លោកុប្បត្តិ 4
4
កាអ៊ីនធ្វើឃាតអេបិល
1អ័ដាមបានស្គាល់អេវ៉ាជាប្រពន្ធ ហើយនាងមានទម្ងន់បង្កើតបានកាអ៊ីន នាងពោលថា៖ «ខ្ញុំបានបង្កើតកូន ប្រុសម្នាក់ ដោយសារព្រះយេហូវ៉ាប្រោសប្រទាន»។ 2គាត់ក៏បង្កើតបានអេបិលជាប្អូនទៀត ហើយអេបិលជាគង្វាលហ្វូងសត្វ តែកាអ៊ីនជាអ្នកធ្វើស្រែចម្ការ។ 3លុះដល់រដូវប្រមូលផល កាអ៊ីនបានយកភោគផលដែលកើតពីដីមកថ្វាយជាតង្វាយដល់ព្រះយេហូវ៉ា 4ហើយអេបិលក៏យកកូនដំបូងមួយពីហ្វូងសត្វមកថ្វាយ ព្រមទាំងខ្លាញ់របស់វាដែរ។ ព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងអេបិល ព្រមទាំងតង្វាយរបស់គាត់ 5តែមិនសព្វព្រះហឫទ័យនឹងកាអ៊ីន ព្រមទាំងតង្វាយរបស់គាត់ទេ។ ដូច្នេះ កាអ៊ីនក្តៅក្រហាយជាខ្លាំង ហើយឡើងទឹកមុខក្រញូវ។ 6ព្រះយេហូវ៉ាមានព្រះបន្ទូលសួរកាអ៊ីនថា៖ «ហេតុអ្វីបានជាអ្នកខឹង? ហេតុអ្វីបានជាអ្នកធ្វើទឹកមុខក្រញូវដូច្នេះ? 7ប្រសិនបើអ្នកប្រព្រឹត្តល្អ តើនឹងមិនបានរីករាយទេឬ? ហើយបើអ្នកប្រព្រឹត្តមិនល្អទេ បាបកំពុងតែក្រាបនៅមាត់ទ្វារស្រាប់ ហើយវាប្រាថ្នាចង់បានអ្នក តែអ្នកត្រូវតែមានអំណាចលើវាវិញ»។
8កាអ៊ីនបានបបួលអេបិលជាប្អូនថា៖ «តោះយើង ចេញទៅឯចម្ការ» ហើយកាលគេនៅឯចម្ការ កាអ៊ីនក៏ស្ទុះទៅសម្លាប់អេបិលជាប្អូន ឲ្យស្លាប់ទៅ។ 9ព្រះយេហូវ៉ាមានព្រះបន្ទូលសួរកាអ៊ីនថា៖ «តើអេបិលប្អូនរបស់អ្នកនៅឯណា?» គាត់ទូលថា៖ «ទូលបង្គំមិនដឹងទេ តើទូលបង្គំជាអ្នកឃ្វាលប្អូនឬ?» 10ពេលនោះ ព្រះអង្គមានព្រះបន្ទូលសួរថា៖ «តើអ្នកបានប្រព្រឹត្តអ្វីដូច្នេះ? សូរសម្រែកឈាមប្អូនរបស់អ្នកបានលាន់ឮពីដី ឡើងមកដល់យើង។ 11ឥឡូវនេះ អ្នកត្រូវបានដីដាក់បណ្ដាសាហើយ ដោយសារដីបានស្រូបយកឈាមប្អូនរបស់អ្នកពីដៃរបស់អ្នក។ 12ពេលណាអ្នកធ្វើស្រែចម្ការ ដីនឹងមិនបង្កើតផលឲ្យអ្នកពេញកម្លាំងទៀតទេ អ្នកត្រូវសាត់ព្រាត់ ហើយអណ្តែតទៅមកលើផែនដី»។ 13កាអ៊ីនទូលទៅព្រះយេហូវ៉ាថា៖ «ទោសរបស់ទូលបង្គំធ្ងន់ពេកណាស់ ទូលបង្គំទ្រាំទ្រមិនបានទេ។ 14មើល៍ ថ្ងៃនេះ ព្រះអង្គបានបណ្តេញទូលបង្គំចេញពីដីនេះហើយ ឯទូលបង្គំក៏ត្រូវឃ្លាតពីព្រះភក្ត្ររបស់ព្រះអង្គទៀត ទូលបង្គំនឹងត្រូវសាត់ព្រាត់ អណ្ដែតទៅមកលើផែនដី អ្នកណាដែលជួបទូលបង្គំ គេមុខជាសម្លាប់ទូលបង្គំជាមិនខាន»។ 15ពេលនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលទៅគាត់ថា៖ «មិនដូច្នោះទេ! បើអ្នកណាសម្លាប់អ្នក គេនឹងសងសឹកអ្នកនោះមួយជាប្រាំពីរ»។ ព្រះយេហូវ៉ាក៏ដៅចំណាំកាអ៊ីន ដើម្បីកុំឲ្យអ្នកណាដែលបានជួបគាត់ បានសម្លាប់គាត់ឡើយ។ 16បន្ទាប់មក កាអ៊ីនក៏ចេញពីព្រះយេហូវ៉ា ទៅនៅស្រុកណូឌ ខាងកើតស្រុកអេដែន។
ពូជពង្សរបស់លោកកាអ៊ីន
17កាអ៊ីនបានស្គាល់ប្រពន្ធរបស់គាត់ ហើយនាងក៏មានទម្ងន់បង្កើតបានអេណុក។ កាអ៊ីនបានសង់ក្រុងមួយ រួចដាក់ឈ្មោះក្រុងនោះតាមឈ្មោះអេណុក កូនរបស់គាត់។ 18អេណុកបង្កើតបានអ៊ីរ៉ាឌ អ៊ីរ៉ាឌបង្កើតមហ៊ូយ៉ែល មហ៊ូយ៉ែលបង្កើតមទូសែល ហើយមទូសែលបង្កើតឡាមេក។ 19ឡាមេកមានប្រពន្ធពីរ មួយឈ្មោះនាងអ័ដា មួយទៀតឈ្មោះនាងស៊ីឡា។ 20នាងអ័ដាបង្កើតបានយ៉ាបាល ដែលជាបុព្វបុរសរបស់អស់អ្នកដែលរស់នៅក្នុងជំរំ ហើយមានហ្វូងសត្វ។ 21ប្អូនរបស់គាត់ឈ្មោះយូបាល គាត់ជាឪពុករបស់ពួកអ្នកលេងពិន និងប៉ី។ 22រីឯនាងស៊ីឡាបង្កើតបានទូបាល-កាអ៊ីន ជាមេបង្រៀនពួកជាងលង្ហិន និងជាងដែកគ្រប់ប្រភេទ។ ប្អូនស្រីរបស់ទូបាល-កាអ៊ីនឈ្មោះនាងណាអាម៉ា។
23ឡាមេកនិយាយទៅប្រពន្ធទាំងពីរថា៖
«ម្នាលអ័ដា និងស៊ីឡាអើយ សូមស្តាប់ពាក្យខ្ញុំ
ឱនាងជាប្រពន្ធរបស់ឡាមេកអើយ
ចូរផ្ទៀងត្រចៀកស្តាប់សេចក្ដីដែលខ្ញុំនិយាយ
ខ្ញុំបានសម្លាប់មនុស្សម្នាក់
ព្រោះគេបានធ្វើឲ្យខ្ញុំមានរបួស
គឺកំលោះម្នាក់
ដែលបានវាយខ្ញុំឲ្យមានស្នាមជាំ។
24ប្រសិនបើត្រូវសងសឹកជួសកាអ៊ីនមួយជាប្រាំពីរ
នោះត្រូវសងសឹកជួសឡាមែក
មួយជាចិតសិបប្រាំពីរដងវិញ»។
25អ័ដាមបានស្គាល់ប្រពន្ធរបស់គាត់ម្តងទៀត ហើយនាងបង្កើតបានកូនប្រុសមួយ ដាក់ឈ្មោះថា សេត ដ្បិតនាងពោលថា៖ «ព្រះទ្រង់បានប្រទានពូជ មួយទៀតមកខ្ញុំជំនួសអេបិល ដែលកាអ៊ីនបានសម្លាប់ទៅនោះ»។ 26សេតក៏បង្កើតបានកូនប្រុសមួយដែរ ហើយគាត់បានដាក់ឈ្មោះថា អេណុស។ នៅគ្រានោះ មនុស្សបានចាប់ផ្តើមអំពាវនាវរកព្រះនាមព្រះយេហូវ៉ា។
Àwon tá yàn lọ́wọ́lọ́wọ́ báyìí:
លោកុប្បត្តិ 4: គកស១៦
Ìsàmì-sí
Pín
Daako
Ṣé o fẹ́ fi àwọn ohun pàtàkì pamọ́ sórí gbogbo àwọn ẹ̀rọ rẹ? Wọlé pẹ̀lú àkántì tuntun tàbí wọlé pẹ̀lú àkántì tí tẹ́lẹ̀
© 2016 United Bible Societies

: