ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចុះទៅវិញ ដ្បិតប្រជាជនរបស់អ្នក ដែលអ្នកបាននាំចេញពីស្រុកអេស៊ីព្ទមក បានប្រព្រឹត្តបង្ខូចផ្លូវរបស់ខ្លួនហើយ ពួកគេរហ័សនឹងងាកបែរចេញពីផ្លូវដែលយើងបានបង្គាប់ពួកគេ គឺពួកគេបានសិតធ្វើរូបកូនគោ ហើយនាំគ្នាក្រាបថ្វាយបង្គំរូបនោះ រួចបានថ្វាយយញ្ញបូជា ដោយប្រកាសថា "ឱអ៊ីស្រាអែលអើយ នេះហើយជាព្រះរបស់អ្នក ដែលបាននាំអ្នកចេញពីស្រុកអេស៊ីព្ទមក"»។