Kisary famantarana ny YouVersion
Kisary fikarohana

លោកុប្បត្តិ 5

5
ពូជអម្បូររបស់សេថ
1នេះ​ជា​កំណត់ត្រា​វង្សត្រកូល​របស់​អ័ដាម​:
នៅ​ថ្ងៃ​ដែល​ព្រះ​និម្មិតបង្កើត​មនុស្ស ព្រះអង្គ​បាន​បង្កើត​គេ​ឲ្យ​មាន​លក្ខណៈដូច​ព្រះ 2គឺ​ព្រះអង្គ​ទ្រង់​និម្មិតបង្កើត​ពួកគេ​ជា​ប្រុស ជា​ស្រី​។ នៅ​ថ្ងៃ​ដែល​ពួកគេ​ត្រូវបាន​និម្មិតបង្កើត ព្រះអង្គ​បាន​ប្រទានពរ​ពួកគេ ហើយ​ឲ្យឈ្មោះ​ពួកគេ​ថា “មនុស្ស”។
3អ័ដាម​រស់នៅ​បាន ១៣០ ឆ្នាំ គាត់​ក៏​បង្កើត​កូនប្រុសម្នាក់​ដែល​មាន​លក្ខណៈដូច​គាត់ តាម​រូបរាង​របស់គាត់ ហើយ​ដាក់ឈ្មោះ​កូននោះ​ថា​សេថ​។ 4ក្រោយពី​បង្កើត​សេថ អ័ដាម​មាន​អាយុ ៨០០ ឆ្នាំ​ទៀត ទាំង​បាន​បង្កើត​កូនប្រុស​កូនស្រី​ជាច្រើន​ផង​។ 5ដូច្នេះ អាយុ​ទាំងអស់​ដែល​អ័ដាម​រស់នៅ​គឺ ៩៣០ ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ​។
6សេថ​រស់នៅ​បាន ១០៥ ឆ្នាំ គាត់​ក៏​បង្កើត​អេណុស​។ 7ក្រោយពី​បង្កើត​អេណុស សេថ​រស់នៅ​បាន ៨០៧ ឆ្នាំ​ទៀត ទាំង​បាន​បង្កើត​កូនប្រុស​កូនស្រី​ជាច្រើន​ផង​។ 8ដូច្នេះ អាយុ​ទាំងអស់​របស់​សេថ​គឺ ៩១២ ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ​។
9អេណុស​រស់នៅ​បាន ៩០ ឆ្នាំ គាត់​ក៏​បង្កើត​កៃណាន​។ 10ក្រោយពី​បង្កើត​កៃណាន អេណុស​រស់នៅ​បាន ៨១៥ ឆ្នាំ​ទៀត ទាំង​បាន​បង្កើត​កូនប្រុស​កូនស្រី​ជាច្រើន​ផង​។ 11ដូច្នេះ អាយុ​ទាំងអស់​របស់​អេណុស​គឺ ៩០៥ ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ​។
12កៃណាន​រស់នៅ​បាន ៧០ ឆ្នាំ គាត់​ក៏​បង្កើត​ម៉ាលេលាល​។ 13ក្រោយពី​បង្កើត​ម៉ាលេលាល កៃណាន​រស់នៅ​បាន ៨៤០ ឆ្នាំ​ទៀត ទាំង​បាន​បង្កើត​កូនប្រុស​កូនស្រី​ជាច្រើន​ផង​។ 14ដូច្នេះ អាយុ​ទាំងអស់​របស់​កៃណាន​គឺ ៩១០ ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ​។
15ម៉ាលេលាល​រស់នៅ​បាន ៦៥ ឆ្នាំ គាត់​ក៏​បង្កើត​យ៉ារេឌ​។ 16ក្រោយពី​បង្កើត​យ៉ារេឌ ម៉ាលេលាល​រស់នៅ​បាន ៨៣០ ឆ្នាំ​ទៀត ទាំង​បាន​បង្កើត​កូនប្រុស​កូនស្រី​ជាច្រើន​ផង​។ 17ដូច្នេះ អាយុ​ទាំងអស់​របស់​ម៉ាលេលាល​គឺ ៨៩៥ ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ​។
