យ៉ូហាន 2
2
ពិធីមង្គលការនៅភូមិកាណា
1បីថ្ងៃក្រោយមក មានពិធីមង្គលការនៅភូមិកាណា ក្នុងស្រុកកាលីឡេ ហើយមាតាព្រះយេស៊ូវនៅទីនោះ។ 2គេបានយាងព្រះយេស៊ូវ និងអញ្ជើញពួកសិស្សរបស់ព្រះអង្គ ទៅចូលរួមពិធីមង្គលការនោះដែរ។ 3ពេលអស់ស្រាទំពាំងបាយជូរ មាតាព្រះយេស៊ូវទូលព្រះអង្គថា៖ «គេអស់ស្រាទំពាំងបាយជូរហើយ»។ 4ព្រះយេស៊ូវមានព្រះបន្ទូលទៅមាតាថា៖ «អ្នកម្ដាយអើយ តើការនោះអំពល់អ្វីដល់យើង? ពេលវេលារបស់ខ្ញុំមិនទាន់មកដល់នៅឡើយទេ»។ 5មាតាព្រះអង្គប្រាប់ពួកអ្នកបម្រើថា៖ «ចូរធ្វើតាមអ្វីដែលលោកប្រាប់ចុះ»។ 6នៅទីនោះ មានពាងថ្មប្រាំមួយ ដែលសាសន៍យូដាប្រើសម្រាប់ធ្វើពិធីជម្រះកាយ ពាងមួយៗចំណុះទឹកពីរឬបីអម្រែក។ 7ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ចូរចាក់ទឹកឲ្យពេញពាងទាំងនេះទៅ» គេក៏ចាក់ទឹកពេញដល់មាត់ពាង។ 8ព្រះអង្គមានព្រះបន្ទូលប្រាប់គេថា៖ «ឥឡូវនេះ ចូរដងយកទៅជូនលោកចៅមហាទៅ» គេក៏ដងយកទៅជូន។ 9ពេលចៅមហាភ្លក់ទឹក ដែលបានប្រែមកជាស្រាទំពាំងបាយជូរ ហើយមិនដឹងថាស្រានេះមកពីណា (មានតែពួកអ្នកបម្រើដែលដងទឹកប៉ុណ្ណោះទើបដឹង) ចៅមហាក៏ហៅកូនកំលោះមកនិយាយថា៖ 10«មនុស្សគ្រប់គ្នាតែងលើកស្រាទំពាំងបាយជូរឆ្ងាញ់ មកជូនភ្ញៀវជាមុន លុះបានពិសាច្រើនហើយ ទើបលើកស្រាមិនសូវឆ្ងាញ់មកជាក្រោយ តែអ្នកវិញ បែរជាទុកស្រាឆ្ងាញ់មកទល់ពេលនេះ»។ 11ព្រះយេស៊ូវធ្វើទីសម្គាល់មុនដំបូងនេះ នៅភូមិកាណា ក្នុងស្រុកកាលីឡេ ទាំងសម្តែងសិរីល្អរបស់ព្រះអង្គ ហើយពួកសិស្សក៏ជឿដល់ព្រះអង្គ។
12ក្រោយមក ព្រះអង្គយាងចុះទៅក្រុងកាពើណិម ជាមួយមាតា បងប្អូន និងពួកសិស្សព្រះអង្គ ហើយស្នាក់នៅទីនោះបួនប្រាំថ្ងៃ។
ព្រះយេស៊ូវសម្អាតព្រះវិហារ
13បុណ្យរំលងរបស់សាសន៍យូដាជិតមកដល់ហើយ ព្រះយេស៊ូវក៏យាងឡើងទៅក្រុងយេរូសាឡិម។ 14ពេលព្រះអង្គឃើញពួកអ្នកលក់គោ លក់ចៀម លក់ព្រាប និងពួកអ្នកដូរប្រាក់ អង្គុយនៅក្នុងព្រះវិហារ 15ព្រះអង្គក៏យកខ្សែធ្វើជារំពាត់ ដេញគេចេញពីព្រះវិហារទាំងអស់ ទាំងចៀម ទាំងគោ ហើយចាក់ប្រាក់របស់ពួកអ្នកដូរប្រាក់ចេញ ព្រមទាំងផ្កាប់តុរបស់គេផង។ 16ព្រះអង្គមានព្រះបន្ទូលទៅពួកអ្នកលក់ព្រាបថា៖ «ចូរយករបស់ទាំងនេះចេញ កុំយកដំណាក់របស់ព្រះវរបិតាខ្ញុំ ធ្វើជាកន្លែងជំនួញឡើយ!» 17សិស្សព្រះអង្គក៏នឹកឃើញសេចក្តីដែលមានចែងទុកមកថា៖ «សេចក្តីឧស្សាហ៍ដល់ដំណាក់ព្រះអង្គ នឹងបំផ្លាញទូលបង្គំ» ។ 18ពេលនោះ ពួកសាសន៍យូដាទូលសួរព្រះអង្គថា៖ «ដែលលោកធ្វើដូច្នេះ តើលោកមានទីសម្គាល់អ្វីបង្ហាញយើង?» 19ព្រះយេស៊ូវឆ្លើយទៅគេថា៖ «ចូរបំផ្លាញព្រះវិហារនេះចុះ ហើយក្នុងរវាងបីថ្ងៃ ខ្ញុំនឹងសង់ឡើងវិញ»។ 20ពួកសាសន៍យូដាទូលថា៖ «គេសង់ព្រះវិហារនេះអស់សែសិបប្រាំមួយឆ្នាំ តែលោកនឹងសង់ឡើងវិញក្នុងរវាងបីថ្ងៃឬ?» 21ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលអំពីព្រះវិហារ ដែលជារូបអង្គទ្រង់ទេ។ 22ក្រោយពីព្រះអង្គមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ទើបពួកសិស្សព្រះអង្គនឹកឃើញថា ព្រះអង្គបានមានព្រះបន្ទូលពាក្យនេះ ហើយគេក៏ជឿព្រះគម្ពីរ និងសេចក្ដីដែលព្រះយេស៊ូវមានព្រះបន្ទូល។
23ពេលព្រះអង្គគង់នៅក្រុងយេរូសាឡិម ក្នុងវេលាបុណ្យរំលង មនុស្សជាច្រើនបានជឿដល់ព្រះនាមព្រះអង្គ ព្រោះគេឃើញទីសម្គាល់ដែលព្រះអង្គបានធ្វើ។ 24ប៉ុន្តែ ព្រះយេស៊ូវមិនទុកចិត្តគេទេ ព្រោះព្រះអង្គស្គាល់មនុស្សទាំងអស់ 25ហើយព្រះអង្គមិនត្រូវការ ឲ្យអ្នកណាធ្វើបន្ទាល់ពីអ្នកណាឡើយ ដ្បិតព្រះអង្គជ្រាបពីជម្រៅចិត្តរបស់មនុស្ស។
Zvasarudzwa nguva ino
យ៉ូហាន 2: គកស១៦
Sarudza vhesi
Pakurirana nevamwe
Sarudza zvinyorwa izvi
Unoda kuti zviratidziro zvako zvichengetedzwe pamidziyo yako yose? Nyoresa kana kuti pinda
© 2016 United Bible Societies

: