទាំងនោះស្ដាប់ពាក្យយូដាសនិយាយ គេសប្បាយចិត្ដណាស់ ហើយសន្យាថានឹងឲ្យប្រាក់គាត់។ យូដាសក៏រកឱកាសល្អដើម្បីនាំគេទៅចាប់អ៊ីសា។
ណាពីអ៊ីសាធ្វើពិធីបុណ្យរំលងជាមួយពួកសិស្ស
12នៅថ្ងៃដំបូងនៃពិធីបុណ្យនំបុ័ងឥតមេ ជាថ្ងៃដែលគេត្រូវសម្លាប់កូនចៀមធ្វើគូរបាន សម្រាប់បុណ្យរំលង ពួកសិស្សសួរអ៊ីសាថា៖ «តើតួនចង់ឲ្យយើងខ្ញុំរៀបចំពិធីជប់លៀងជូនក្នុងឱកាសបុណ្យរំលងនៅកន្លែងណា?»។ 13អ៊ីសាចាត់សិស្សពីរនាក់ឲ្យទៅ ដោយប្រាប់ថា៖ «ចូរអ្នកទៅទីក្រុង អ្នកនឹងជួបបុរសម្នាក់លីក្អមទឹក។ ចូរដើរតាមគាត់ទៅ 14គាត់ចូលផ្ទះណា អ្នកត្រូវនិយាយទៅម្ចាស់ផ្ទះនោះថា តួនមានប្រសាសន៍ថា “បន្ទប់ដែលខ្ញុំនឹងត្រូវជប់លៀងជាមួយពួកសិស្ស ក្នុងពេលបុណ្យរំលងនៅឯណា?”។ 15ម្ចាស់ផ្ទះនឹងបង្ហាញបន្ទប់មួយយ៉ាងធំនៅជាន់ខាងលើ ដែលមានប្រដាប់ប្រដាសព្វគ្រប់រៀបចំជាស្រេច ចូររៀបចំម្ហូបអាហារសម្រាប់យើង នៅក្នុងបន្ទប់នោះចុះ»។ 16សិស្សទាំងពីរក៏ចេញទៅ លុះដល់ទីក្រុង គេបានឃើញដូចអ៊ីសាមានប្រសាសន៍ប្រាប់មែន គេក៏រៀបចំម្ហូបអាហារសម្រាប់បុណ្យរំលង។
17លុះដល់ល្ងាច អ៊ីសាមកដល់ជាមួយសិស្សទាំងដប់ពីរនាក់។ 18នៅពេលអ៊ីសារួមតុ ពិសារបាយជាមួយពួកសិស្សអ៊ីសាមានប្រសាសន៍ថា៖ «ខ្ញុំសុំប្រាប់អ្នករាល់គ្នាឲ្យបានដឹងច្បាស់ថា ក្នុងចំណោមអ្នករាល់គ្នាដែលបរិភោគជាមួយខ្ញុំ មានម្នាក់នឹងនាំគេមកចាប់ខ្ញុំ»។ 19ពួកសិស្សព្រួយចិត្ដក្រៃលែង គេសួរអ៊ីសាបន្ដបន្ទាប់គ្នាថា៖ «តើខ្ញុំឬ?»។ 20អ៊ីសាប្រាប់ទៅគេថា៖ «គឺម្នាក់ក្នុងចំណោមអ្នកទាំងដប់ពីរ ដែលកំពុងជ្រលក់នំបុ័ងក្នុងចានជាមួយខ្ញុំនេះហើយ។ 21បុត្រាមនុស្សត្រូវតែស្លាប់ ដូចមានចែងទុកក្នុងគីតាបអំពីគាត់ស្រាប់ហើយ។ ប៉ុន្ដែ អ្នកដែលនាំគេមកចាប់បុត្រាមនុស្ស នឹងត្រូវវេទនាជាមិនខាន។ ចំពោះអ្នកនោះ បើមិនបានកើតមកទេទើបប្រសើរជាង»។
ពិធីជប់លៀងចុងក្រោយបំផុត
22នៅពេលកំពុងបរិភោគ អ៊ីសាយកនំបុ័ងមកកាន់ អ៊ីសាសរសើរតម្កើងអុលឡោះ ហើយកាច់ប្រទានឲ្យគេ ទាំងមានប្រសាសន៍ថា៖ «សុំពិសាចុះ នេះជារូបកាយរបស់ខ្ញុំ»។ 23បន្ទាប់មក អ៊ីសាយកពែងមកកាន់ អរគុណអុលឡោះ រួចប្រទានឲ្យពួកសិស្ស ពួកសិស្សក៏បរិភោគទាំងអស់គ្នា។ 24អ៊ីសាមានប្រសាសន៍ទៅគេថា៖ «នេះជាឈាមរបស់ខ្ញុំ គឺឈាមនៃសម្ពន្ធមេត្រី ដែលត្រូវបង្ហូរសម្រាប់មនុស្សទាំងអស់។ 25ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ខ្ញុំនឹងមិនពិសាស្រាទំពាំងបាយជូរទៀតឡើយ រហូតដល់ថ្ងៃដែលខ្ញុំនឹងពិសាស្រាទំពាំងបាយជូរថ្មី នៅក្នុងនគរអុលឡោះ»។ 26ក្រោយពីបានច្រៀងទំនុកតម្កើងរួចហើយ អ៊ីសាទៅភ្នំដើមអូលីវជាមួយពួកសិស្ស។
ណាពីអ៊ីសាប្រាប់ថាពេត្រុសបដិសេធមិនទទួលស្គាល់គាត់
27អ៊ីសាប្រាប់ទៅពួកសិស្សថា៖ «អ្នកទាំងអស់គ្នានឹងបោះបង់ខ្ញុំចោល។ 28ក៏ប៉ុន្ដែ ក្រោយពេលខ្ញុំរស់ឡើងវិញ ខ្ញុំនឹងទៅស្រុកកាលីឡេ មុនអ្នករាល់គ្នា»។ 29ពេត្រុសជម្រាបអ៊ីសាថា៖ «ទោះបីអ្នកឯទៀតៗបោះបង់តួនចោលក៏ដោយ ក៏ខ្ញុំមិនបោះបង់ចោលតួនជាដាច់ខាត»។ 30អ៊ីសាប្រាប់ទៅពេត្រុសថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នកដឹងច្បាស់ថា នៅយប់នេះឯង មុនមាន់រងាវពីរដង អ្នកនឹងបដិសេធបីដងថា មិនស្គាល់ខ្ញុំ»។ 31ប៉ុន្ដែពេត្រុសប្រកែករឹតតែខ្លាំងឡើងថា៖ «ទោះបីខ្ញុំត្រូវស្លាប់ជាមួយតួនក៏ដោយ ក៏ខ្ញុំមិនបដិសេធថា មិនស្គាល់តួនជាដាច់ខាត»។ សិស្សឯទៀតៗក៏ជម្រាបអ៊ីសាដូចពេត្រុសដែរ។
ណាពីអ៊ីសាទូរអានៅក្នុងសួនកេតសេម៉ានី
32អ៊ីសាទៅដល់កន្លែងមួយ ឈ្មោះកេតសេម៉ានី ជាមួយពួកសិស្ស។ អ៊ីសាប្រាប់ថា៖ «ចូរអ្នករាល់គ្នាអង្គុយនៅទីនេះហើយ ចាំខ្ញុំទូរអាសិន»។
33អ៊ីសានាំពេត្រុស យ៉ាកកូប និងយ៉ូហាន ទៅជាមួយ។ ពេលនោះអ៊ីសាចាប់ផ្ដើមភ័យតក់ស្លុត ព្រមទាំងចុកចាប់អន្ទះសាពន់ប្រមាណ។ 34អ៊ីសាមានប្រសាសន៍ទៅកាន់អ្នកទាំងបីថា៖ «ខ្ញុំព្រួយចិត្ដយ៉ាងខ្លាំងស្ទើរតែស្លាប់ អ្នករាល់គ្នានៅទីនេះសិនហើយ ចូរប្រុងស្មារតី»។
35អ៊ីសាទៅមុខបន្ដិច ក្រាបចុះដល់ដី ទូរអាសូមឲ្យទុក្ខលំបាកនេះ ចេញឆ្ងាយពីគាត់ទៅ បើសិនជាអាចកន្លងផុតទៅបាន។ 36អ៊ីសាទូរអាថា៖ «អ័ប្បាឱអុលឡោះជាបិតាអើយ! ទ្រង់អាចសម្រេចគ្រប់កិច្ចការទាំងអស់បាន សូមដកយកពែងនៃទុក្ខលំបាកនេះ ចេញឲ្យឆ្ងាយពីខ្ញុំទៅ ប៉ុន្ដែ សូមកុំតាមបំណងចិត្ដខ្ញុំឡើយ គឺសូមឲ្យបានសម្រេចតាមបំណងទ្រង់វិញ»។ 37អ៊ីសាទៅរកពួកសិស្សឃើញគេកំពុងតែដេកលក់ អ៊ីសាសួរទៅពេត្រុសថា៖ «ស៊ីម៉ូនអើយ ម្ដេចក៏អ្នកដេកលក់ដូច្នេះ? អ្នកនៅស៊ូទ្រាំប្រុងស្មារតី សូម្បីតែមួយម៉ោងក៏មិនបានដែរឬ? 38ចូរប្រុងស្មារតី ហើយទូរអា កុំឲ្យចាញ់ការល្បួង វិញ្ញាណរបស់មនុស្សប្រុងប្រៀបជាស្រេចមែន ប៉ុន្ដែ គេនៅទន់ខ្សោយ ព្រោះនិស្ស័យលោកីយ៍»។
39អ៊ីសាចេញទៅឆ្ងាយពីគេសាជាថ្មី ហើយសូមអង្វរដោយប្រើពាក្យដដែល។ 40អ៊ីសាវិលត្រឡប់មករកពួកសិស្សម្ដងទៀត ឃើញគេដេកលក់ដ្បិតគេងងុយពេក បើកភ្នែកមិនរួច មិនដឹងជម្រាបអ៊ីសាដូចម្ដេច។ 41អ៊ីសាវិលមករកគេជាលើកទីបី ហើយមានប្រសាសន៍ថា៖ «អ្នករាល់គ្នានៅតែដេកលក់ អ្នករាល់គ្នាសម្រាកដល់អង្កាល់ទៀត? ប៉ុណ្ណឹងល្មមហើយ! ឥឡូវនេះ ពេលកំណត់មកដល់ហើយ បុត្រាមនុស្សត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សបាប។ 42ចូរក្រោកឡើង យើងនាំគ្នាទៅ ដ្បិតអ្នកដែលនាំគេមកចាប់ខ្ញុំ មកជិតដល់ហើយ!»។
គេចាប់ណាពីអ៊ីសា
43អ៊ីសាកំពុងតែមានប្រសាសន៍នៅឡើយ ស្រាប់តែយូដាសជាសិស្សម្នាក់ ក្នុងចំណោមសិស្សទាំងដប់ពីរនាក់មកដល់ ដោយមានបណ្ដាជនមួយក្រុម កាន់ដាវ កាន់ដំបងមកជាមួយផង។ ពួកអ៊ីមុាំពួកតួន និងពួកអះលីជំអះ បានចាត់អ្នកទាំងនោះឲ្យមក។ 44យូដាសដែលនាំគេមកចាប់អ៊ីសា បានសន្មតជាមួយអ្នកទាំងនោះនូវសញ្ញាមួយថា៖ «ខ្ញុំថើបអ្នកណា គឺអ្នកនោះហើយ សុំចាប់គាត់នាំយកទៅដោយប្រយ័ត្នប្រយែងឲ្យមែនទែន»។ 45កាលមកដល់ភ្លាម យូដាសដើរតម្រង់មករកអ៊ីសា ពោលថា៖ «តួន!» រួចគាត់ថើបអ៊ីសា 46ពួកគេនាំគ្នាចាប់អ៊ីសា។ 47មានម្នាក់ដែលនៅទីនោះ ហូតដាវកាប់អ្នកបម្រើរបស់មូស្ទីដាច់ស្លឹកត្រចៀកម្ខាង។ 48អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ខ្ញុំជាចោរព្រៃឬ បានជាអស់លោកកាន់ដាវ កាន់ដំបងមកចាប់ខ្ញុំដូច្នេះ?។ 49ជារៀងរាល់ថ្ងៃ ខ្ញុំនៅក្នុងម៉ាស្ជិទជាមួយអស់លោកទាំងបង្រៀនផង តែអស់លោកពុំបានចាប់ខ្ញុំទេ។ ការណ៍ទាំងនេះកើតឡើងដើម្បីឲ្យបានស្របតាមសេចក្ដី ដែលមានចែងទុកក្នុងគីតាប»។ 50ពេលនោះពួកសិស្សបោះបង់អ៊ីសាចោល ហើយរត់បាត់អស់ទៅ។
51មានកំលោះម្នាក់ដែលបានទៅតាមអ៊ីសា មានតែសំពត់មួយផ្ទាំងបិទបាំងកាយប៉ុណ្ណោះ គេបានចាប់គាត់ដែរ 52តែគាត់ចោលសំពត់រត់ទៅខ្លួនទទេ។
ណាពីអ៊ីសានៅមុខក្រុមប្រឹក្សាជាន់ខ្ពស់
53គេបណ្ដើរអ៊ីសានាំយកទៅដល់ដំណាក់របស់មូស្ទី។ ពួកអ៊ីមុាំ ពួកអះលីជំអះ និងពួកតួន មកជួបជុំទាំងអស់គ្នានៅទីនោះ។ 54ពេត្រុសដើរតាមអ៊ីសាពីចម្ងាយ រហូតដល់ខាងក្នុងទីធ្លាដំណាក់មូស្ទី ហើយអង្គុយអាំងភ្លើងជាមួយកងរក្សាម៉ាស្ជិទ។ 55ពួកអ៊ីមុាំ និងក្រុមប្រឹក្សាជាន់ខ្ពស់ទាំងមូលនាំគ្នារកពាក្យចោទប្រកាន់អ៊ីសា ដើម្បីកាត់ទោសប្រហារជីវិតគាត់ តែរកមិនបានសោះ។ 56មនុស្សជាច្រើនបានប្រឌិតរឿងក្លែងក្លាយចោទប្រកាន់អ៊ីសា ប៉ុន្ដែ ពាក្យចោទទាំងនោះមិនស្របគ្នាឡើយ។ 57មានអ្នកខ្លះក្រោកឈរឡើងពោលរឿងក្លែងក្លាយ ចោទប្រកាន់អ៊ីសាថា៖ 58«យើងបានឮអ្នកនេះពោលថា “ខ្ញុំនឹងរុះម៉ាស្ជិទដែលសង់ឡើងដោយដៃមនុស្សចោល ហើយក្នុងរវាងបីថ្ងៃ ខ្ញុំនឹងសង់ម៉ាស្ជិទមួយផ្សេងទៀត ដែលមិនមែនសង់ដោយដៃមនុស្សទេ”»។ 59ប៉ុន្ដែ ទោះបីក្នុងរឿងនេះក៏ដោយ ក៏ពាក្យរបស់គេនៅតែពុំស្របគ្នាដដែល។ 60ពេលនោះមូស្ទីក្រោកឈរឡើងនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់ សួរអ៊ីសាថា៖ «ម្ដេចក៏អ្នកមិនឆ្លើយនឹងពាក្យចោទប្រកាន់របស់លោកទាំងនេះ?» 61អ៊ីសានៅស្ងៀម ពុំឆ្លើយតបទាល់តែសោះ។ មូស្ទីសួរអ៊ីសាម្ដងទៀតថា៖ «តើអ្នកពិតជាអាល់ម៉ាហ្សៀស ជាបុត្រារបស់អុលឡោះដែលយើងសរសើរតម្កើងមែនឬ?»។ 62អ៊ីសាឆ្លើយថា៖ «មែន គឺខ្ញុំហ្នឹងហើយ។ អស់លោកនឹងឃើញ បុត្រាមនុស្សនៅខាងស្ដាំអុលឡោះដ៏មានអំណាច ហើយនឹងមកជាមួយពពកនៅលើមេឃ»។ 63មូស្ទីឮដូច្នេះ ក៏ហែកអាវរបស់គាត់ ហើយមានប្រសាសន៍ថា៖ «យើងមិនបាច់រកសាក្សីឯណាទៀតទេ 64អស់លោកឮជននេះពោលពាក្យប្រមាថអុលឡោះស្រាប់ហើយ តើអស់លោកគិតដូចម្ដេច?»។ គេបានសម្រេចចិត្ដទាំងអស់គ្នា កាត់ទោសប្រហារជីវិតអ៊ីសា។ 65អ្នកខ្លះនាំគ្នាស្ដោះទឹកមាត់ដាក់អ៊ីសា គេគ្របមុខគាត់ វាយតប់គាត់ ហើយសួរថា៖ «ទាយមើល៍!»។ កងរក្សាម៉ាស្ជិទយកអ៊ីសាមកទះកំផ្លៀង។
ពេត្រុសបដិសេធថាមិនស្គាល់អ៊ីសា
66ពេលពេត្រុសនៅក្នុងទីធ្លា មានស្ដ្រីបម្រើម្នាក់របស់មូស្ទីមកដល់។ 67នាងឃើញពេត្រុសកំពុងអាំងភ្លើង ក៏សម្លឹងមើលមុខគាត់ឲ្យបានច្បាស់ រួចពោលថា៖ «អ្នកឯងក៏ជាបក្សពួករបស់អ៊ីសា ជាអ្នកភូមិណាសារ៉ែតដែរ!»។ 68ប៉ុន្ដែពេត្រុសប្រកែកឡើងថា៖ «ខ្ញុំមិនដឹងទេ ខ្ញុំមិនយល់ថានាងចង់និយាយអំពីរឿងអ្វីឡើយ»។ ពេត្រុសក៏ចេញពីទីនោះ ឆ្ពោះទៅខ្លោងទ្វារខាងក្រៅ ពេលនោះមាន់រងាវឡើង។ 69ស្ដ្រីបម្រើឃើញពេត្រុស ក៏ប្រាប់អស់អ្នកដែលនៅទីនោះម្ដងទៀតថា៖ «អ្នកនេះជាបក្សពួកគេដែរ»។ 70ពេត្រុសប្រកែកសាជាថ្មី។ បន្ដិចក្រោយមក អស់អ្នកដែលនៅទីនោះនិយាយទៅពេត្រុសទៀតថា៖ «អ្នកឯងប្រាកដជាបក្សពួកអ្នកទាំងនោះមែន ព្រោះអ្នកឯងជាអ្នកស្រុកកាលីឡេដូចគ្នា»។ 71ពេត្រុសក៏និយាយឡើងថា៖ «បើខ្ញុំកុហក សូមឲ្យអុលឡោះដាក់ទោសខ្ញុំចុះ ខ្ញុំសុំស្បថថា ខ្ញុំមិនដែលស្គាល់អ្នកនោះទាល់តែសោះ»។
72ភ្លាមនោះ មាន់រងាវឡើងជាលើកទីពីរ ពេត្រុសក៏នឹកឃើញពាក្យរបស់អ៊ីសាដែលថា “មុនមាន់រងាវពីរដង អ្នកនឹងបដិសេធបីដងថា មិនស្គាល់ខ្ញុំ” ពេត្រុសក៏ទ្រហោយំ។
Currently Selected:
ម៉ាកុស 14: អគត
Tya elembo
Kabola
Copy
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fln.png&w=128&q=75)
Olingi kobomba makomi na yo wapi otye elembo na baapareyi na yo nyonso? Kota to mpe Komisa nkombo
© 2014 United Bible Societies, UK.

:
Tya elembo
Kabola
Copy
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fen.png&w=128&q=75)