ឯយ៉ូណាថាន ជាបុត្រាសូល ក៏ចេញទៅរកដាវីឌនៅហូរ៉េសា ជួយចម្រើនឲ្យមានសេចក្ដីសង្ឃឹមក្នុងព្រះឡើង។ លោកមានប្រសាសន៍ថា៖ «កុំខ្លាចឡើយ ដ្បិតដៃរបស់បិតាខ្ញុំនឹងរាវរកអ្នកមិនឃើញទេ អ្នកនឹងបានធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែល ហើយខ្ញុំនឹងធ្វើជាអ្នកទីពីរបន្ទាប់អ្នក ដំណើរនេះ បិតាខ្ញុំក៏បានជ្រាបដែរ»។