សូមអុលឡោះប្រទានទឹកសន្សើម
ពីលើមេឃមកឲ្យកូន
ព្រមទាំងដីដែលមានជីជាតិល្អផងដែរ។
អុលឡោះប្រទានឲ្យកូនមានស្រូវ
និងមានស្រាទំពាំងបាយជូរថ្មីយ៉ាងបរិបូណ៌។
សូមឲ្យជាតិសាសន៍នានាបានទៅជា
ខ្ញុំបម្រើរបស់កូន
ហើយឲ្យប្រជាជាតិជាច្រើន
ក្រាបចុះចំពោះកូន!។
សូមឲ្យកូនគ្រប់គ្រងលើបងប្អូនរបស់កូន!
សូមឲ្យបងប្អូនបង្កើតទាំងប៉ុន្មានរបស់កូន
ក្រាបចុះចំពោះកូន!
អ្នកណាដាក់បណ្តាសាកូន អ្នកនោះមុខជាទទួលបណ្តាសាមិនខាន!
រីឯអ្នកណាឲ្យពរកូន អ្នកនោះក៏នឹងទទួលពរដែរ»។