Luke 11
11
1 ថ្ងៃមួយ កាលព្រះយេស៊ូកំពុងអធិស្ឋាននៅកន្លែងមួយ ហើយពេលអធិស្ឋានចប់ សិស្សម្នាក់ក្នុងចំណោមសិស្សរបស់ព្រះអង្គទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! សូមបង្រៀនយើងឲ្យចេះអធិស្ឋានដូចជាលោកយ៉ូហានបានបង្រៀនពួកសិស្សរបស់គាត់ដែរ»។
2 ព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «នៅពេលអ្នករាល់គ្នាអធិស្ឋាន ចូរនិយាយថា ឱ ព្រះវរបិតាអើយ! សូមឲ្យព្រះនាមរបស់ព្រះអង្គបានបរិសុទ្ធ សូមឲ្យរាជ្យរបស់ព្រះអង្គបានមកដល់។
3 សូមប្រទានអាហារប្រចាំថ្ងៃដល់យើងខ្ញុំជារៀងរាល់ថ្ងៃ។
4 សូមលើកលែងទោសបាបរបស់យើងខ្ញុំ ដ្បិតយើងខ្ញុំក៏បានលើកលែងទោសដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ ហើយកុំបណ្ដោយឲ្យយើងខ្ញុំទៅក្នុងសេចក្ដីល្បួងឡើយ»។
5 ព្រះអង្គក៏មានបន្ទូលទៅពួកគេទៀតថា៖ «សន្មតថា ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាម្នាក់មានសម្លាញ់ ហើយអ្នកនោះបានមករកសម្លាញ់របស់ខ្លួនទាំងកណ្ដាលអធ្រាត្រ និងបាននិយាយថា សម្លាញ់អើយ! ឲ្យខ្ញុំខ្ចីនំប៉័ងបីដុំមក
6 ដ្បិតសម្លាញ់ខ្ញុំម្នាក់បានធ្វើដំណើរមកលេងខ្ញុំ ហើយខ្ញុំគ្មានអ្វីរៀបចំទទួលគាត់ទេ។
7 សម្លាញ់នោះក៏តបពីខាងក្នុងមកវិញថា កុំរំខានខ្ញុំអី ទ្វារក៏បានបិទរួចហើយ ឯកូនៗរបស់ខ្ញុំនៅលើគ្រែជាមួយខ្ញុំដែរ ខ្ញុំមិនអាចក្រោកយកអ្វីឲ្យអ្នកបានទេ។
8 ខ្ញុំប្រាប់អ្នករាល់គ្នាថា ទោះបីជាអ្នកនោះមិនក្រោកឡើងយកអ្វីឲ្យគាត់ ដោយព្រោះគាត់ជាសម្លាញ់នឹងគ្នាក៏ដោយ ក៏គង់តែអ្នកនោះក្រោកឡើងយកឲ្យគាត់តាមសេចក្ដីត្រូវការដោយព្រោះការទទូចសុំរបស់គាត់ដែរ។
9 ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរសុំ នោះអ្នករាល់គ្នានឹងបានទទួល ចូររក នោះអ្នករាល់គ្នានឹងរកឃើញ ចូរគោះ នោះនឹងបើកឲ្យអ្នករាល់គ្នា។
10 ដ្បិតអ្នកណាសុំ នោះបានទទួល អ្នកណារក នោះបានឃើញ ហើយអ្នកណាគោះ នោះនឹងបើកឲ្យ
11 តើមានឪពុកណាក្នុងចំណោមអ្នករាល់គ្នាឲ្យពស់វែកដល់កូន ពេលកូនសុំត្រីដែរឬទេ?
12 ឬឲ្យខ្យាដំរីដល់កូន ពេលកូនសុំពងមាន់ដែរឬទេ?
13 ដូច្នេះបើអ្នករាល់គ្នាជាមនុស្សអាក្រក់ចេះឲ្យអំណោយល្អៗដល់កូន នោះព្រះវរបិតារបស់អ្នករាល់គ្នាដែលនៅស្ថានសួគ៌នឹងប្រទានព្រះវិញ្ញាណបរិសុទ្ធដល់អ្នកដែលសុំពីព្រះអង្គលើសជាងនេះទៅទៀត!»
14 ព្រះយេស៊ូកំពុងបណ្ដេញអារក្សដែលបានធ្វើឲ្យមនុស្សគ ពេលវាចេញហើយ មនុស្សគនោះក៏អាចនិយាយបានវិញ ហើយបណ្ដាជននឹកអស្ចារ្យ
15 ប៉ុន្ដែមានអ្នកខ្លះក្នុងចំណោមពួកគេនិយាយថា៖ «អ្នកនេះបណ្ដេញពួកអារក្សដោយសារមេអារក្សបេលសេប៊ូលទេតើ»
16 អ្នកខ្លះទៀតល្បងលព្រះអង្គ ដោយរកទីសំគាល់នៃស្ថានសួគ៌ពីព្រះអង្គ
17 ប៉ុន្ដែកាលព្រះអង្គដឹងពីគំនិតរបស់ពួកគេ ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «នគរណាបែកបាក់គ្នា នោះវិនាសហើយ ឯគ្រួសារណាបែកបាក់គ្នា នោះដួលរលំហើយ
18 បើអារក្សសាតាំងបែកបាក់គ្នាវា តើនគររបស់ពួកវានឹងស្ថិតស្ថេរយ៉ាងដូចម្ដេចបាន? ដ្បិតអ្នករាល់គ្នានិយាយថា ខ្ញុំបណ្ដេញពួកអារក្សដោយសារអារក្សបេលសេប៊ូល
19 ហើយបើខ្ញុំបណ្ដេញពួកអារក្សដោយអារក្សបេលសេប៊ូលមែន តើកូនចៅរបស់អ្នករាល់គ្នាបណ្ដេញពួកវាដោយសារអ្នកណា? ដូច្នេះពួកគេនឹងត្រលប់ជាចៅក្រមរបស់អ្នករាល់គ្នា
20 ប៉ុន្ដែបើខ្ញុំបណ្ដេញពួកអារក្សដោយអំណាចរបស់ព្រះជាម្ចាស់ នោះនគរព្រះជាម្ចាស់បានមកដល់អ្នករាល់គ្នាហើយ។
21 នៅពេលមនុស្សខ្លាំងប្រដាប់អាវុធយាមផ្ទះរបស់គាត់ នោះទ្រព្យសម្បត្ដិរបស់គាត់មុខជាគង់វង្ស។
22 ប៉ុន្ដែនៅពេលមនុស្សខ្លាំងជាងគាត់មកយកឈ្នះលើគាត់ អ្នកនោះនឹងដកយកអាវុធជាទីទុកចិត្ដរបស់គាត់ចេញ រួចក៏យករបស់ដែលប្លន់បានទៅចែកគ្នាទៀតផង។
23 អ្នកដែលមិននៅខាងខ្ញុំ អ្នកនោះប្រឆាំងនឹងខ្ញុំ អ្នកដែលមិនប្រមូលជាមួយខ្ញុំ អ្នកនោះកំចាត់កំចាយហើយ។
24 ពេលវិញ្ញាណអាក្រក់ចេញពីមនុស្សម្នាក់ វាក៏ទៅស្វែងរកកន្លែងសម្រាកនៅទីហួតហែង ប៉ុន្ដែរកមិនបាន នោះវានិយាយថា អញនឹងត្រលប់ទៅផ្ទះរបស់អញដែលអញបានចេញមកនោះវិញ
25 ហើយពេលមកដល់ វាក៏ឃើញថាផ្ទះនោះបោសស្អាត ទាំងមានរបៀបផង
26 នោះវាក៏ទៅនាំវិញ្ញាណប្រាំពីរទៀតដែលអាក្រក់ជាងវាចូលទៅនៅទីនោះ ដូច្នេះស្ថានភាពក្រោយរបស់មនុស្សនេះនឹងអាក្រក់ជាងមុនទៅទៀត»។
27 នៅពេលព្រះអង្គកំពុងមានបន្ទូលពីសេចក្ដីទាំងនេះ មានស្ដ្រីម្នាក់បន្លឺសំឡេងពីក្នុងចំណោមបណ្ដាជនទូលទៅព្រះអង្គថា៖ «មានពរហើយ ម្ដាយណាដែលបានបង្កើតអ្នក និងបានបំបៅអ្នក»។
28 ប៉ុន្ដែព្រះអង្គមានបន្ទូលថា៖ «គឺអស់អ្នកដែលឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយកាន់តាមទេតើ ដែលមានពរ»។
29 កាលបណ្ដាជនកំពុងជួបជុំគ្នាច្រើនឡើងៗ ព្រះអង្គចាប់ផ្ដើមមានបន្ទូលថា៖ «ជំនាន់នេះជាជំនាន់អាក្រក់ណាស់ គេស្វែងរកតែទីសំគាល់ទេ ប៉ុន្ដែគ្មានទីសំគាល់ណាប្រទានឲ្យមនុស្សជំនាន់នេះទេ ក្រៅពីទីសំគាល់លោកយ៉ូណាស
30 ដ្បិតលោកយ៉ូណាសបានត្រលប់ជាទីសំគាល់មួយដល់អ្នកក្រុងនីនីវេជាយ៉ាងណា កូនមនុស្សក៏នឹងត្រលប់ជាទីសំគាល់មួយដល់ជំនាន់នេះជាយ៉ាងនោះដែរ។
31 នៅគ្រាជំនុំជម្រះ ម្ចាស់ក្សត្រីភាគខាងត្បូងនឹងក្រោកឡើងជាមួយនឹងមនុស្សជំនាន់នេះ រួចដាក់ទោសដល់ជំនាន់នេះ ដ្បិតព្រះនាងបានមកពីចុងបំផុតនៃផែនដី ដើម្បីស្ដាប់ប្រាជ្ញារបស់ស្ដេចសាឡូម៉ូន តែម្នាក់ដែលវិសេសជាងស្ដេចសាឡូម៉ូននៅទីនេះស្រាប់ហើយ។
32 នៅគ្រាជំនុំជម្រះ អ្នកក្រុងនីនីវេនឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ រួចដាក់ទោសដល់ជំនាន់នេះ ព្រោះគេបានប្រែចិត្ដ ពេលឮសេចក្ដីប្រកាសរបស់លោកយ៉ូណាស ប៉ុន្ដែម្នាក់ដែលវិសេសជាងលោកយ៉ូណាសនៅទីនេះស្រាប់ហើយ។
33 គ្មានអ្នកណាអុជចង្កៀងដាក់នៅទីកំបាំង ឬនៅក្រោមថាំងទេ គឺដាក់នៅលើជើងចង្កៀងវិញ ដើម្បីឲ្យអស់អ្នកដែលចូលមកអាចមើលឃើញពន្លឺនោះ។
34 ភ្នែកជាចង្កៀងនៃរូបកាយ ដូច្នេះបើភ្នែករបស់អ្នកភ្លឺល្អ នោះរូបកាយរបស់អ្នកទាំងមូលនឹងភ្លឺ ប៉ុន្ដែពេលភ្នែករបស់អ្នកមិនល្អ នោះរូបកាយរបស់អ្នកនឹងត្រលប់ជាងងឹតសូន្យសុង។
35 ដូច្នេះចូរពិចារណាចុះ ដើម្បីកុំឲ្យពន្លឺនៅក្នុងអ្នកប្រែជាសេចក្ដីងងឹត
36 ហើយបើរូបកាយទាំងមូលរបស់អ្នកភ្លឺឥតមានងងឹតត្រង់ណាសោះ នោះរូបកាយទាំងមូលក៏ភ្លឺដូចជានៅពេលដែលពន្លឺចង្កៀងបំភ្លឺអ្នកដែរ»។
37 ពេលព្រះអង្គកំពុងមានបន្ទូល មានអ្នកខាងគណៈផារិស៊ីម្នាក់បានទូលសូមឲ្យព្រះអង្គបរិភោគអាហារជាមួយគាត់ ព្រះអង្គក៏ចូលទៅអង្គុយនៅតុអាហារ។
38 ពេលអ្នកខាងគណៈផារិស៊ីនោះឃើញដូច្នេះ គាត់ក៏ងឿងឆ្ងល់ដែលព្រះអង្គមិនបានធ្វើពិធីលាងសំអាតនៅមុនពេលបរិភោគអាហារ។
39 ប៉ុន្ដែព្រះអម្ចាស់មានបន្ទូលទៅគាត់ថា៖ «អ្នករាល់គ្នាជាអ្នកខាងគណៈផារិស៊ីសំអាតពែង និងចានតែខាងក្រៅ ប៉ុន្ដែខាងក្នុងអ្នករាល់គ្នាវិញ ពេញដោយសេចក្ដីលោភលន់ និងសេចក្ដីអាក្រក់។
40 ពួកមនុស្សល្ងង់អើយ! ព្រះដែលបានបង្កើតខាងក្រៅ តើព្រះអង្គមិនបង្កើតខាងក្នុងដែរទេឬ?
41 ដូច្នេះចូរយករបស់នៅខាងក្នុងមកចែកទាន នោះរបស់ទាំងអស់នឹងស្អាតសម្រាប់អ្នករាល់គ្នា។
42 វេទនាដល់អ្នករាល់គ្នាហើយ ពួកអ្នកខាងគណៈផារិស៊ី ដ្បិតអ្នករាល់គ្នាថ្វាយតង្វាយមួយភាគដប់ ជាជីរអង្កាម រមៀត និងបន្លែគ្រប់មុខ ប៉ុន្ដែអ្នករាល់គ្នាល្មើសលើសេចក្ដីយុត្ដិធម៌ និងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់។ អ្នករាល់គ្នាត្រូវប្រព្រឹត្ដតាមសេចក្ដីទាំងនេះ សេចក្ដីទាំងនេះចាំបាច់ត្រូវតែធ្វើ ហើយក៏មិនត្រូវល្មើសនឹងសេចក្ដីទាំងនេះដែរ។
43 វេទនាដល់អ្នករាល់គ្នាហើយ ពួកអ្នកខាងគណៈផារិស៊ីអើយ ដ្បិតអ្នករាល់គ្នាចូលចិត្តអង្គុយមុខគេក្នុងសាលាប្រជុំ ហើយចូលចិត្តឲ្យគេគោរពនៅតាមទីប្រជុំជន។
44 វេទនាដល់អ្នករាល់គ្នាហើយ ដ្បិតអ្នករាល់គ្នាប្រៀបដូចជាផ្នូរដែលគេមើលមិនដឹង ហើយមនុស្សក៏ដើរជាន់លើដោយមិនដឹងខ្លួន»
45 មានម្នាក់ក្នុងចំណោមពួកអ្នកជំនាញច្បាប់បានទូលតបទៅព្រះអង្គថា៖ «លោកគ្រូ លោកនិយាយសេចក្ដីទាំងនេះ គឺលោកត្មះតិះដៀលយើងដែរ»
46 ប៉ុន្ដែព្រះអង្គមានបន្ទូលថា៖ «វេទនាដល់អ្នករាល់គ្នាដែរ ពួកអ្នកជំនាញច្បាប់ ដ្បិតអ្នករាល់គ្នាដាក់បន្ទុកធ្ងន់ដែលពិបាកធ្វើតាមលើមនុស្ស ប៉ុន្ដែអ្នករាល់គ្នាវិញ មិនបានយកម្រាមដៃណាមួយមកប៉ះបន្ទុកទាំងនេះសោះឡើយ។
47 វេទនាដល់អ្នករាល់គ្នាហើយ ដ្បិតអ្នករាល់គ្នាសង់ស្ដូបរបស់ពួកអ្នកនាំព្រះបន្ទូលដែលដូនតារបស់អ្នករាល់គ្នាបានសម្លាប់។
48 ដូច្នេះអ្នករាល់គ្នាជាសាក្សី ហើយអ្នករាល់គ្នាក៏យល់ស្របនឹងអំពើរបស់ដូនតាអ្នករាល់គ្នាដែរ គឺដូនតារបស់អ្នករាល់គ្នាបានសម្លាប់ពួកគេ ឯអ្នករាល់គ្នាវិញសង់ស្ដូបឲ្យពួកគេ។
49 ដូច្នេះហើយព្រះជាម្ចាស់ក៏បានមានបន្ទូលដោយព្រះប្រាជ្ញាញាណថា យើងនឹងចាត់ពួកអ្នកនាំព្រះបន្ទូល និងពួកសាវកឲ្យទៅឯពួកគេ ប៉ុន្ដែពួកគេនឹងសម្លាប់ ហើយបៀតបៀនអ្នកខ្លះក្នុងចំណោមអ្នកទាំងនោះ
50 ដើម្បីឲ្យឈាមពួកអ្នកនាំព្រះបន្ទូលទាំងអស់ដែលត្រូវបានកម្ចាយតាំងពីដើមកំណើតពិភពលោកមក ត្រូវទារពីជំនាន់នេះវិញ
51 គឺចាប់ពីឈាមរបស់លោកអេបិលរហូតដល់ឈាមរបស់លោកសាការីដែលត្រូវបានសម្លាប់នៅចន្លោះកន្លែងថ្វាយតង្វាយ និងដំណាក់របស់ព្រះជាម្ចាស់។ មែនហើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា ឈាមទាំងនោះនឹងត្រូវទារពីជំនាន់នេះវិញ។
52 វេទនាដល់អ្នករាល់គ្នាហើយ ពួកអ្នកជំនាញច្បាប់ ដ្បិតអ្នករាល់គ្នាបានដកយកកូនសោរនៃចំណេះដឹង រួចអ្នករាល់គ្នាមិនចូលទេ ថែមទាំងរារាំងអ្នកដែលកំពុងចូលទៀតផង»។
53 ពេលព្រះអង្គយាងចេញពីទីនោះ ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារិស៊ីបានចាប់ផ្ដើមជំទាស់នឹងព្រះអង្គយ៉ាងខ្លាំង ទាំងសួរដេញដោលព្រះអង្គអំពីការជាច្រើន
54 ហើយលបចាប់កំហុសនូវអ្វីដែលព្រះអង្គមានបន្ទូល។
Zvasarudzwa nguva ino
Luke 11: KCB
Sarudza vhesi
Pakurirana nevamwe
Sarudza zvinyorwa izvi
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fsn.png&w=128&q=75)
Unoda kuti zviratidziro zvako zvichengetedzwe pamidziyo yako yose? Nyoresa kana kuti pinda
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.

:
Sarudza vhesi
Pakurirana nevamwe
Sarudza zvinyorwa izvi
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fen.png&w=128&q=75)