John 3
3
1 នៅពេលនោះ មានបុរសម្នាក់មកពីខាងគណៈផារិស៊ីឈ្មោះនីកូដេម ដែលជាអ្នកដឹកនាំរបស់ជនជាតិយូដា
2 គាត់បានមកជួបព្រះយេស៊ូទាំងយប់ទូលថា៖ «លោកគ្រូ យើងដឹងថា លោកជាគ្រូមកពីព្រះជាម្ចាស់មែន ដ្បិតទីសំគាល់អស្ចារ្យដែលលោកកំពុងធ្វើទាំងនេះ គ្មានអ្នកណាអាចធ្វើបានទេ លើកលែងតែព្រះជាម្ចាស់គង់ជាមួយប៉ុណ្ណោះ»
3 ព្រះយេស៊ូមានបន្ទូលឆ្លើយទៅគាត់ថា៖ «ខ្ញុំប្រាប់អ្នកជាពិតប្រាកដថា បើអ្នកណាមិនកើតជាថ្មី អ្នកនោះមិនអាចឃើញនគរព្រះជាម្ចាស់បានទេ»។
4 លោកនីកូដេមក៏សួរព្រះអង្គថា៖ «តើមនុស្សដែលចាស់ទៅហើយ គេអាចកើតម្ដងទៀតយ៉ាងដូចម្តេចបាន? គេមិនអាចចូលទៅក្នុងផ្ទៃម្ដាយ រួចកើតមកម្តងទៀតបានទេ»។
5 ព្រះយេស៊ូមានបន្ទូលថា៖ «ខ្ញុំប្រាប់អ្នកជាពិតប្រាកដថា បើអ្នកណាមិនកើតពីទឹក និងព្រះវិញ្ញាណទេ អ្នកនោះមិនអាចចូលទៅក្នុងនគរព្រះជាម្ចាស់បានឡើយ
6 ដ្បិតអ្វីដែលកើតពីសាច់ឈាម នោះជាសាច់ឈាម ប៉ុន្ដែអ្វីដែលកើតពីវិញ្ញាណ នោះជាវិញ្ញាណ
7 ដូច្នេះ កុំឆ្ងល់ឡើយដែលខ្ញុំប្រាប់អ្នកថា អ្នកត្រូវកើតជាថ្មី
8 ខ្យល់បក់ទៅទីណាតាមតែវាចង់ទៅ ហើយអ្នកឮស្នូររបស់វា ប៉ុន្ដែអ្នកមិនដឹងថា វាមកពីណា ឬទៅណាទេ រីឯអស់អ្នកដែលកើតពីព្រះវិញ្ញាណក៏ដូច្នេះដែរ»។
9 លោកនីកូដេមសួរព្រះអង្គទៀតថា៖ «តើការទាំងនេះអាចកើតឡើងយ៉ាងដូចម្តេច?»
10 ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «អ្នកជាគ្រូរបស់ជនជាតិអ៊ីស្រាអែល ហើយអ្នកមិនយល់ការនេះទេឬ?
11 ខ្ញុំប្រាប់អ្នកជាពិតប្រាកដថា យើងប្រាប់ពីការដែលយើងបានដឹង ហើយធ្វើបន្ទាល់ពីការដែលយើងបានឃើញ ប៉ុន្ដែអ្នករាល់គ្នាមិនទទួលយកសេចក្ដីបន្ទាល់របស់យើងទេ
12 ដូច្នេះបើខ្ញុំប្រាប់អ្នករាល់គ្នាអំពីរឿងហេតុលោកិយ អ្នករាល់គ្នាមិនជឿទៅហើយ ចុះទម្រាំបើខ្ញុំប្រាប់អ្នករាល់គ្នាអំពីរឿងហេតុស្ថានសួគ៌វិញ តើអ្នករាល់គ្នានឹងជឿយ៉ាងដូចម្ដេចបាន?
13 មិនដែលមានអ្នកណាធ្លាប់ទៅដល់ស្ថានសួគ៌ទេ មានតែព្រះអង្គដែលបានយាងចុះពីស្ថានសួគ៌ប៉ុណ្ណោះ គឺជាកូនមនុស្សនោះហើយ។
14 លោកម៉ូសេបានលើកសត្វពស់ឡើងនៅទីរហោឋានយ៉ាងណា នោះកូនមនុស្សនឹងត្រូវគេលើកឡើងយ៉ាងនោះដែរ
15 ដើម្បីឲ្យអស់អ្នកដែលជឿលើកូនមនុស្សមានជីវិតអស់កល្បជានិច្ច
16 ដ្បិតព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកដល់ម៉្លេះ បានជាព្រះអង្គប្រទានព្រះរាជបុត្រាតែមួយ ដើម្បីឲ្យអស់អ្នកដែលជឿលើព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ
17 ព្រោះព្រះជាម្ចាស់មិនបានចាត់ព្រះរាជបុត្រាឲ្យមកក្នុងពិភពលោកនេះដើម្បីជំនុំជម្រះពិភពលោកទេ ប៉ុន្ដែដើម្បីឲ្យពិភពលោកទទួលបានសេចក្ដីសង្គ្រោះតាមរយៈព្រះរាជបុត្រាវិញ
18 ហើយអស់អ្នកដែលជឿលើព្រះរាជបុត្រា អ្នកនោះមិនជាប់ទោសឡើយ ប៉ុន្ដែអស់អ្នកដែលមិនជឿ អ្នកនោះជាប់ទោសហើយ ដោយព្រោះមិនបានជឿលើព្រះនាមនៃព្រះរាជបុត្រាតែមួយរបស់ព្រះជាម្ចាស់
19 នេះជាការដាក់ទោស ដ្បិតពន្លឺបានមកក្នុងពិភពលោកនេះ ប៉ុន្ដែមនុស្សស្រឡាញ់សេចក្ដីងងឹតជាងពន្លឺ ព្រោះការប្រព្រឹត្ដិរបស់គេសុទ្ធតែអាក្រក់
20 ហើយអស់អ្នកដែលប្រព្រឹត្ដអាក្រក់ គេស្អប់ពន្លឺ មិនមកឯពន្លឺទេ ក្រែងការប្រព្រឹត្តិរបស់គេត្រូវលាតត្រដាង
21 ប៉ុន្ដែអស់អ្នកដែលប្រព្រឹត្តតាមសេចក្ដីពិតវិញ គេមកឯពន្លឺ ដើម្បីឲ្យការប្រព្រឹត្តិរបស់គេត្រូវបានបើកសំដែងឲ្យដឹងថា គេបានធ្វើនៅក្នុងព្រះជាម្ចាស់មែន»។
22 បន្ទាប់ពីហេតុការណ៍ទាំងនេះ ព្រះយេស៊ូ និងពួកសិស្សរបស់ព្រះអង្គបានមកក្នុងស្រុកយូដា ហើយព្រះអង្គក៏ស្នាក់នៅទីនោះជាមួយពួកគេ និងធ្វើពិធីជ្រមុជទឹកឲ្យពួកគេដែរ
23 រីឯលោកយ៉ូហាន គាត់ក៏ធ្វើពិធីជ្រមុជទឹកនៅអេណូនដែរ គឺនៅជិតសាលីម ព្រោះនៅទីនោះមានទឹកច្រើន ហើយមានមនុស្សមកទទួលពិធីជ្រមុជទឹក។
24 លោកយ៉ូហានមិនទាន់ជាប់គុកទេ។
25 ពេលនោះ កើតមានការជជែកដេញដោលគ្នារវាងពួកសិស្សរបស់លោកយ៉ូហាន និងជនជាតិយូដាម្នាក់អំពីពិធីជម្រះកាយ
26 ដូច្នេះពួកគេក៏មកជួបលោកយ៉ូហានប្រាប់ថា៖ «លោកគ្រូ អ្នកដែលបាននៅជាមួយលោកកាលនៅត្រើយម្ខាងនៃអូរយ័រដាន់ គឺជាអ្នកដែលលោកបានធ្វើបន្ទាល់នោះ ឥឡូវនេះ មើល៍ គាត់កំពុងធ្វើពិធីជ្រមុជទឹកដែរ ហើយមនុស្សគ្រប់គ្នានាំគ្នាទៅឯគាត់»។
