លោកុប្បត្តិ 10

10
ដើមប្រភពនៃប្រជាជាតិនានា
1នេះ​ជា​វង្សត្រកូល​នៃ​ពួក​កូនប្រុស​របស់​ណូអេ គឺ​សិម ហាំ និង​យ៉ាផែត​:
ក្រោយពី​ទឹកជំនន់ មាន​កូនប្រុស​ជាច្រើន​កើតមក​ដល់​ពួកគេ​។
2ពួក​កូនប្រុស​របស់​យ៉ាផែត មាន​កូមើរ ម៉ាកុក ម៉ាដាយ យ៉ាវ៉ាន ទូបាល មែសេក និង​ទីរ៉ាស​។ 3ពួក​កូនប្រុស​របស់​កូមើរ មាន​អ័សក្នាស រីផាត និង​តូកាម៉ា​។ 4ពួក​កូនប្រុស​របស់​យ៉ាវ៉ាន មាន​អេលីសា តើស៊ីស គីទីម និង​ដូដានីម​។ 5ពី​អ្នកទាំងនេះ​ហើយ ដែល​ប្រជាជាតិ​តាម​តំបន់ឆ្នេរសមុទ្រ​បាន​បែកខ្ញែក​ទៅតាម​ស្រុក​របស់ខ្លួន គឺ​នីមួយៗ​បាន​បែកខ្ញែក​តាម​ភាសា និង​តាម​គ្រួសារ ទៅក្នុង​ប្រជាជាតិ​របស់ខ្លួន​។
6ពួក​កូនប្រុស​របស់​ហាំ មាន​គូស មីសរ៉ែម ពូត និង​កាណាន​។ 7ពួក​កូនប្រុស​របស់​គូស មាន​សាបា ហាវីឡា សាប់តា រ៉ាអាម៉ា និង​សាប់តិកា​។ ពួក​កូនប្រុស​របស់​រ៉ាអាម៉ា មាន​សេបា និង​ដេដាន់​។
8គូស​បាន​បង្កើត​នីមរ៉ូឌ​ជា​អ្នក​ដំបូង​ដែល​ក្លាយជា​មនុស្ស​ខ្លាំងពូកែ​នៅលើ​ផែនដី​។ 9គាត់​ជា​អ្នកប្រមាញ់​ដ៏ខ្លាំងពូកែ​នៅចំពោះ​ព្រះយេហូវ៉ា ហេតុនេះហើយបានជា​មានពាក្យ​ពោលថា​៖ “ដូច​នីមរ៉ូឌ​អ្នកប្រមាញ់​ដ៏ខ្លាំងពូកែ​នៅចំពោះ​ព្រះយេហូវ៉ា”។ 10ការចាប់ផ្ដើម​នៃ​អាណាចក្រ​របស់គាត់ គឺ​បាបិល#10:10 បាបិល―គឺ “បាប៊ីឡូន”។ អេរេក អាកាឌ និង​កាលនេ ដែល​នៅក្នុង​ដែនដី​ស៊ីណើរ​។ 11គាត់​ចេញពី​ស្រុក​នោះ​ទៅ​អាស្ស៊ីរី ហើយ​សង់​នីនីវេ រេហូបូត កាឡាស 12និង​រេសែន​ជា​ទីក្រុង​ធំ ដែល​នៅចន្លោះ​នីនីវេ និង​កាឡាស​។
13មីសរ៉ែម​បង្កើត​ជនជាតិលូឌីម ជនជាតិអ័ណាមីម ជនជាតិលេហាប៊ីម ជនជាតិណាបធូហ៊ីម 14ជនជាតិប៉ាទ្រូស៊ីម ជនជាតិកាសលូហ៊ីម និង​ជនជាតិកាប់ថោរីម​; ជនជាតិភីលីស្ទីន​បាន​កើតចេញ​ពី​ជនជាតិកាសលូហ៊ីម​។
15កាណាន​បង្កើត​ស៊ីដូន​ជា​កូនច្បង និង​ហេត 16ព្រមទាំង​ជនជាតិយេប៊ូស ជនជាតិអាម៉ូរី ជនជាតិគើកាស៊ី 17ជនជាតិហេវី ជនជាតិអើគី ជនជាតិស៊ីនី 18ជនជាតិអើវ៉ាឌ ជនជាតិសេម៉ារី និង​ជនជាតិហាម៉ាថ​។ ក្រោយមក អម្បូរ​របស់​ជនជាតិកាណាន​បាន​បែកខ្ញែក​គ្នា​។ 19ព្រំប្រទល់​របស់​ជនជាតិកាណាន គឺ​ចាប់ពី​ស៊ីដូន​ឆ្ពោះទៅ​កេរ៉ារ រហូតដល់​កាសា និង​ឆ្ពោះទៅ​សូដុម កូម៉ូរ៉ា អាត់ម៉ា និង​សេបោម រហូតដល់​ឡាសា​។
20អ្នកទាំងនេះ​ហើយ ជា​កូនចៅ​របស់​ហាំ តាម​គ្រួសារ តាម​ភាសា តាម​ស្រុក និង​តាម​ប្រជាជាតិ​របស់ខ្លួន​។
21រីឯ​សិម​ដែលជា​ដូនតា​នៃ​កូនចៅ​ទាំងអស់​របស់​ហេប៊ើរ ជា​បងប្រុស​របស់​យ៉ាផែត ក៏​បាន​បង្កើត​កូន​ដែរ​។ 22ពួក​កូនប្រុស​របស់​សិម មាន​អេឡាំ អាសស៊ើរ អើប៉ាក់សាឌ លូឌ និង​អើរ៉ាម​។
23ពួក​កូនប្រុស​របស់​អើរ៉ាម មាន​អ៊ូស ហ៊ុល កេធើរ និង​ម៉ាស​។
24អើប៉ាក់សាឌ​បង្កើត​សេឡា សេឡា​បង្កើត​ហេប៊ើរ 25ហេប៊ើរ​បង្កើត​កូនប្រុស​ពីរ​នាក់ ម្នាក់​ឈ្មោះ​ផាលេក ពីព្រោះ​ផែនដី​បាន​បែកខ្ញែក​គ្នា​នៅ​ជំនាន់​គាត់ ហើយ​ប្អូនប្រុស​របស់គាត់​ឈ្មោះ​យ៉ុកថាន​។ 26យ៉ុកថាន​បង្កើត​អាល់ម៉ូដាឌ សេលែប ហាសាម៉ាវែត យេរ៉ា 27ហាដូរ៉ាម អ៊ូសាល ឌិកឡា 28អូបាល អ័ប៊ីម៉ែល សេបា 29អូភារ ហាវីឡា និង​យ៉ូបាប់​។ អ្នក​ទាំងអស់​នេះ​ហើយ ជា​កូនប្រុស​របស់​យ៉ុកថាន​។ 30ទីស្នាក់អាស្រ័យ​របស់ពួកគេ​គឺ​ចាប់ពី​មេសា​ឆ្ពោះទៅ​សេផារ រហូតដល់​តំបន់ភ្នំ​ខាងកើត​។
31អ្នកទាំងនេះ​ហើយ ជា​កូនចៅ​របស់​សិម តាម​គ្រួសារ តាម​ភាសា តាម​ស្រុក និង​តាម​ប្រជាជាតិ​របស់ខ្លួន​។
32ទាំងនេះ​ហើយ ជា​ពូជអម្បូរ​របស់​ពួក​កូនប្រុស​ណូអេ តាម​វង្សត្រកូល​នៅក្នុង​ប្រជាជាតិ​របស់ពួកគេ ហើយ​ប្រជាជាតិ​នានា​បាន​បែកខ្ញែក​ទៅលើ​ផែនដី​ចេញពី​អ្នកទាំងនេះ ក្រោយពី​ទឹកជំនន់​៕

های‌لایت

به اشتراک گذاشتن

کپی

None

می خواهید نکات برجسته خود را در همه دستگاه های خود ذخیره کنید؟ برای ورودثبت نام کنید یا اگر ثبت نام کرده اید وارد شوید