18យ៉ារេឌ​រស់នៅ​បាន ១៦២ ឆ្នាំ គាត់​ក៏​បង្កើត​ហេណុក​។ 19ក្រោយពី​បង្កើត​ហេណុក យ៉ារេឌ​រស់នៅ​បាន ៨០០ ឆ្នាំ​ទៀត ទាំង​បាន​បង្កើត​កូនប្រុស​កូនស្រី​ជាច្រើន​ផង​។ 20ដូច្នេះ អាយុ​ទាំងអស់​របស់​យ៉ារេឌ​គឺ ៩៦២ ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ​។
21ហេណុក​រស់នៅ​បាន ៦៥ ឆ្នាំ គាត់​ក៏​បង្កើត​មធូសាឡា​។ 22ក្រោយពី​បង្កើត​មធូសាឡា ហេណុក​បាន​ដើរ​ជាមួយ​ព្រះ​ក្នុងរយៈពេល ៣០០ ឆ្នាំ ទាំង​បាន​បង្កើត​កូនប្រុស​កូនស្រី​ជាច្រើន​ផង​។ 23ដូច្នេះ អាយុ​ទាំងអស់​របស់​ហេណុក​គឺ ៣៦៥ ឆ្នាំ​។ 24ហេណុក​បាន​ដើរ​ជាមួយ​ព្រះ រួច​មិនមាន​គាត់​ទៀតទេ ពីព្រោះ​ព្រះ​បាន​ទទួលយក​គាត់​ទៅ​។
25មធូសាឡា​រស់នៅ​បាន ១៨៧ ឆ្នាំ គាត់​ក៏​បង្កើត​ឡាមេក​។ 26ក្រោយពី​បង្កើត​ឡាមេក មធូសាឡា​រស់នៅ​បាន ៧៨២ ឆ្នាំ​ទៀត ទាំង​បាន​បង្កើត​កូនប្រុស​កូនស្រី​ជាច្រើន​ផង​។ 27ដូច្នេះ អាយុ​ទាំងអស់​របស់​មធូសាឡា​គឺ ៩៦៩ ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ​។
28ឡាមេក​រស់នៅ​បាន ១៨២ ឆ្នាំ គាត់​ក៏​បង្កើត​កូនប្រុស​ម្នាក់ 29ហើយ​ដាក់ឈ្មោះ​កូននោះ​ថា​ណូអេ ដោយ​និយាយថា​៖ “កូននេះ​នឹង​ផ្ដល់ភាពធូរស្បើយ​ដល់​យើង​ពី​ការងារដ៏ធ្ងន់​របស់យើង និង​ពី​ការនឿយហត់​នៃ​ដៃ​របស់យើង ដែល​មកពី​ដី​ដែល​ព្រះយេហូវ៉ា​បាន​ដាក់បណ្ដាសា”។ 30ក្រោយពី​បង្កើត​ណូអេ ឡាមេក​រស់នៅ​បាន ៥៩៥ ឆ្នាំ​ទៀត ទាំង​បាន​បង្កើត​កូនប្រុស​កូនស្រី​ជាច្រើន​ផង​។ 31ដូច្នេះ អាយុ​ទាំងអស់​របស់​ឡាមេក​គឺ ៧៧៧ ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ​។
32ពេល​ណូអេ​មាន​អាយុ ៥០០ ឆ្នាំ ណូអេ​បាន​បង្កើត​សិម ហាំ និង​យ៉ាផែត​៕

Voafantina amin'izao fotoana izao:

លោកុប្បត្តិ 5: GKHB

Asongadina

Hizara

Dika mitovy

None

Tianao hovoatahiry amin'ireo fitaovana ampiasainao rehetra ve ireo nasongadina? Hisoratra na Hiditra