27 លោកយ៉ូហានតបវិញថា៖ «គ្មានមនុស្សណាម្នាក់អាចទទួលបានអ្វីទេ លុះត្រាតែព្រះជាម្ចាស់ប្រទានពីស្ថានសួគ៌មក
28 ហើយអ្នករាល់គ្នាផ្ទាល់ជាសាក្សីអំពីខ្ញុំ កាលដែលខ្ញុំប្រាប់ថា ខ្ញុំមិនមែនជាព្រះគ្រិស្ដទេ ប៉ុន្ដែព្រះជាម្ចាស់បានចាត់ខ្ញុំឲ្យមកមុនព្រះអង្គប៉ុណ្ណោះ
29 អ្នកណារៀបការនឹងកូនក្រមុំ អ្នកនោះហើយជាកូនកំលោះ រីឯមិត្តសម្លាញ់របស់កូនកំលោះដែលឈរស្តាប់កូនកំលោះ នោះក៏ត្រេកអរជាខ្លាំងចំពោះសំឡេងរបស់កូនកំលោះដែរ ដូច្នេះ អំណររបស់ខ្ញុំបរិបូរហើយ
30 ដ្បិតព្រះអង្គត្រូវតម្កើងឡើង ឯខ្ញុំត្រូវបន្ទាបចុះវិញ
31 ហើយព្រះមួយអង្គដែលយាងមកពីស្ថានលើ ព្រះអង្គគង់ខ្ពស់លើសទាំងអស់ រីឯអ្នកដែលនៅក្នុងលោកិយនេះ គេកើតពីលោកិយមក និងនិយាយតាមរបៀបលោកិយដែរ ប៉ុន្ដែព្រះមួយអង្គដែលយាងមកពីស្ថានសួគ៌ ព្រះអង្គគង់ខ្ពស់លើសទាំងអស់
32 ព្រះអង្គធ្វើបន្ទាល់អំពីអ្វីដែលព្រះអង្គបានឃើញ និងបានឮ ប៉ុន្ដែគ្មានអ្នកណាទទួលយកសេចក្ដីបន្ទាល់របស់ព្រះអង្គទេ
33 ប៉ុន្ដែអ្នកណាទទួលយកសេចក្តីបន្ទាល់របស់ព្រះអង្គ អ្នកនោះក៏អះអាងដែរថា ព្រះជាម្ចាស់ពិតត្រង់
34 ដ្បិតព្រះមួយអង្គដែលព្រះជាម្ចាស់បានចាត់ឲ្យមកនោះ ព្រះអង្គថ្លែងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដ្បិតព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណមកដោយគ្មានកម្រិត
35 គឺព្រះវរបិតាស្រឡាញ់ព្រះរាជបុត្រា និងបានប្រគល់អ្វីៗទាំងអស់មកក្នុងព្រះហស្ដរបស់ព្រះរាជបុត្រា
36 ដូច្នេះអ្នកណាជឿលើព្រះរាជបុត្រា អ្នកនោះមានជីវិតអស់កល្បជានិច្ច ប៉ុន្ដែអ្នកណាមិនស្ដាប់បង្គាប់ព្រះរាជបុត្រា អ្នកនោះនឹងមិនបានទទួលជីវិតទេ ផ្ទុយទៅវិញ សេចក្ដីក្រោធរបស់ព្រះជាម្ចាស់នៅជាប់នឹងអ្នកនោះ»។
Zvasarudzwa nguva ino
John 3: KCB
Sarudza vhesi
Pakurirana nevamwe
Sarudza zvinyorwa izvi
Unoda kuti zviratidziro zvako zvichengetedzwe pamidziyo yako yose? Nyoresa kana kuti pinda
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.

: