1
កំណើតពិភពលោក 3:6
អាល់គីតាប
ស្ត្រីមើលទៅដើមឈើ ឃើញថាមានរសជាតិឆ្ងាញ់ពិសា គួរឲ្យគយគន់ ហើយថែមទាំងអាចធ្វើឲ្យមានប្រាជ្ញាទៀតផង នាងក៏បេះផ្លែមកបរិភោគ ព្រមទាំងចែកឲ្យប្ដីដែលនៅជាមួយ ហើយប្ដីក៏បរិភោគដែរ។
तुलना
अन्वेषण गर्नुहोस् កំណើតពិភពលោក 3:6
2
កំណើតពិភពលោក 3:1
ពស់ជាសត្វមួយមានកលល្បិចជាងគេ ក្នុងចំណោមសត្វព្រៃទាំងអស់ ដែលអុលឡោះតាអាឡាជាម្ចាស់បង្កើតមក។ វាពោលទៅកាន់ស្ត្រីថា៖ «តើអុលឡោះពិតជាមានបន្ទូលថា អ្នកទាំងពីរមិនត្រូវបរិភោគផ្លែឈើទាំងប៉ុន្មាន ដែលនៅក្នុងសួនឧទ្យានមែនឬ?»។
अन्वेषण गर्नुहोस् កំណើតពិភពលោក 3:1
3
កំណើតពិភពលោក 3:15
យើងនឹងធ្វើឲ្យឯង និងស្ត្រី ព្រមទាំងពូជឯង និងពូជស្ត្រី ក្លាយទៅជាសត្រូវនឹងគ្នា ពូជនាងនឹងជាន់ក្បាលរបស់ឯង ហើយឯងនឹងចឹកកែងជើងពូជនាង»។
अन्वेषण गर्नुहोस् កំណើតពិភពលោក 3:15
4
កំណើតពិភពលោក 3:16
អុលឡោះមានបន្ទូលមកស្ត្រីថា៖ «នៅពេលនាងមានផ្ទៃពោះ យើងនឹងធ្វើឲ្យនាងរងទុក្ខលំបាកយ៉ាងខ្លាំង នាងនឹងសំរាលកូន ទាំងឈឺចុកចាប់។ តណ្ហាជំរុញនាងឲ្យត្រូវការប្ដី តែប្ដីនឹងធ្វើជាម្ចាស់លើនាង»។
अन्वेषण गर्नुहोस् កំណើតពិភពលោក 3:16
5
កំណើតពិភពលោក 3:19
អ្នកត្រូវរកស៊ីចិញ្ចឹមជីវិត ទាំងបង្ហូរញើស រហូតដល់ថ្ងៃដែលអ្នកត្រឡប់ទៅជាដីវិញ ដ្បិតអ្នកមានកំណើតមកពីដី។ អ្នកកើតពីធូលីដី អ្នកត្រូវតែត្រឡប់ទៅជាធូលីដីវិញ»។
अन्वेषण गर्नुहोस् កំណើតពិភពលោក 3:19
6
កំណើតពិភពលោក 3:17
អុលឡោះមានបន្ទូលមកអាដាមថា៖ «ដោយអ្នកបានស្តាប់តាមពាក្យប្រពន្ធ ហើយបរិភោគផ្លែឈើដែលយើងហាមប្រាមនោះ ដីនឹងត្រូវបណ្តាសា ព្រោះតែអ្នក។ ដូច្នេះ អ្នកនឹងកាប់គាស់ដីចិញ្ចឹមជីវិត យ៉ាងវេទនា ជារៀងរាល់ថ្ងៃអស់មួយជីវិត។
अन्वेषण गर्नुहोस् កំណើតពិភពលោក 3:17
7
កំណើតពិភពលោក 3:11
អុលឡោះមានបន្ទូលថា៖ «នរណាប្រាប់អ្នកឲ្យដឹងថា អ្នកនៅខ្លួនទទេដូច្នេះ? តើអ្នកបរិភោគផ្លែឈើដែលយើងហាមនោះឬ?»។
अन्वेषण गर्नुहोस् កំណើតពិភពលោក 3:11
8
កំណើតពិភពលោក 3:24
ក្រោយពីបណ្តេញមនុស្សចេញពីសួនឧទ្យានអេដែនរួចហើយ អុលឡោះដាក់ម៉ាឡាអ៊ីកាត់មានស្លាបនៅខាងកើតសួន កាន់ដាវភ្លើងដែលជារន្ទះការពារផ្លូវ មិនឲ្យមនុស្សចូលទៅកាន់ដើមឈើដែលផ្តល់ជីវិតនោះបានឡើយ។
अन्वेषण गर्नुहोस् កំណើតពិភពលោក 3:24
9
កំណើតពិភពលោក 3:20
បុរសដាក់ឈ្មោះឲ្យប្រពន្ធថា “ហាវ៉ា” ដ្បិតនាងជាម្តាយរបស់មនុស្សទាំងអស់ដែលមានជីវិត។
अन्वेषण गर्नुहोस् កំណើតពិភពលោក 3:20
होम
बाइबल
योजनाहरू
भिडियोहरू